ស៊ុននូនៅជាមួយសុងហ៊ុននិងនិគីមួយរយៈទម្រាំតែដល់ថ្ងៃដែលពួកគេត្រូវឡើងទៅសហរដ្ឋអាមេរិកជាមួយគ្នា។ស៊ុននូបានបំពេញតួនាទីជាអនាគតប្រពន្ធដ៏ល្អនិងជាបងថ្លៃដ៏ល្អផងដែរ។ សុងហ៊ុនតែងតែអង្គុយសំកុកនៅខ្ចូសក្នុងសួនច្បារដើម្បីធ្វើprojectសម្រាប់យកទៅធ្វើបទបង្ហាញនៅឯទីក្រុងញូវយ៉កក្នុងសិក្ខាសាលាទាក់ទងនឹងសកលវិទ្យាល័យនៅអាស៊ី។គេជាសិស្សពូកែនិងមានជំនាញខ្លាំងទាក់ទងនឹងការស្រាវជ្រាវព័ត៌មានជុំវិញតំបន់អាស៊ី សុងហ៊ុនក៏បានរៀបចំគម្រោងចុះកម្មសិក្សានៅសកលវិទ្យាល័ល្បីៗក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរជាពិសេសគេចង់ទៅប្រទេសកម្ពុជាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញពីប្រាសាទអង្គរវត្តដែលជាសំណង់អគារបុរាណស្ថាបនាដោយក្បូរក្បាច់រចនាល្អវិសេសមានអាយុកាលរាប់រយឆ្នាំមកហើយ។អ្វីដែលគេចង់ឃើញជាពិសេសនោះគឺព្រះអាទិត្យរះនៅពេលព្រឹកនិងលិចនៅពេលល្ងាចចំពីលើកំពូលប្រាសាទតែម្ដង។ និគីចុះពីលើផ្ទះមកក៏ធំក្លិនឈ្ងុយឈ្ងប់ចេញពីផ្ទះបាយ នាយតូចក៏ចូលទៅផ្ទះបាយយកតែម្ដងចង់ដឹងថាចុងភៅពិសេសម្នាក់ណាដែលធ្វើម្ហូបជះក្លិនឈ្ងុយសម្បើមម្ល៉េះ?
“ហៃយ៉ាឈ្ងុយដល់ហើយបងស៊ុននូ”និគីនិយាយឡើងធ្វើឲ្យស៊ុននូភ្ញាក់ព្រើតជ្រុះវែកឆាពីដៃ។
“ចុមកន្ដុមឆែប!!! មកស្ងាត់ៗហើយនិយាយក្បែរត្រចៀកបែបហ្នឹងព្រលឹងបងហោះទៅស៊ីព្រលឹតអស់ហើយនិគី”ស៊ុននូតបទៅនិគីទាំងធ្វើមុខមាំ
“អៅ!អ្នកណាឲ្យបងធ្វើម្ហូបឈ្ងុយពេកធ្វើអី?អត់មិនបាននឹងចង់មកមើល”
“តិចត្រូវឥលូវហ្នឹងឆាប់យកវែកនេះទៅលាងទឹកឲ្យបងវិញភ្លាម”ស៊ុននូនិយាយដោយរើសវែកឆាហុចឲ្យនិគី
“បាទបងថ្លៃជាទីស្រឡាញ់ ជុប!!!”និគីទទួលយកវែកពីដៃស៊ុននូដោយលោទៅថើបថ្ពាល់ទន់ៗរបស់ស៊ុននូមួយខ្សឺតធ្វើឲ្យស៊ុននូអៀនខ្វាច់តែម្ដង នេះបើកុំតែនិគីជាអូមេហ្កាទេបើអាល់ហ្វាស៊ុននូដាក់ខ្ទប់ហើយមិនស្រួលត្រូវរបស់សុងហ៊ុនទៀត😂។
“ក្មេងនេះ”ស៊ុននូនិយាយតិចៗដោយធ្វើភ្នែកសម្លក់អនាគតប្អូនថ្លៃទាំងក្នាញ់😒។និគីនៅជួយស៊ុននូរៀបចំអាហារជាច្រើនមុខដើម្បីជប់លៀងត្រៀមសម្រាប់ដំណើរចុះកម្មសិក្សារបស់សុងហ៊ុននិងស៊ុននូផងនិងសម្រាប់ពិធីបុណ្យណូអែលនៅថ្ងៃស្អែកផងព្រោះស្អែកពួកគេមិនបាននៅជុំគ្នានោះទេ។ក្នុងនោះសមាជិកដែលមិនអាចអវត្តមានបានគឺជាជេកស៊ីមហ្នឹងឯងមិនតែប៉ុណ្ណោះស៊ុននូក៏ឆ្លៀតហៅជុងវ៉ុនដែលជាមិត្តរបស់ខ្លួនមកចូលរួមផងដែរ។
ជេយ៍ផាក ក៏ជាមិត្តភក្តិម្នាក់របស់សុងហ៊ុនដែរដែលនឹងត្រូវចុះកម្មសិក្សាជាក្រុមជាមួយនឹងសុងហ៊ុនអញ្ចឹងហើយសុងហ៊ុនក៏បានហៅគេឲ្យទៅចូលរួមពិធីជប់លៀងនៅឯផ្ទះរបស់គេដូចគ្នា។កំពុងតែអង្គុយពិនិត្យprojectទូរស័ព្ទរបស់ជេយ៍ក៏រោទិ៍ឡើង។
រ៉ឺងៗ!!!
