ជេកបានតេទៅប្រាប់សុងហ៊ុនពីរឿងរបស់និគី បានដំណឹងភ្លាមសុងហ៊ុនក៏ប្រញាប់ត្រឡប់មកវិញជាមួយនឹងស៊ុននូដែលជាសង្សារអូមេហ្ការបស់ខ្លួន។មកដល់ភ្លាមសុងហ៊ុនប្រញាប់ប្រញាល់ចូលទៅមើលនិគីភ្លែត។
“ប្អូនយើងយ៉ាងម៉េចហើយ?”សុងហ៊ុនសួរជេកទាំងត្រហេបត្រហបតែថាជេកមិនទាំងបាននឹងឆ្លើយផងសុងហ៊ុនក៏ដឹងបាត់ទៅហើយថាស្ថានភាពប្អូនប្រុសរបស់គេយ៉ាងម៉េច ព្រោះតែបន្ទប់របស់និគីពោរពេញទៅដោយក្លិនរបស់អូមេហ្កា។សុងហ៊ុនសម្លឹងមុខជេកភ្លាមខ្លាចថាប្អូនប្រុសរបស់គេបានធ្វើអ្វីផ្ដេសផ្ដាសជាមួយជេក។
“នែ៎អាហ៊ុនឯងមើលមុខយើងបែបហ្នឹងចង់បានន័យថាម៉េច?”ជេកសួរទាំងមិនយល់។(អាមួយហ្នឹងយូរៗទៅលែងទុកចិត្តពួកម៉ាកវាហ្មងហី?ឯងខំជួយប្អូនវាតែវាធ្វើមើលតែអញហ្នឹងធ្វើបាបប្អូនវា)ជេកគិតក្នុងចិត្តមិនបានប៉ុន្មានសុងហ៊ុនក៏អូសដៃជេកចេញក្រៅបន្ទប់ហើយងាកនិយាយផ្ដាំស៊ុននូជាសង្សារខ្លួន។
“អូនជួយរៀបចំផ្លាស់ខោអាវឲ្យនិគីផងបន្តិចទៀតបងមកវិញយើងនាំគេទៅមន្ទីរពេទ្យ”
“បាទបងសម្លាញ់”អួយគូនេះផ្អែមសាហាវគ្មីនអ្នកសរសេរនេះអត់លិទ្ធទេនៀក😒
ស៊ុននូចូលទៅខាងក្នុងជួយរៀបចំជូតខ្លួនផ្លាស់ប្ដូរខោអាវឲ្យអនាគតប្អូនថ្លៃចំណែកឯសុងហ៊ុនវិញអូស.កជេកទាល់តែដល់ខាងក្រោមហើយជម្រិតសួរជេកភ្លាម។
“នែអាជេកឯងមានធ្វើស្អីប្អូនយើងអត់?”
“ធ្វើស្អីឯង?យើងឮសម្លេងគេដួលក្នុងបន្ទប់ក៏ឡើងទៅមើលហើយឃើញគេមិនស្រួលបែបនេះក៏លើកគេដាក់ឲ្យដេកលើគ្រែតែប៉ុណ្ណឹងទេ”
“តែប៉ុណ្ណឹងមែនហី?មិនមែនឯងភ្លើមិនដឹងពីក្លិនអូមេហ្កាឯណា?”
“យើងដឹង!តែរឿងមានតែប៉ុណ្ណឹងពិតមែនយើងមិនបានធ្វើអីនិគីទេ ឯងមិនជឿយើងទេមែនទេ?”
“ឲ្យយើងជឿឯងយ៉ាងម៉េចបើឯងជាអាល់ហ្វា?ហើយបើគ្មានអីម៉េចក៏ក្លិនរបស់និគីភាយពេញបន្ទប់បែបនេះ?”មិនមែនសុងហ៊ុនមិនជឿតែគេក៏មានហេតុផលក្នុងការគិតដែរបើសង្សាររបស់គេក៏ជាអូមេហ្កាហើយគេក៏ដឹងច្បាស់ណាស់ថាពេលណាដែលអូមេហ្កាបញ្ចេញក្លិនក្រអូបៗនោះមក តែគេភ្លេចគិតថាអូមេហ្កានឹងបញ្ចេញក្លិននេះនៅពេលដែលគេស្ថិតក្នុងវដ្តកម្ដៅផងដែរ។
“បើឯងមិនជឿទេក៏ធ្វើតេស្តបានណា៎ក្រែងឯងថាយកគេទៅមន្ទីរពេទ្យនោះអី យើងក៏ទៅដែរដើម្បីឲ្យច្បាស់នឹងភ្នែកទាំងអស់គ្នា”ជេកស្រែកញ៉ែតៗដាក់សុងហ៊ុនវិញធ្វើឲ្យសុងហ៊ុនស្ងាត់មាត់ដូចគេចុករួចក៏ឡើងទៅខាងលើអៀវនិគីចុះមក។
មន្ទីរពេទ្យHancheol....
