ភាគទី៤:មិនមែនគូស្នេហ៍តែលួចប្រចណ្ឌ🤭

258 26 3
                                    

   ពន្លឺព្រះអាទិត្យរះចែងចាំមកលើផែនពសុធាដាស់មនុស្សលោកដែលកំពុងតែលង់លក់ក្នុងនិន្រ្ទាជាសញ្ញាប្រាប់ថាដល់វេលាបំពេញកាតព្វកិច្ចដើម្បីចិញ្ចឹមជីវិត។និគីដែលកំពុងតែគេងលក់ស្រួលក៏ភ្ញាក់ឡើងហើយឃើញថាយឺតពេលបាត់ទៅហើយព្រោះស៊ុននូសុងហ៊ុននិងជេយ៍មិនដឹងជាក្រោកឡើងទៅព្រលានយន្តហោះតាំងពីថ្មើរណានោះទេ។ដឹងថាយឺតពេលទៅហើយនិគីក៏មិនគិតអ្វីច្រើនដែរ នាយតូចចុះពីលើផ្ទះដោយអាការៈស្ងាបហ៊មៗនៅឡើយហើយគេក៏ឃើញថាជេកកំពុងតែចម្អិនអាហារពេលព្រឹកនៅឯផ្ទះបាយ។ឮសម្លេងសម្រឹបជើងរបស់និគីគេក៏ងាកភ្លែតហើយក៏ឃើញនាយតូចដែលឈរគាំងនៅត្រង់មាត់ទា្វព្រោះតែមិននឹកស្មានថាជេកបានដឹងថាខ្លួនចូលមក។
   “អេហ៍និគីភ្ញាក់ហើយ?នេះបងរំខានដំណេករបស់ឯងមែនទេ?”ជេកនិយាយទាំងលើកដៃអេះក្បាល។
   “អត់ទេបងខ្ញុំគេងលក់ល្មមដែរហើយ”
   “បើអញ្ចឹងល្អហើយ ឆាប់សម្អាតខ្លួនដើម្បីញុាំអាហារជុំគ្នា”
   “បាទបង”និគីរកនឹងដើរឡើងទៅខាងលើហើយជេកក៏និយាយឡើង
   “អូហ៍បងភ្លេចប្រាប់ស៊ុននូនិងសុងហ៊ុនផ្ដាំឲ្យឯងថែទាំសុខភាពនិងលេបថ្នាំឲ្យបានទៀងទាត់ផង”
   “បាទអរគុណបង” និយាយរួចនិគីក៏ឡើងទៅខាងលើរៀបចំខ្លួនបាត់ចំណែកឯជេកវិញគេរៀបចំអាហារដាក់លើតុឲ្យរួចរាល់ជាស្រេចសម្រាប់ប្រុសតូចនិគី។មិនយូរប៉ុន្មាននិគីក៏ចុះមកវិញជាមួយអារម្មណ៍យ៉ាងស្រស់ស្រាយចូលមកអង្គុយក្នុងតុបាយយ៉ាងសង្ហារតែម្ដងព្រោះថាគេអត់មានអីត្រូវខ្វល់ទៀតទេបើជេកមើលថែម្លឹងៗ និគីឡើងដូចព្រះអង្គម្ចាស់តូចតែម្ដងហើយគ្រាន់តែនិគីដាក់គូទអង្គុយចុះលើតុគឺថាជេកហុចឆ្វេងហុចស្ដាំមានទាំងសមស្លាបព្រា កន្សែងជូតមាត់ទឹកនិងភេសជ្ជៈថែមទៀតផង។អ្នកទាំងពីរញុាំបាយជាមួយគ្នាបណ្ដើរក៏ពិភាក្សាគ្នាបណ្ដើររឿងទៅដើរលេងក្នុងថ្ងៃសម្រាកវិស្សមកាលរបស់និគីបណ្ដើរ។
   “និគីហា៎និយាយចឹងពួកយើងគិតទៅដើរលេងនៅថ្ងៃណាដែរ?”
   “អឺម...ស្រេចតែបងទេ”និគីនិយាយដោយធ្វើមុខនឹកគិតបន្តិច
   “អេហ៍???ម៉េចក៏បងជាអ្នកសម្រេចវិញ?វាជាលុយសុងហ៊ុនហើយក៏ដូចជារបស់ឯងចឹងបងម៉េចនឹងអាចសម្រេចបានទៅ?”
   “ហីយ៉ាបងក៏ដឹងថាខ្ញុំនៅក្មេងមិនសូវដឹងអីទេចឹងហើយខ្ញុំចង់ឲ្យបងជាអ្នកសម្រេច”
   “អញ្ចឹងក៏បាន”និយាយរួចពួកគេក៏បន្តញុាំបាយតាមធម្មតា។ញុាំបាយរួចរាល់ជេកក៏រៀបចំលាងសម្អាតចានទុកដាក់ទោះបីជានិគីចង់ជួយលាងក៏ជេកមិនឲ្យនាយតូចលាងដែរព្រោះគេបានសន្យាជាមួយសុងហ៊ុនហើយថានឹងមើលថែប្អូនប្រុសសុងហ៊ុនឲ្យបានល្អទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏គេយកជីវិតរបស់គេមកធានាពីសុវត្ថិភាពនិងសេចក្ដីសុខរបស់និគី។ជេកក៏បានកំណត់ថ្ងៃទៅដើរលេងរួចហើយគឺនៅថ្ងៃស្អែកព្រោះគេចង់ឲ្យនិគីឆាប់បានត្រឡប់មកវិញរៀនត្រៀមដើម្បីប្រឡងពេលចូលរៀនវិញ។ជេកគិតពីអនាគតរបស់និគីល្អិតល្អន់ជាងគិតពីខ្លួនឯងទៅទៀតគិតសព្វៗទៅដូចមិនមែនអ្នកក្រៅសោះជេកប្រៀបដូចជាសមាជិកក្នុងផ្ទះដ៏កក់ក្ដៅរបស់និគីយ៉ាងអញ្ចឹង។អ្នកទាំងពីរបានរៀបចំឥវ៉ាន់ឲ្យរួចរាល់បន្ទាប់មកក៏នាំគ្នាទៅផ្សារទិញរបស់ញុាំដែលចាំបាច់ទុកញុាំតាមផ្លូវការពារពេលខូចឡានតាមផ្លូវ។ជេកបានបើកឡានមកផ្សារទំនើបជាមួយនិគីហើយក៏ដើរទិញជាមួយគ្នា ពេលដែលចូលដល់ក្នុងម៉ាតជេកក៏យករទេះដាក់ឥវ៉ាន់ធំមួយមកហើយក៏មើលមុខនិគីញញឹមធ្វើឲ្យនាយតូចឆ្ងល់ឡើងមក។
   “មានអីមែនទេបងជេក?”