«អាឡូ!មានអីមែនទេសុងហ៊ុន»ជេយ៍និយាយដោយភ្នែកសម្លឹងទៅកាន់អេក្រង់កុំព្យូទ័រ
«អូហ៍អាជេយ៍!ល្ងាចនេះទំនេរទេ?យើងចង់បបួលឯងមកជប់លៀងនៅផ្ទះយើងព្រោះថ្ងៃស្អែកពួកយើងត្រូវឡើងទៅUSAហើយកុំភ្លេចយកឥវ៉ាន់ឯងមកផងគេងផ្ទះយើង ស្អែកឡើងទៅជាមួយគ្នា»
«អើ!ចឹងម៉ោងប្រាំមួយយើងទៅដល់ហើយ»ជេយ៍និយាយដោយលើកដៃមើលនាឡិកាឃើញថាម៉ោង4ទៅហើយដូច្នេះគេប្រើពេលវេលារៀបចំខ្លួននិងពិនិត្យឯកសារឡើងវិញឲ្យបានរៀបរយ។
«អូខេ»
ទូត!សុងហ៊ុនតបហើយបិទទូរស័ព្ទចំណែកឯជេយ៍ក៏បិទកុំព្យូទ័រដើម្បីឡើងទៅសម្អាតខ្លួនរៀបចំឥវ៉ាន់ដាក់ឡាន។ជេយ៍ឱបកុំព្យូរទ័រចូលផ្ទះដើរកាត់មុខឪពុកម្ដាយហើយក៏ចាប់អារម្មណ៍នឹងរាងតូចដែលកំពុងតែអង្គុយញិកញ៉ក់ដាក់ម្ដាយរបស់គេហើយម្នាក់នោះគ្មានអ្នកណាក្រៅពីក្មេងតូច យ៉ាងជុងវ៉ុននោះទេ។តើជុងវ៉ុនត្រូវជាអ្វីនឹងជេយ៍ទៅហ្ន៎? ហាសហាតាមពិតទៅគេគឺជាក្មួយរបស់លោកពូផាកហើយតែងតែមកលេងផ្ទះគ្រួសារផាកជាញឹកញាប់ កាលនៅពីតូចជុងវ៉ុនក៏ធំធាត់ឡើងនៅក្នុងផ្ទះនេះដែរព្រោះឪពុកម្ដាយរបស់គេស្លាប់ចោលតាំងពីគេនៅតូចម្ល៉េះតែនៅពេលដែលគេធំដឹងក្ដីលោកផាកក៏បានឲ្យគេទៅរស់នៅជាមួយលោកយាយលោកតានៅឯប្រទេសបារាំងដូច្នេះជុងវ៉ុនគឺចេះនិយាយភាសាបារាំងយ៉ាងច្បាស់និងរលូនតែម្ដង។ឃើញចរឹករបស់ជុងវ៉ុនជេយ៍ក្ដាប់ដៃយ៉ាងណែនដើរឡើងទៅខាងលើដោយមិនខ្ចីស្ដីរកឪពុកម្ដាយគេសូម្បីតែមួយម៉ាត់។
“អេហ៍កូនជេយ៍ម៉េចមិនរាក់ទាក់ប្អូនអញ្ចឹង?”ម្ដាយជេយ៍និយាយឡើងហើយជេយ៍ក៏ទច់ដំណើរបន្តិចមុននឹងតបទៅម្ដាយវិញទាំងមិនខ្ចីងាកមើលមុខម្ដាយ
“មានរឿងអីដែលខ្ញុំត្រូវរាក់ទាក់ក្មេងនេះ?”សម្ដីរបស់ជេយ៍ប្រៀបដូចជាកាំបិតរាប់ពាន់ហោះមកចាក់ទម្លុះបេះដូងរវស់ជុងវ៉ុន នាយតូចដឹងថាជេយ៍ស្អប់ខ្លួននិងមិនចូលចិត្តខ្លួនតែនាយតូចមិនព្រមបោះបង់ជាដាច់ខាតនូវគោលបំណងដ៏រឹងមាំរបស់ខ្លួននោះគឺកាច់បំបាក់ធ្មុងរបស់ ជេយ៍ផាកនេះឲ្យរាបដូចជាកន្ទេល ជុងវ៉ុនសម្រួលអារម្មណ៍ហើយតបទៅកាន់ម្ដាយរបស់ជេយ៍។