សុងហ៊ុន ស៊ុននូនិងជេកនៅអង្គុយចាំខាងក្រៅយ៉ាងអន្ទះសារចង់ដឹងពីលទ្ធផលពិនិត្យរបស់និគី។(កុំឲ្យចេញលទ្ធផលមកថាឯងប៉ះពាល់ប្អូនយើងឲ្យសោះអាជេក មិនចឹងទេឯងនឹងងាប់របស់យើងមិនខានមិត្តក៏ដោយក៏អញមិនទុកដែរ)សុងហ៊ុនគិតក្នុងចិត្ត។(ឯងនឹងភ្លឺភ្នែកសុងហ៊ុនថាយើងគឺជាសុភាពបុរសមិនបានប៉ះពាល់ប្អូនរបស់ឯងទេ តែលទ្ធផលចេញមកពេលណាយើងនឹងដាក់ឯងឲ្យខៀវតែម្ដង)ជេកគិតក្នុងចិត្តដោយសម្លឹងមុខសុងហ៊ុន ស៊ុននូបានឃើញឫកពារបស់អ្នកទាំងពីរហើយក៏មកឈរពាំងកណ្ដាលមុខសុងហ៊ុនតែម្ដង។
“អូនធ្វើអីហ្នឹង?”សុងហ៊ុនសួរសង្សារទាំងមុខក្រញូវ
“គឺរារាំងកុំឲ្យឆ្កែខាំគ្នានោះអី”ស៊ុននូតបយ៉ាងហីធ្វើឲ្យសុងហ៊ុនចង់ឆេះដុំភ្លាម
“នេះអូនចង់ថាបងឆ្កែហ៎!?”
“មិនបានថាទេ តែបើសិនជាពួកបងឈ្លោះគ្នាខាំគ្នាអាហ្នឹងគេហៅថាឆ្កែចឹងហើយ”ស៊ុននូនិយាយទាំងឈរឱបដៃចំណែកឯជេកវិញគេសើចយ៉ាងសមចិត្តពេលឃើញសុងហ៊ុនត្រូវស៊ុននូស្ដីឲ្យបែបនេះ។
“សើចស្អីឯង?”សុងហ៊ុនគម្រាមជេកតែក៏ត្រូវស៊ុននូចាប់ទាញត្រចៀកភ្លាមៗ
“ឃើញទេ?អូនមិនបានថាបងជាឆ្កែទេតែបងធ្វើចរឹតឆ្កែដោយខ្លួនឯងទេ”
“អូយៗឈឺ...ឈឺណា៎ស៊ុនៗឆាប់លែងបងភ្លាម”
“មិនលែងទេដរាបណាបងមិនសុំទោសបងជេក”
“នេះអូនកាន់ជើងវាហេស?”
“មិនបានកាន់ទេខ្លាចគាត់ដួលបាក់.កណាស់”
“បាន...សុំទោសក៏បាន...ជេកសុំទោស”សុងហ៊ុននិយាយសុំទោសទាំងមិនចេញពីចិត្តទើបស៊ុននូបង្ខំគេម្ដងទៀត។
“មិនល្អ!មិនយក! សុំទោសម្ដងទៀតឲ្យចេញពីចិត្ត”
ក្រាក!!! សុងហ៊ុនមិនទាន់បាននិយាយសុំទោសម្ដងទៀតផងលោកគ្រូពេទ្យក៏បើកទ្វារចេញមកធ្វើឲ្យគ្រប់គ្នាផ្ដោតអារម្មណ៍តែទៅលើលោកគ្រូពេទ្យ។(អរគុណលោកគ្រូពេទ្យដែលមកទាន់ពេលវេលា)សុងហ៊ុននិយាយក្នុងចិត្តពេលដែលគ្រូពេទ្យចេញមកធ្វើឲ្យគេរួចខ្លួនក្នុងការនិយាយសុំទោសជេក។
“អត់ទោសតើអ្នកទាំងបីជាសាច់ញាតិរបស់អ្នកជំងឺត្រូវទេ?”លោកគ្រូពេទ្យសួរហើយសុងហ៊ុនក៏ប្រញាប់ឆ្លើយ
“បាទ!”