   “បាទមាន”ជេកតបទាំងញញឹមហើយក៏លើករាងតូចដាក់ចូលក្នុងរទេះផ្លុករកតែនិគីរើចេញមិនទាន់
   “ហា៎!!!បងជេកខ្ញុំអាចដើរខ្លួនឯងបានតាស៎”និគីរកចុះវិញតែជេកក៏សង្កត់ខ្លួននាយតូចហើយតប
   “អត់ទេបងមិនឲ្យឯងដើរទេ បើឯងវង្វេងបាត់គិតយ៉ាងម៉េច?”
   “តែ-”
   “គ្មានតែគ្មានស្ករអីទេអង្គុយឲ្យស្ងៀមចាំតែរាប់ឥវ៉ាន់ទៅបានហើយ”និយាយរួចជេកក៏រុញរទេះដើរចូលទៅខាងក្នុងដើម្បីរើសរបស់ណាដែលគេត្រូវការទិញជាចាំបាច់បំផុត។ជេកជាមនុស្សម៉ត់ចត់ខ្លាំងណាស់បើឃើញថារបស់ណាមិនចាំបាច់គឺគេនឹងមិនទិញជាដាច់ខាតហើយម្ហូបអាហារកំប៉ុងវិញទាល់តែជាប្រភេទប៉ូវសម្រាប់សុខភាពគ្មានសារធាតុរក្សាគុណភាពព្រោះគ្រួសារគេគឺជាគ្រួសារដែលប្រិតប្រៀងបំផុតក្នុងការញុាំម្ហូបអាហារដូច្នេះហើយគ្រួសាររបស់ជេកគឺមានសុខភាពល្អៗខ្លាំងណាស់មិនងាយនឹងឈឺនោះទេ។ ជេករុញរទេះដែលមាននិគីនៅអង្គុយពីលើមកដល់ស្ដុកដែលតាំងសុទ្ធតែអាហារកញ្ចប់និងកំប៉ុងហើយក៏មានដូចជាតុកបុកគីនិងមីរ៉ាម្យ៉នដែរ។ឃើញមីរ៉ាម្យ៉ននិគីដូចឃើញមាសអញ្ចឹង នាយតូចប្រាប់ជេកឲ្យឈប់ហើយខ្លួនក៏ចុះពីលើរទេះ។
   “ឈប់!ឈប់សិនបងជេក!!!”
   “ចង់បានអីបងរើសឲ្យមិនបាច់ចុះទេ”
   “អត់ទេខ្ញុំចង់រើសវាខ្លួនឯង”
   “អូខេតាមចិត្ត”
   និគីចុះពីរទេះដើររើសមីរ៉ាម្យ៉នសឹងតែគ្រប់រសជាតិមានទាំងហឹរខ្លាំងមធ្យមនិងមិនហឹរនិយាយទៅនិគីគឺចូលចិត្តខ្លាំងមែនទែនហើយជេកក៏ចូលចិត្តដែរពេលឃើញនិគីទិញច្រើនបែបនេះគេអស់សំណើចយកតែម្ដងហើយក៏មិនបានហាមឃាត់និគីដែរព្រោះវាក៏ជាFavouriteរបស់ជេកដូចគ្នា។
   “ហើយទិញច្រើនបែបនេះញុាំយ៉ាងម៉េចអស់?”ជេកធ្វើជាសួរនិគីហើយនាយតូចក៏ឆ្លើយវិញផាំង។
   “អេហ៍!!មនុស្សពីរនាក់ប្រុងទិញពីរកញ្ចប់មែនទេ?តាមដែលដឹងបងក៏ឧស្សាហ៍ហូបវាដែរត្រូវទេ?” និគីនិយាយបែបនេះក៏ព្រោះតែជេកតែងតែធ្វើមីនេះញុាំរហូតរាល់ពេលដែលគេមកធ្វើ projectជាមួយសុងហ៊ុន ហើយលើកណាក៏និគីដឹងដែរព្រោះតែក្លិននិងសំបកកំប៉ុងមីហ្នឹងឯង។ពេលជេកធ្វើមីនេះលើកណាក៏និគីខឹងដែរព្រោះជាមីដែលខ្លួនចូលចិត្តតែមិនបានញុាំហើយត្រូវបានគេញុាំញ៉ែមទៀតអ្នកណាមិនខឹង🙄។បន្ទាប់ពីឮពាក្យបាញ់ម៉ាឆ្អែតរបស់និគីហើយជេកក៏រុញនាយតូចរួមជាមួយនឹងមីបន្តទៅរើសនំកញ្ចប់ជាច្រើនរួមទាំងសាច់វេចខ្ចប់ស៊ុតនឹងរបស់ចាំបាច់ជាច្រើនទៀតព្រោះពួកគេត្រូវការរបស់ទាំងនេះសម្រាប់ធ្វើញុាំនៅពេលយប់ពួកគេមិនចង់រំខានបុគ្គលិកសណ្ឋាគារនៅពេលយប់ឡើយហើយណាមួយគឺពួកគេគិតពីសុវត្ថិភាពច្រើនជាងអ្វីៗទាំងអស់។ ពេលរើសបានរបស់ដែលត្រូវការគ្រប់ចំនួនហើយជេកក៏បានយកឥវ៉ាន់មកគិតលុយ ចំណែកឯបុគ្កលិកដែលចាំគិតលុយវិញពេលបានឃើញជេកនិងនិគីហើយគឺថាអៀនយកតែម្ដងព្រោះជេកនិងនិគីគឺសុទ្ធតែជាប្រុសសង្ហារតែថាអ្វីដែលធ្វើឲ្យនាងកាន់តែអៀននោះមិនមែនជាសម្រស់របស់ជេកនិងនិគីទេគឺជាការយកចិត្តទុកដាក់របស់ជេកលើនិគីព្រោះនាងគឺជា big fan blតែម្ដង។