“សូមមកជួបជាមួយខ្ញុំបន្តិច យើងត្រូវការពិភាក្សាពីអាការៈរបស់អ្នកជំងឺ”
“បាទ”និយាយរួចសុងហ៊ុនក៏បានដើរទៅជាមួយគ្រូពេទ្យ
ចូលក្នុងការិយាល័យដើម្បីពិភាក្សារឿងរបស់និគី។
“អញ្ជើញអង្គុយចុះ”លោកគ្រូពេទ្យចង្អុលទៅកៅអីហើយសុងហ៊ុនក៏ដាក់ខ្លួនអង្គុយនិងរង់ចាំប្រសាសន៍របស់លោកគ្រូពេទ្យដោយអន្ទះអន្ទែង។
“ប្អូនប្រុសរបស់លោកមានអាយុប៉ុន្មានហើយ?”
“បាទ18ឆ្នាំ”
“គេដែលមានអការៈដូចនេះពីពេលមុនមកទេ?”
“អត់ទេ”
“អញ្ចឹងច្បាស់ហើយ តាមការពិនិត្យនិងធ្វើការវិភាគទៅលើរោគសញ្ញាអ្នកជំងឺគឺមានអការៈបែបនេះដោយសារតែវដ្តកម្ដៅ”
“ហាស៎?វដ្តកម្ដៅ?”
“បាទត្រូវហើយគឺវដ្ដកម្ដៅហើយជាវដ្ដកម្ដៅដំបូងរបស់គេក្នុងសែនអូមេហ្កានេះ”
“អញ្ចឹងបានន័យថាក្លិនអូមេហ្កានេះគឺចេញមកដោយសារតែគេស្ថិតក្នុងវដ្ដកម្ដៅនេះមែនទេ?”
“ហ្នឹងហើយ តែកុំបារម្ភអីក្លិននេះនឹងបាត់ទៅវិញឆាប់ៗដរាបណាវដ្ដកម្ដៅរបស់គេបាត់ទៅ”
“ចុះគេជាអូមេហ្កាកម្រិតណាដែរ?ហើយគេអាចមានបញ្ហាក្នុងការប្រើថ្នាំបញ្ចុះកម្ដៅដែរទេ?”
“មិនជាបញ្ហាទេគេជាអូមេហ្កាកម្រិតកណ្ដាលឬហៅថាកម្រិត2ដូច្នេះគេអាចប្រើប្រាស់ថ្នាំបញ្ចុះកម្ដៅប្រភេទBបានហើយថ្នាំនេះវានឹងជួយរក្សាក្លិនអូមេហ្កាឲ្យនៅមួយកន្លែងហើយបម្លែងទៅជាក្លិនបេតា”
“....”សុងហ៊ុនស្ដាប់យ៉ាងយកចិត្តទុកដាក់តែលោកគ្រូពេទ្យក៏ឆ្លៀតបន្ថែម
“ប៉ុន្តែយកល្អគួរកុំឲ្យគេប្រើថ្នាំច្រើនពេកវាអាចនឹងមានបញ្ហា ដូច្នេះឲ្យគេប្រើប្រាស់ថ្នាំតែពេលចាំបាច់ប៉ុណ្ណោះដូចជាពេលឡើងកម្ដៅនិងពេលនៅក្បែរអាល់ហ្វាកម្រិត1តែបើអាចគួរតែឲ្យគេនៅឆ្ងាយពីអាល់ហ្វាកម្រិត1វាល្អជាងដើម្បីការពារកុំឲ្យគេឧស្សាហ៍ឡើងកម្ដៅពេក”
អាល់ហ្វាកម្រិត1គឺអាល់ហ្វាដែលគ្រោះថ្នាក់នឹងមានអារម្មណ៍ខ្លាំងនៅពេលដែលគេធំក្លិនអូមេហ្កាជាក់ស្ដែងគឺសុងហ៊ុនជាអាល់ហ្វាកម្រិត1អញ្ចឹងហើយពីពេលនេះទៅគឺសុងហ៊ុនត្រូវនៅឆ្ងាយពីប្អូនប្រុសហើយព្រោះគ្រាន់តែស៊ុននូម្នាក់គេទប់ទល់មិនចង់ឈ្នះផងទម្រាំតែនិគីទៀត។
“បាទអរគុណលោកគ្រូពេទ្យ”
“លោកអាចចេញទៅចាំខាងក្រៅបានខ្ញុំនឹងរៀបចំថ្នាំមួយចំនួនសម្រាប់គេ”
“បាទ” និយាយចប់សុងហ៊ុនក៏ចេញមកខាងក្រៅស៊ុននូនិងជេកក៏ស្ទុះមករកគេ។
“យ៉ាងម៉េចហើយបង?គេមានបញ្ហាធ្ងន់ធ្ងរទេ?”ស៊ុននូសួរសុងហ៊ុនដោយក្ខីបារម្ភ
“គេមិនអីនោះទេ គ្រូពេទ្យប្រាប់ថាគេជាអូមេហ្កាកម្រិត2គេគ្រាន់តែត្រូវប្រើថ្នាំបន្តិចប៉ុណ្ណោះប៉ុន្តែ...”
“ប៉ុន្តែអី?ឬក៏...”ស៊ុននូនិយាយដោយអការៈភ័យៗនិងសម្លឹងមុខជេកក្រែងលោរឿងដែលសុងហ៊ុនសង្ស័យជាការពិត ឯជេកវិញធ្វើមុខឆ្ងល់មិនយល់ពីអ្វីដែលស៊ុននូកំពុងតែគិត
“គ្មានអីទេ គឺគេត្រូវនៅឲ្យឆ្ងាយពីអាល់ហ្វាកម្រិត1មួយរយៈអញ្ចឹងហើយបងមិនអាចនៅក្បែរគេបានទេ”សុងហ៊ុននិយាយដោយទឹកមុខស្រពោនព្រោះពេលនេះប៉ាម៉ាក់របស់គេក៏ទៅវិស្សមកាលនៅអ៉ីតាលីទៀតបើគេនៅឆ្ងាយពីនិគីចុះបានអ្នកណាមើលនិគី?
“មិនអីទេបង អូននឹងជួយមើលថែគេឲ្យបង”ស៊ុននូឱបដៃសុងហ៊ុនផ្ដល់ជាកម្លាំងចិត្តដល់សង្សារ
“តែមិនប៉ុន្មានថ្ងៃទៀតអូននិងបងក៏ត្រូវទៅបន្តការសិក្សានៅអាមេរិចដូចគ្នាហើយប៉ាម៉ាក់បងក៏មិនទាន់មកបងមិនចង់បណ្ដោយឲ្យនិគីនៅម្នាក់ឯងក្នុងសភាពបែបនេះទេ”
“ចុះបងមិនសាកផ្ញើគេនឹងបងជេក?”សុខៗស៊ុននូក៏ទាញជេកចូលក្នុងប្រធានបទធ្វើឲ្យជេកក្រោកឈរតែម្ដង
“និយាយចឹងលទ្ធផលចេញមកមានបង្ហាញថាយើងប៉ះពាល់ប្អូនឯងត្រង់ណាអត់?”ជេកសួរដោយសម្លេងត្រជាក់ធ្វើឲ្យសុងហ៊ុនរៀបឫកមិនត្រូវឡើងមក។
“គឺថាមិនមានទេ យើងសុំទោសដែលយើង-”និយាយបានប៉ុណ្ណេះជេកក៏ចាប់ក្របួច.កអាវសុងហ៊ុនរកនឹងដាល់ទៅហើយតែស៊ុននូចាប់ដៃគេជាប់។
“បងជេកហា៎ មានអីក៏និយាយគ្នាតាមសម្រួលទៅណា៎ គ្រប់យ៉ាងនឹងល្អប្រសើរបើបងមិនបានធ្វើអីគេបងកុំទៅខ្វល់ពីរឿងដែលបងហ៊ុនចោទបងអី”
ស៊ុននូអង្វរជេកហើយជេកក៏ព្រមព្រលែង.កអាវសុងហ៊ុនវិញទាំងខឹង។
“បងទាំងពីរជាមិត្តនឹងគ្នាគួរតែលើកលែងឲ្យគ្នាបងក៏អញ្ចឹងដែរសុងហ៊ុនឆាប់សុំទោសបងជេកភ្លាម”ដោយទាល់តម្រិះណាមួយត្រូវពឹងជេកឲ្យជួយមើលនិគីផងសុងហ៊ុនក៏សុំទោសជេកនិងឱបគេដោយភាពកក់ក្ដៅ។
“យើងសុំទោសណា ជេកស៊ីមអាពួកម៉ាកល្អ”
“អើ”ជេកទៅជាអស់សំណើចនឹងចរិករបស់សុងហ៊ុនពេលដែលឃើញគេចុះញ៉មបែបនេះ នេះបើកុំតែត្រូវការចាំបាច់ក្នុងការផ្ញើឲ្យជេកមើលថែនិគីស្មានថាសុងហ៊ុនហ្នឹងព្រមបន្ទាបក្បាលងាយៗហី?