   “ទៅណា?នៅហ្នឹងហើយបុគ្គលិកកំពុងគិតលុយ”ជេកចាប់ទាញនិគីមកឈរក្បែរខ្លួនឯនិគីវិញថ្ពាល់ឡើងក្រហមទើបបុគ្គលិកម្នាក់នោះញញឹមឡើងភ្លែតព្រោះនាងឃើញជេកធ្វើបែបនេះឡើងដូចឈុតឆាកក្នុងរឿង k-dramaពេក គឺឈុតដែលតួtopយកចិត្តទុកដាក់ជាមួយនឹងតួ btt។ឃើញបុគ្គលិកគិតលុយឈរញញឹមភ្លឹកជេកក៏ហៅនាងភ្លាម។
   “អត់ទោសប្អូនស្រីមិនអីទេមែនទេ?”បុគ្គលិកម្នាក់នោះភ្ញាក់ព្រើតនឹងសម្ដីរបស់ជេកហើយក៏ប្រញាប់ប្រមូលអារម្មណ៍នឹងតបទៅជេកវិញយ៉ាងលឿន។
   “អា៎សុំទោស!អំបាញ់មិញគឺខ្ញុំភ្លេចខ្លួនសូមរង់ចាំបន្តិច”និយាយរួចនាងក៏ប្រញាប់ប្រញាល់បូកសរុបលុយនិងប្រាប់ជេកពីចំនួនលុយសរុប។
   “សរុបទាងអស់គឺអស់89ម៉ឺនវ៉ុន” បុគ្គលិកប្រាប់ជេកហើយជេកក៏ហុចលុយសុទ្ធចំនួន100ម៉ឺនវ៉ុនឲ្យបុគ្គលិកម្នាក់នោះឆៅៗតែម្ដងគ្មានចាំបាច់ឆូតកាតស្អីទេធ្វើឲ្យបុគ្គលិកស្រីម្នាក់នោះទប់អារម្មណ៍សឹងតែមិនជាប់ព្រោះនាងគឺរំភើបជំនួសនិគី។នាងទទួលយកលុយហើយក៏អាប់ឲ្យទៅជេកវិញហើយក៏ឆ្លៀតបង្អាប់និគីទៀត។
    “ហៃយ៉ាអ្នកប្រុសតូចលោកពិតជាសំណាងណាស់ដែលបានបុរសសង្ហារដូចជា oppaមកធ្វើជាសង្សារហើយមើលចុះមានលុយច្រើនទៀត ហិហិ”នាងនិយាយទាំងខ្ទប់មាត់សើចរបៀបអៀនប្រៀន។
   “បាទ???”និគីតបទាំងមិនយល់ពីអ្វីដែលនាងនិយាយតែជេកវិញគេយល់គ្រប់យ៉ាងក៏យកឥវ៉ាន់ហើយអូសដៃនិគីចេញព្រោះគេអៀននឹងសម្ដីបុគ្គលិកម្នាក់នោះ។វាជាលើកទីមួយហើយដែលជេកត្រូវគេបង្អាប់នៅនឹងមុខបែបនេះ បង្អាប់ជាមួយអ្នកណាមិនដឹងទេតែបើមកបង្អាប់ជាមួយនិគីនេះគឺថាជេកអៀនចង់ជ្រែកភពតែម្ដងព្រោះតែគេក៏មិនដឹងថាអារម្មណ៍របស់គេចំពោះនិគីបែបណាដែរដឹងត្រឹមតែចូលចិត្តនាយតូចម្នាក់នេះខ្លាំងហើយក៏មិនចង់ទៅណាឆ្ងាយពីនាយតូចម្នាក់ដែលមានឈ្មោះថានិគីនេះឡើយ។
   “ត្រូវការទិញថ្នាំអ្វីដែរទេ?បងចូលfarmacy”ជេកសួរនិគីពេលដែលពួកគេបានចូលមកដល់ក្នុងឡាន(សួរដើម្បីបន្លប់អារម្មណ៍អៀន🤭)
   “អា៎!ចូលតាស៎ហើយបងរកទិញអ្វីមែនទេ?”
   “អើគឺរកទិញថ្នាំក្រពះថ្នាំរាកនិងមួយចំនួនទៀតក្រែងលយើងមិនស្រួលខ្លួនយប់ព្រលប់ព្រោះទៅដើរលេងបែបនេះបើមិនសាគួរគឺមិនកើតទេ”ជេករៀបរាប់យ៉ាងមានហេតុផលជាហេតុធ្វើឲ្យនិគីញញឹមចេញមកតែម្ដងព្រោះមិនថាជាសុងហ៊ុនបងប្រុសរបស់គេសូម្បីតែជេកដែលជាអ្នកខាងក្រៅមាននាមត្រឹមតែជាមិត្តរបស់បងប្រុសគេសោះក៏ព្រួយបារម្ភនិងមើលថែគេបានយ៉ាងល្អមិនឲ្យចន្លោះនោះទេ។មិនយូរប៉ុន្មានពួកគេក៏បានមកដល់farmacyមួយកន្លែងនៅតាមផ្លូវត្រឡប់ទៅផ្ទះវិញ។
   Ehtan's farmacy...