“អញ្ចឹងយើងផ្ញើឲ្យឯងមើលថែប្អូនប្រុសយើងផងណា៎មានតែឯងទេដែលជាអាល់ហ្វាកម្រិត3ហើយមិនរវល់ទៅចុះកម្មសិក្សានៅក្រៅប្រទេសដូចជាយើង”
“ថាមែនៗឯងនេះ!បើមិនមានបញ្ហាគឺមិនព្រមឱនក្បាល”ជេកនិយាយដោយទះស្មាសុងហ៊ុនមួយទំហឹង
“បានហើយបងៗកុំរវល់តែនិយាយគ្នាអីយើងគួរតែទៅមើលនិគីវិញ”ស៊ុននូហៅសុងហ៊ុននិងជេកឲ្យមកតាមខ្លួនចូលទៅមើលនិគី។
នាយតូចនិគីបានដឹងខ្លួនហើយ គេនៅអង្គុយស្ងៀមធ្មឹងលើគ្រែអ្នកជំអឺព្រមទាំងគ្រលៀសភ្នែកជុំវិញបន្ទប់រកមើកវត្តមានរបស់សាច់ញាតិខ្លួន។
ក្រាក!!!កំពុងតែគិតក៏មកដល់ភ្លាមតែម្ដង គឺថាអ្នកដែលចូលមកមុនគេគឺជាស៊ុននូបន្ទាប់មកគឺជេកចំណែកឯសុងហ៊ុនចូលមកក្រោយគេហើយឈរនៅជ្រុងបន្ទប់ឡើងឆ្ងាយពីគេឯងធ្វើឲ្យនិគីឆ្ងល់ជាខ្លាំង។
“យ៉ាងម៉េចហើយនិគីបានធូរខ្លះទេប្អូន?”ស៊ុននូសួរនិគីព្រមទាំងឱបនាយតូចយ៉ាងណែនតែនិគីបែរជាធ្លាក់ទឹកមុខព្រោះអន់ចិត្តនឹងបងប្រុសដែលនៅឆ្ងាយពីខ្លួន។
“ខ្ញុំមិនអីទេបង”មាត់និយាយថាមិនអីតែកែវភ្នែកពណ៌ត្នោតដ៏ស្រស់ស្អាតនោះកំពុងតែសម្លឹងទៅកាន់សុងហ៊ុនដោយការខកចិត្ត សុងហ៊ុនក៏បានដឹងដែរតែគេមិនអាចធ្វើអ្វីបានទេ គេគ្រាន់តែចង់ការពារប្អូនប្រុសរបស់គេឲ្យមានសុវត្ថិភាពក្នុងអំឡុងពេលកើតឡើងនៃវដ្ដកម្ដៅនេះប៉ុណ្ណោះ។
“ប្រាប់បងត្រង់ៗបានណា៎និគី”ស៊ុននូនិយាយទាំងសង្កត់សម្លេងបន្តិច។
“ខ្ញុំគ្រាន់តែឆ្ងល់ថាម៉េចបានជាបងហ៊ុនអត់មកជិតហើយឱបខ្ញុំឲ្យកក់ក្ដៅដូចពីមុន?”ឮពាក្យនេះភ្លាមស៊ុននូតបទាំងញញឹម
“មិនមែនបងហ៊ុនមិនចង់ទេនិគី តែមកពីប្អូនស្ថិតក្នុងវដ្ដកម្ដៅហើយបងហ៊ុនគឺជាអាល់ហ្វាកម្រិត1ដូច្នេះហើយក្នុងអំឡុងពេលនេះគាត់មិនអាចនៅជិតប្អូនបានទេ”
“ហឹក...ហឹកៗ...បងស៊ុននូតើវដ្ដកម្ដៅជាស្អីទៅ ហឹកៗ...ខ្ញុំមិនចង់មានវាទេ”