   ជេកបើកទ្វារឡានឲ្យនិគីចុះហើយក៏ដើរចូលក្នុងfarmacyជាមួយគ្នា។បន្ទាប់ពីចូលជេកក៏បណ្ដោយឲ្យនិគីដើរតាមចិត្តព្រោះគេស្គាល់ទីតាំងខាងក្នុងនេះច្បាស់ហើយគេក៏ជាអតិថិជនប្រចាំរបស់ម្ចាស់farmacyនេះដែរដែលគេមានឈ្មោះថា អេថាន លី រៀនចប់ផ្នែកវេជ្ជបណ្ឌិតនិឱសថសាស្រ្តមកពីប្រទេសបារាំង។ជេកជាអតិថិជនប្រចាំនេះមិនមែនមកពីគេជាអ្នកជំងឺទេតែគេជាមិត្តជាមួយម្ចាស់farmacyនេះហើយម្យ៉ាងទៀតគេក៏តែងតែកម្ម៉ង់ថ្នាំពីហាងរបស់អេថានយកទៅចែកឲ្យបុគ្គលិករបស់ប៉ាគេទាំងកេសៗព្រោះបុគ្គលិកនៅក្រុមហ៊ុនរបស់ប៉ាគេត្រូវតែមានសុខភាពល្អជានិច្ច។និគីដើរតាមជួរដែលមានទុកថ្នាំប្រភេទសម្រាប់អូមេហ្កាហើយគេក៏រើសយកប្រភេទកម្រិត2ទុកសាគួរបន្ថែមគេក៏មិនភ្លេចយកកម្រិតមួយដែលជាកម្រិតខ្លាំងបំផុតវាចាំបាច់នៅពេលដែលគេដើរលេងបែបនេះព្រោះនៅកន្លែងទេសចរណ៍មានមនុស្សច្រើនប្លែកៗមិនថាអូមេហ្កាឬក៏អាល់ហ្វាគឺមានច្រើនតែម្ដងអញ្ចឹងហើយនិគីអាចនឹងប្រតិកម្មជាមួយនឹងក្លិនអាល់ហ្វាមួយចំនួនដោយចៀសមិនបាននោះទេ។កំពុងតែរើសនិគីក៏បានបុកនឹងរាងក្រាស់របស់អ្នកណាម្នាក់ដែលបានដើរមកដោយអចេតនាព្រោះនាយតូចកំពុងតែដើរទាំងងាកមើលប្រភេទថ្នាំ។
   ប៊ឹប!!!ក្ដុក!!!កំប៉ុងថ្នាំដែលនៅក្នុងដៃរបស់និគីក៏ជ្រុះរមៀលពេលលើឥដ្ឋការ៉ូ។
   “អា៎សុំទោសផងមានត្រូវត្រង់ណាទេ?”
   “អ៎បាទមិនអីទេ”និគីតបដោយឱនប្រមូលកំប៉ុងថ្នាំទើបកម្លោះសង្ហារមុននេះជួយរើសឲ្យនាយតូច គេក៏បានសង្កេតមើលស្លាករបស់ថ្នាំហើយក៏ដឹងថានិគីជាអូមេហ្កាផងដែរ។គេហុចកំប៉ុងថ្នាំឲ្យនិគីរួចក៏បានឱនខ្សឹបតិចៗដាក់ត្រចៀកនាយតូចទាំងទឹកមុខញញឹមលាក់គំនួច។
   “ត្រូវការថ្នាំបន្ថែមពេលណាមកទីនេះមកនៅទីនេះនឹងស្វាគមន៍លោកគ្រប់ពេល”និយាយរួចរាងក្រាស់ក៏ជួយលើកនិគីឲ្យក្រោកឈរហើយក៏ដើរចេញទៅបាត់ឯនិគីវិញឈរអេះអុញៗមិនយល់ថាប្រុសម្នាក់នោះចង់និយាយពីអីឬក៏គេនោះគឺជាម្ចាស់ហាងថ្នាំនេះ?មិនអាចទេមើលទៅគេសាមញ្ញធម្មតាខ្លាំងណាស់ហើយក៏មិនបានពាក់ឯកសណ្ឋានបញ្ជាក់ពីឋាន្តរសក្តិជាវេជ្ជបណ្ឌិតឡើយ។កំពុងតែឈរនឹកគិតជេកក៏បានដើរមករកនិគីដោយហៅគេពីខាងក្រោយរួមជាមួយនឹងដៃមានថ្នាំមួយកន្រ្តកយួរមកផង។
   “អេហ៍និគីឯងរើសអ្វីដែលចង់បានហើយនៅនឹងអាលទៅគិតលុយរួមគ្នា”
   “អ៎បាទ”និគីងាកឃើញជេកក៏តបរួចដើរតម្រង់ទៅរកជេកតែម្ដងព្រោះគេមានអារម្មណ៍ថាប្រុសម្នាក់មុននេះមានចំហាយគ្រោះថ្នាក់ខ្លាំងណាស់ទោះបីជាគេទៅបាត់ហើយតែនិគីនៅតែមានអារម្មណ៍ថាគេនៅក្បែរៗខ្លួននៅឡើយ។ពេលដែលអ្នកទាំងពីរគិតលុយរួចរាល់ក៏ត្រឡប់ទៅកន្លែងដាក់ឡានវិញពេលចូលដល់ក្នុងឡានជេកសង្កេតឃើញទឹកមុខរបស់និគីប្រែប្រួលខុសប្លែកដូចជាជួបរឿងរន្ធត់ខ្លាំងណាស់អញ្ចឹង។
    “កើតអីមែនទេនិគី?”ជេកសួរទាំងជ្រួញចិញ្ចើម
   “បាទអត់មានទេ”មាត់ឆ្លើយថាអត់តែភ្នែករបស់និគីគឺសម្លឹងទៅខាងក្នុងជាប់ក៏ព្រោះតែគេបានឃើញបុរសម្នាក់ដែលបុកគេមុននេះឈរសម្លឹងមកគេជាមួយនឹងកែវភ្នែកមុតស្រួចបូករួមនឹងកញ្ចក់វ៉ែតាដែលចែងចាំងរបស់គេផងដែរ ជេកមិនបានចាប់អារម្មណ៍ទេគេក៏បានបើកឡានចេញទៅវិញយ៉ាងប្រញាប់។មកដល់ផ្ទះនិគីចូលក្នុងបន្ទប់គេងបាត់មិនមាត់មិន.ករកជេកឡើយជេកគិតថានាយតូចហត់នឿយក៏មិនចង់រំខានទើបឲ្យគេសម្រាកទៅព្រោះស្អែកត្រូវចេញដំណើរ។
   .....
   ព្រឹកថ្ងៃថ្មី...
   ជេកចុះមករៀបចំឥវ៉ាន់ដាក់ឡានយ៉ាងញាប់ដៃញាប់ជើងដោយមាននិគីជួយពីលិចពីកើតផងមើលទៅពួកគេពិតជាដូចគូស្នេហ៍ខ្លាំងណាស់ជាពិសេសនៅពេលដែលជេកបែកញើសនិគីក៏ជួយយកកន្សែងមកជូតញើសឲ្យជេកទៀតផង (មិនច្រណែនមិនបានទេអ្នកអើយ😼)។បន្ទាប់ពីរៀបចំឥវ៉ានរួចរាល់ហើយពួកគេក៏នាំគ្នាញុាំអាហារពេលព្រឹករួចក៏ចេញដំណើរទៅកាន់ប៊ូសានតែម្ដង។នៅតាមផ្លូវមេឃស្រទំរហូតទើបជេកបើកកញ្ចក់ឡានដើម្បីឲ្យនិគីស្រូបយកខ្យល់អាកាសបរិសុទ្ធចូលពេញៗសួត។នៅតែក្នុងក្រុងនិគីហិតតែក្លិនផ្សែងឡានផ្សែងរោងចក្រឡើងចង់កើតជំងឺផ្លូវដង្ហើមទៅហើយទើបពេលនេះគេ enjoyក្នុងការស្រង់យកខ្យល់បរិសុទ្ធឲ្យជ្រះក្នុងសួតចេញម្ដង មិនថាតែសួតនោះទេសូម្បីតែខួរក្បាលរបស់គេក៏មានអារម្មណ៍ថាស្រាលមិនស្រ្តេសមិនធុញថប់បើអាចគេចង់ relaxបែបនេះឲ្យបានយូរៗហើយបើរឹតតែអាចទៀតគេចង់ទិញដីនៅលើភ្នំឬក៏មាត់សមុទ្រហើយប្រើជីវិតដ៏សាមញ្ញរស់នៅទីនោះជាមួយមនុស្សដែលគេស្រឡាញ់តែថាតើនរណាទៅជាមនុស្សពិសេសសម្រាប់គេ?និគីងាកសម្លឹងទៅមើលជេកដែលពាក់វ៉ែនតាខ្មៅនិងបើកឡានដោយយកចិត្តទុកដាក់ជាទីបំផុតហើយក៏មិនខ្វល់ពីអ្វីៗនៅជុំវិញខ្លួនឡើយគេគិតតែពីសុវត្ថិភាពនៅលើដងផ្លូវប៉ុណ្ណោះ។និគីបែរមុខមកវិញយកដៃទាំងពីរស្រាក់ចូលគ្នាទឹកមុខស្រពោន ប្រហែលជាគេបានត្រឹមតែស្រមើស្រម៉ៃប៉ុណ្ណោះព្រោះមើលទៅគ្មានអ្នកណានឹងមកចាប់អារម្មណ៍អូមេហ្កាដូចជាគេឡើយហើយបងជេកក៏ប្រហែលជាទុកគេត្រឹមតែជាប្អូនប្រុសរបស់មិត្តឬជាប្អូនប្រុសប៉ុណ្ណោះស្នេហាគ្មានថ្ងៃអាចទៅរួចឡើយ។គិតយូរៗនិគីក៏គេងលក់បាត់ទៅជេកក៏បានក្រឡេកភ្នែកឃើញនាយតូចគេងលក់ទាំងទឹកមុខស្រងូតស្រងាត់គេបង្អង់ឡានឈប់បន្តិចសម្លឹងមុខនាយតូចយ៉ាងយូរហើយក៏លើកដៃមកផាត់សក់រលាស់ៗរបស់នាយតូចដែលធ្លាក់មកលើមុខនាយតូចចេញ។ក្រោយពីសម្លឹងឆ្អែតឆ្អន់ហើយជេកក៏បញ្ឆេះម៉ាស៊ីនឡានបន្តដំណើរទៅមុខទៀត។ ការធ្វើដំណើរតាមឡានមានរយៈពេលយូរតែទោះបីជាឆ្ងាយប៉ុណ្ណាប្រសិនបើយើងមានមនុស្សពិសេសនៅក្បែរទោះបីជាទៅដល់ជើងមេឃក៏យើងមិនគិតថាយូរឬក៏ឆ្ងាយដែរ។មិនយូរប៉ុន្មានឡានរបស់ជេកក៏បានចូលមកដល់ផ្លូវបង់ប្រាក់(ប្រភេទដូចជាផ្លូវល្បឿនលឿន)ជេកក៏បានស្កេនបង់ប្រាក់រួចក៏បន្តដំណើរទៅមុខទៀតហើយគេក៏មិនហ៊ានឈប់នោះដែរព្រោះគេមិនចង់រំខានដំណេករបស់និគីនោះទេ គេបើកយកវីតាមីនមកលេបមួយគ្រាប់ហើយក៏បើកឡានទៅតាមធម្មតាគេសឹងតែទម្លាប់ទៅហើយរឿងញុាំវីតាមីនជំនួសបាយនោះក៏ព្រោះតែវាមានកាល់ឡូរីប្រហាក់ប្រហែលទៅនឹងបាយដែរដែលអាចផ្ដល់កម្លាំងដល់អ្នកដែលបរិភោគដូចជាការបរិភោគបាយដែរ។
   សណ្ឋាគារStar high 🌸...