“ហា៎...កុំយំអីវាគឺជាផ្នែកសំខាន់មួយនៃសរីរាង្គរបស់អូមេហ្កាណា៎ទោះមិនចង់ក៏វានៅតែមានចៀសមិនបាននោះទេអូន”
“ហឹកៗ...ហេតុអី?...ខ្ញុំមិនចង់ធ្វើជាអូមេហ្កាទេ....ខ្ញុំស្អប់អារម្មណ៍នោះ...ហឹកៗ..អារម្មណ៍នោះវាអាក្រក់ណាស់”និគីយំសសឹកឱបស៊ុននូជាប់និងនិយាយពីអារម្មណ៍ដែលគេមាន។នាយតូចពិតជាខ្លាចណាស់ព្រោះនៅពេលដែលវដ្ដកម្ដៅចាប់ផ្ដើមគេក៏មិនអាចបញ្ឈប់ខ្លួនឯងបានឈានដល់មើលpornហើយព្យាយាមសម្រេចកាមខ្លួនឯងទៀត។
“មិនអីទេៗ គ្រូពេទ្យអាចជួយយើងបាន ពួកយើងនឹងមិនមានអារម្មណ៍នោះឬក៏អារម្មណ៍ភ័យខ្លាចអីទេជឿបងណា៎និគី”ស៊ុននូព្យាយាមពន្យល់និគីរហូតទាល់តែនាយតូចស្ងប់ចិត្ត។និគីគេនៅក្មេងខ្លាំងណាស់រឿងខ្លះគេមិនទាន់ស្គាល់រាក់ជ្រៅនោះទេព្រោះតែគេជាកូនពៅត្រូវបានឪពុកម្ដាយស្រឡាញ់ទម្រើសគ្រប់យ៉ាងសូម្បីតែសុងហ៊ុនជាបងប្រុសក៏ទម្រើសគេដែរ។ បន្ទាប់ពីលួងលោមនិគីរួចពួកគេក៏បាននាំនិគីចេញពីមន្ទីរពេទ្យត្រឡប់ទៅសម្រាកនៅឯផ្ទះវិញ។ហើយក្នុងអំឡុងពេលនេះសុងហ៊ុនក៏បានទូរស័ព្ទទៅខាងសាលាដើម្បីសុំច្បាប់សម្រាកសម្រាប់និគី។
ស៊ុននូបានណែនាំនិគីបន្ថែមពីរឿងអូមេហ្កានេះដើម្បីឲ្យគេបានយល់ដឹងកាន់តែច្បាស់និងចេះរកវិធីការពារខ្លួនចៀសវាងភ្លាត់ស្នៀតត្រង់ចំណុចណាមួយ។បន្ទាប់មកគេក៏រៀបចំឲ្យនិគីគេងបានស្រួលបួលទើបចាកចេញទៅ។
“សុបិន្តល្អណា៎”
“បាទ”
~~~~~
YOU ARE READING
គូស្នេហ៍ពូកែប្រច័ណ្ឌ
Romanceរឿងនេះអេដមីនសរសេរជាកាដូសម្រាប់ថ្ងៃកំណើតរបស់ប្អូនស្រីSivneaនៅថ្ងៃទី22/12/2023នេះដូច្នេះសម្រាប់អ្នកដែលមិនចូលចិត្តគូniki and jakeសូមមេត្តាកុំអាក់អន់ស្រពន់ចិត្តនឹងអេដមីនអីមានរឿងច្រើនណាស់ដែលអេដមីនមិនទាន់បានផុសរង់ចាំអានណា៎🤭។