   ឡានដ៏ទំនើបរបស់ជេកក៏បានលូនចូលក្នុងសណ្ឋាគារដ៏ទំនើបលំដាប់ផ្កាយប្រាំដែលមានសភាពប្រណិតតម្លៃថ្លៃសម្រាប់គ្រួសារអភិជនមកស្នាក់នៅ។គ្រាន់តែជេកឈប់ឡាននិគីក៏ដឹងខ្លួនហើយក៏ឃើញថាមេឃងងឹតល្មម។
   “នេះខ្ញុំគេងរាប់ម៉ោងម៉េចក៏បងមិនដាស់ខ្ញុំ?”និគីសួរជេកទាំងសញ្ញាសួររត់ពេញខួរក្បាលទើបជេកតបវិញទាំងញញឹម។
   “បងឃើញឯងគេងលក់ស្រួលខ្ជិលដាស់ណាមួយល្ងាចមិញឃើញឯងដូចជាមិនសូវស្រួលខ្លួនទើបចង់ឲ្យឯងសម្រាកឲ្យបានច្រើនព្រោះស្អែកយើងត្រូវដើរលេងពេញមួយថ្ងៃ”
   “ហ៉ឺហើយចុះបើខ្ញុំដេកៗគាំងបេះដូងស្លាប់ទៅបងគិតយ៉ាងម៉េច?”និគីតបទាំងមិនអស់ចិត្តតែជេកគេក៏មិនទាល់ដែរ
   “នោះបងនឹងបានស្លាប់ទៅជាមួយឯងដែរហ្នឹងអី! គ្មានអ្វីច្រើនទេងាយៗ”ចាញ់សម្ដីជេកនិគីក៏ដោះខ្សែក្រវ៉ាត់ចេញដើរទៅអូសវ៉ាលីសចេញពីឡានដោយខ្លួនឯងនិយាយរួមទៅក្មេងតូចង៉ក់ងរហ្នឹងណា៎ព្រោះប្រកែកមិនឈ្នះប្រុសសង្ហារជេកស៊ីម🤭។
   “មិនបាច់ប្រឹងលើកទេតិចតៀតមានបុគ្គលិកមកលើកឲ្យហើយនិគី”ជេកស្រែកឃាត់ពេលឃើញនាយតូចប្រឹងទាញវ៉ាលីសធ្វើមុខដូចចង់លេចផោម😂។ឮហើយនិគីក៏ទម្លាក់វ៉ាលីសចុះមួយទំហឹងរួចលួចរអ៊ូក្នុងចិត្តតិចៗ។
   “យូរហើយម៉េចក៏មិនប្រាប់?!”
   “ឯងនិយាយស្អី?”ជេកសួរពេលឃើញនាយតូចរអ៊ូរទាំ
   “គ្មានស្អីទេ”តបរួចនិគីក៏ដើររ៉ុយនាំមុខចូលក្នុងសណ្ឋាគារធ្វើឲ្យជេកគ្រវីក្បាលហួសចិត្តតែម្ដង។រាងក្រាស់ជ្រែងហោរប៉ៅដើរយឺតៗពីខាងក្រោយនាយតូចធ្វើឲ្យភាពស្រស់សង្ហាររបស់គេជះយ៉ាងខ្លាំងត្រូវជាមួយនឹងអាវសឺមីពណ៌.ស.មូរដៃឡើងបន្តិចចំហរឡេវត្រង់ដើមទ្រូងស្រីៗឃើញហើយហៀរទឹកមាត់កក្លាក់សម្លឹងជេកចង់ជ្រុះគ្រាប់ភ្នែកសូម្បីតែ Receptionist ខាងសណ្ឋាគារក៏មើលជេកឡើងភ្លឹកដែរដល់ថ្នាក់មិនដឹងថានិគីមកឈរចំពោះមុខនាងតាំងពីពេលណា។
   “ហេ៎!!?នាងជាបុគ្គលិកឬអត់ទេហ្នឹងបានជាមិនឮខ្ញុំហៅ?”និគីស្រែកដាក់ស្រីស្រស់ដែលឈរចាំទទួលភ្ញៀវនៅកន្លែងចុះឈ្មោះទើបនាងប្រញាប់ប្រមូលសតិហើយតបជាមួយនិគីវិញ។
   “ចាស៎សួស្ដីលោកខាងសណ្ឋាគារយើងមានបម្រើគ្រប់សេវាកម្មនិងរហ័សទាន់ចិត្ត”នាងតបទាំងនៅមីងម៉ាំងធ្វើឲ្យនិគីក្មេងចិត្តឆៅក្ដៅឆេវតែម្ដង
   “ខ្ញុំមកសួររកបន្ទប់មិនមែនសួររឿងសេវាកម្មទេ”
   “ចាសឲ្យនាងខ្ញុំសុំទោសផង តើលោកមានឈ្មោះអ្វីដែរ?ហើយមានបានកក់បន្ទប់ទុកមុនទេ?”និគីគេក៏មិនច្បាស់ដែរថាជេកបានកក់បន្ទប់ឬអត់តែថានាយជេកនេះនៅដើរយឺតៗហើយដើរក្រឡឹងសណ្ឋាគាររាយមន្តស្នេហ៍នៅហ្នឹងអត់មានមកជាមួយនិគីអីទេទើបនាយតូចបានតែប្រាប់ឈ្មោះទៅបុគ្គលិកម្នាក់នោះ។
   “ខ្ញុំឈ្មោះ រិគី ផាក ហើយមកជាមួយបងប្រុសឈ្មោះ ជេក ស៊ីម”ឮឈ្មោះហើយបុគ្គលិកម្នាក់នោះក៏ឆ្លើយតបវិញព្រមទាំងឆែកក្នុងតារាងភ្លែត។
   “ចាំបន្តិចខ្ញុំនឹងឆែកឲ្យលោក”និយាយបណ្ដើរនាងក៏អូសលើអេក្រក់អាយផេតនាងបណ្ដើរដើម្បីស្វែងរកឈ្មោះភ្ញៀវសំខាន់ៗដែលបានកក់បន្ទប់ ចំណែកឯនិគីវិញនាយតូចក៏បានចោលភ្នែកទៅឃើញជេកឈរញញឹមស្រស់ស្រាយជាមួយនឹងនារីស្លៀកពាក់ខោអាវសិចស៊ីម្នាក់មើលទៅដូចជាត្រូវដៃត្រូវជើងគ្នាដល់ហើយមានទាំងឱនថើបថ្ពាល់នាងនោះទៀតឃើញហើយនិគីជ្រេញតែម្ដងទើបបែរមុខត្រឡប់មកវិញស្របពេលបុគ្គលិកក៏ឆែកហើយល្មម។
   “អត់ទោសផងលោកនាងខ្ញុំមិនមានឃើញឈ្មោះបុគ្គលណាម្នាក់ក្នុងចំណោមអ្នកទាំងពីរបានកក់បន្ទប់ទុកជាមុនឡើយតែមានឈ្មោះ ផាក សូអឺននិងដៃគូ ស៊ីមជេក”ឮភ្លាមនិគីចង់ផ្ងារក្រោយហើយក៏ងាកទៅមើលជេកម្ដងទៀតដែលពេលនេះគេក៏បានដើរមកជាមួយនឹងស្រីស្អាតម្នាក់នោះដែលប្រហែលជាឈ្មោះសូអឺនហ្នឹងឯង។
   “សួស្ដីនិគី ឮថាលោកជាប្អូនប្រុសរបស់សុងហ៊ុនត្រូវទេ?”សូអឺនរាក់ទាក់មកកាន់និគីដោយលាដៃឲ្យនាយតូចចាប់តែនាយតូចមិនចាប់គ្រាន់តែតបទៅកាន់នាងវិញដោយសម្លេងស្រាលបំផុត។
   “បាទសួស្ដី អ្នកនាងប្រហែលជាឈ្មោះថា ផាក សូអឺនហើយត្រូវទេ?”
   “ចាសប្រាកដណាស់”នាងនិយាយរួចក៏ដើរទៅក្រៀកដៃរបស់ជេកនិងធ្វើឫកម្ញិកម្ញ៉ក់ដាក់ជេកប្រៀបដូចជាគូស្នេហ៍
   “ជេកហា៎!!!គេងបន្ទប់ជាមួយខ្ញុំមកណា៎ខ្ញុំកក់តែមួយបន្ទប់ទេ”គ្រាន់តែនិយាយម្ញិកម្ញ៉ក់បែបនេះមិនគ្រប់ទេនាងនៅឆ្លៀតយកផ្លែធុរេនធំៗរស់នាងមកបៀតៗនឹងដៃរបស់ជេកទៀតផងធ្វើឲ្យជេកព្រឺរោមតែម្ដង។
   “អឺម..សូអឺនហា៎ខ្ញុំត្រូវមើលថែប្អូនប្រុសរបស់ខ្ញុំ”ជេកប្រឹងរើដៃពីសូអឺនតែនាងមិនព្រមព្រលែងសោះ។
   “ខ្ញុំប្រាប់លោកហើយតាស៎ថាខ្ញុំមិនបានកក់បន្ទប់ផ្សេងទេ វាប្រហែលជាពេញអស់ទៅហើយ”មិនស្ដាប់ការរៀបរាប់របស់សូអឺននោះទេជេកក៏បានដើរទៅសួរបុគ្គលិកកន្លែងទទួលភ្ញៀវនោះ។
   “អត់ទោសតើមានបន្ទប់នៅសល់ទេ?”
   “ចាសចាំបន្តិចខ្ញុំនឹងឆែកជូនលោក” កំឡុងពេលដែលជេករង់ចាំការឆែករកបន្ទប់ពីបុគ្គលិកសូអឺននិងនិគីក៏បានសម្លក់សម្លឹងគ្នាដូចជាចង់ស៊ីសាច់ហុតឈាមស្រស់ៗតែម្ដង។
   (ឯងត្រឹមតែជាក្មេងប្រុសម្នាក់ប៉ុណ្ណោះកុំចង់មកធ្វើជាឆ្អឹងទទឹង.ករបស់យើងនិងជេកឲ្យសោះអាក្មេងមិនទាន់ធំ)សូអឺនគិតទាំងក្នាញ់ក្នុងចិត្តតែនាងនៅមិនទាន់ដឹងថានិគីជាអូមេហ្កានៅឡើយទេបើសិនជានាងដឹងនាងកាន់តែឆេះដុំមិនខាន។
   (ជាស្រីម៉ាកស្អីឲ្យដៃប្រុសដល់សណ្ឋាគារមិនចេះខ្មាសគេសោះ)និគីសម្លឹងមើលសូអឺនតាំងពីក្បាលដល់ចុងជើង ដែលខោរបស់នាងធ្លាក់សំយ៉េះដល់ត្រគៀកចំណែកឯអាវវិញមានពណ៌ខ្មៅខើចលើផ្សិតជិតចេញគល់ដោះខាងក្រោមហើយនៅមានដៃតូច វាល.កចំហទ្រូងយ៉ាងទ្រលុកទ្រលន់ទៀតតែថានិគីឃើញហើយចង់ក្អួតគេមិនគិតទេថាជេកអាចលេបស្រីម្នាក់នេះចូលឬអត់តែនិគីគិតថាអត់ហើយ🤣(មើលមិនឃើញទេសីគីអើយតែគេចង់បឿកហើយអាម៉េចក៏គេលេបចូលដែរ🌚)។
   “ឃើញហើយលោកមានបន្ទប់នៅសល់មួយតែអត់មានគ្រែពីរនោះទេ”បុគ្គលិកតបរួចសូអឺនក៏ប្រញាប់កាត់។
   “អញ្ចឹងជេកមកគេងជាមួយខ្ញុំមកបន្ទប់គ្រែមួយនោះទុកឲ្យប្អូននិគីទៅ”
   “មិនបានទេ តែបើសិនជាសូអឺនយល់ព្រមយើងអាចប្ដូរបន្ទប់គ្នាបានណា៎គឺសូអឺនមកគេងប្ទប់គ្រែមួយឯបន្ទប់គ្រែពីរទុកឲ្យខ្ញុំនិងនិគីល្អទេ?”
   “អត់ទេ!បន្ទប់តូចខ្ញុំមិនចេះគេងនោះទេហើយខ្ញុំក៏មិនចេះគេងអត់គ្នាដែរ”
    (អត់ចេះដេកអត់គ្នា?ឃើញមកដេកនៅទីនេះប៉ុន្មានថ្ងៃហើយដេកតែម្នាក់ឯងសោះហីក៏ឲ្យដៃប្រុសសម្បើមម្ល៉េះលោក?)បុគ្គលិកដែលទទួលភ្ញៀវគិតក្នុងចិត្តទាំងជ្រេញនឹងចរិតរបស់កញ្ញាហាយសូម្នាក់នេះ។
   (ល្បិចច្រើនមែនហ្ន៎!)និគីឈរឱបដៃមើលស្រីឆើតឆាយញ៉ិកញ៉ក់ដាក់ជេកទាំងគ្រឺតក្នាញ់ ធុញពេកជេកក៏រុញនាងចេញមួយទំហឹងហើយក៏ស្រែកដាក់នាងបន្តិច។
   “ប៉ុណ្ណឹងបានហើយសូអឺនខ្ញុំហត់ណាស់ចង់សម្រាក រឿងពួកយើងចាំនិយាយគ្នាពេលក្រោយទៅ ...មកនិគី”និយាយរួចគេក៏អូសដៃនិគីឡើងទៅខាងលើដោយកាន់សោដែលបុគ្គលិកបានហុចឲ្យគេមុននេះចំណែកឥវ៉ាន់គេក៏បានបញ្ជាឲ្យបុគ្គលិកយកទៅដាក់ក្នុងបន្ទប់រួចរាល់ហើយ ពិតជាលឿនមែនទែនដែលបុគ្គលិកបានជញ្ជូនឥវ៉ាន់ទាំងនោះមករៀបចំឲ្យអ្នកទាំងពីររួចរាល់។ចំណែកឯនិគីវិញគេកាន់តែមានអារម្មណ៍មិនល្អពេលគិតដល់សម្ដីជេកមុននេះដែលនិយាយថា«ប៉ុណ្ណឹងបានហើយសូអឺនខ្ញុំហត់ណាស់ចង់សម្រាក រឿងពួកយើងចាំនិយាយគ្នាពេលក្រោយទៅ»គេសង្ស័យថាសូអឺននិងជេកច្បាស់ជាមានអ្វីពាក់ព័ន្ធគ្នាច្បាស់ណាស់ព្រោះពេលដែលចូលមកពួកគេទាំងពីរបានជួបគ្នានិងនិយាយគ្នាសើចយ៉ាងក្អាកក្អាយតែក្រោយមកក៏ទ្រគោះបោះបោកដាក់គ្នា អាចទេដែលថាសូអឺនប្រចណ្ឌគេនិងនិគី?ឬក៏ជេកបានប្រាប់សូអឺនថានិគីគឺជាអូមេហ្កាទើបបានជានាងសើចពេលមុននោះហើយបន្ទាប់មកក៏មានចេតនារករឿងនិគី?និគីមានអារម្មណ៍ថាអន់ចិត្តជាមួយនឹងជេកខ្លាំងណាស់គេមិនយល់ថាហេតុអ្វីក៏បែបនេះតែប្រហែលមកពីនិគីមានអារម្មណ៍ថាទុកចិត្តគេពេកហើយមើលទៅ។មនុស្សដែលធ្លាប់តែជួបគ្នារាល់ថ្ងៃរាល់ខែរាល់ឆ្នាំរឿងអ្វីដែលថាមិនទុកចិត្តរឿងអ្វីដែលថាមិនចូលចិត្ត?បើឃើញបែបនេះស្ដែងៗតើអ្នកណាអាចទៅទទួលយកបាននោះ វាប្រៀបដូចជាមានកាំបិតមកចាក់ក្នុងទ្រូងឲ្យឈឺឆៀបៗម៉េចមិនដឹងទាំងដែលនិគីខ្លួនឯងក៏បានដឹងច្បាស់ថារវាងគេនិងជេកគឺគ្រាន់តែប្រៀបដូចជាបងប្អូនស្នេហាមិនអាចកើតឡើងឡើយសម្រាប់ពួកគេ តែថានៅពេលដែលឃើញជេកទៅស្និទ្ធស្នាលជាមួយមនុស្សស្រីបែបនេះគេពិតជាឈឺចាប់ខ្លាំងណាស់ឈឺគ្មានអ្វីប្រៀបបាននោះទេ។
    (នេះខ្ញុំប្រចណ្ឌគាត់និងស្រីម្នាក់នោះមែនទេ មិនមែនទេមិនអាចទេគាត់ចង់ស្រឡាញ់អ្នកណាជារឿងរបស់គាត់ខ្ញុំគ្មានសិទ្ធហាមឃាត់នោះទេគាត់ជាមិត្តរបស់បងហ៊ុនអញ្ចឹងហើយគាត់ទុកខ្ញុំត្រឹមតែជាប្អូនប្រុសប៉ុណ្ណោះ...ឈប់ប្រចណ្ឌឮទេនិគី?ឯងឮទេគាត់គ្រាន់តែជាបងប្រុសម្នាក់ទៀតរបស់ឯងប៉ុណ្ណោះ)និគីគក់ទ្រូងស្ងាត់ៗរម្ងាប់អារម្មណ៍ហើយក៏សំងំគេងលក់បាត់ទៅព្រោះគេពិតជាហត់នឿយខ្លាំងណាស់។
     ~~~~~
   រាងយូរបន្តិចចឹងហើយអេដមីនក៏ព្រលះឲ្យរាងវែងបន្តិចដែរ ភាគទិ៥ប្រហែលអាចចេញសប្ដាហ៍ក្រោយក៏មិនដឹងអេដមីនមិនទាន់ហ៊ានកំណត់ទេចឹងកុំរត់ចោលអេដមីនណា៎🤧។
Leona(foxy🦊)

You've reached the end of published parts.

⏰ Last updated: Jan 06 ⏰

Add this story to your Library to get notified about new parts!

គូស្នេហ៍ពូកែប្រច័ណ្ឌWhere stories live. Discover now