“ម៉ាក់អ៊ុំហា៎!វាមិនចាំបាច់ទេក្នុងការដែលគាត់ត្រូវមករាក់ទាក់ដាក់ខ្ញុំជាប្អូនមុននោះ”នាយតូចនិយាយដោយកាន់ដៃម្ដាយរបស់ជេយ៍បណ្ដើរ។
“មិនបានទេណា៎កូន ទោះជាបងក៏ត្រូវចេះគោរពប្អូនដែរមិនមែនធ្វើដូចជាប្អូនគ្មានរូបរាងនៅលើផែនដីអញ្ចឹងទេ”ម្ដាយរបស់ជេយ៍និយាយដោយមើលមុខជុងវ៉ុនតែថាពេលងាកមកវិញក៏បាត់ជេយ៍ពីកាំជណ្ដើរបាត់ទៅហើយ។
“ចំមែនកូននេះ”ម្ដាយរបស់ជេយ៍រអ៊ូរទាំ
(ចាំមើលទៅ ផាកច*យមាន់)ជុងវ៉ុនគិតក្នុងចិត្ត(នែកូននេះកាចឃោរឃៅមិនធម្មតាទេជេរគេសុទ្ធ ផាក ចុយមាន់ឈ្មោះគេឡើង ផាក ជេយ៍😭)។បន្ទាប់មកជុងវ៉ុនក៏បន្ត។
“អូហ៍ខ្ញុំភ្លេចប្រាប់ម៉ាក់អ៊ុំថាល្ងាចនេះមិត្តភក្តិខ្ញុំគាត់បានអញ្ជើញខ្ញុំឲ្យទៅចូលរួមក្នុងកម្មវិធីជប់លៀងបុណ្យណូអែលសម្រាប់ឆ្នាំនេះ”
“អៅ!ថ្ងៃនេះទើបតែថ្ងៃ24ទេតើ?”
“បាទថ្ងៃ24មែនក៏ប៉ុន្តែពួកគេត្រូវឡើងទៅUSAនៅថ្ងៃស្អែកអញ្ចឹងហើយពួកគេក៏ជប់លៀងនៅថ្ងៃនេះតែម្ដងទៅ”
“អរអញ្ចឹងទេហ៎! ហើយកូនទៅជាមួយអ្នកណា?”
“បាទ!ក៏ហៅតាក់ស៊ីជិះហ្នឹងណាម៉ាក់អ៊ុំដូចដែលដឹងស្រាប់ចឹងខ្ញុំមិនទាន់បានទិញឡាននៅឡើយទេ”
“កូនអាចយកឡានអ៊ុំជិះទៅបានណាវ៉ុនី”(វ៉ុនីគឺជុងវ៉ុនីជាឈ្មោះក្រៅដែលម្ដាយរបស់ជេយ៍ចូលចិត្តហៅបំផុត)
“មិនបាច់ទេណា៎អ៊ុំបងជេយ៍អាចនឹងឆេះដុំដោយសារខ្ញុំបានណា៎”មាត់និយាយបែបនេះតែជុងវ៉ុនពិតជាចង់កាន់សោរឡានឡើងជិះបង្ហោះឲ្យជេយ៍មើលខ្លាំងណាស់
“មិនបាច់ក្រែងចិត្តគេទេណាកូន បើអ៊ុំអនុញាត្តហើយគេក៏មិនហ៊ានជាមួយអ៊ុំដែរ” កំពុងតែនិយាយគ្នាជេយ៍ក៏អូសវ៉ាលីសចុះមកជាមួយខោអាវតឺនុយយ៉ាងសង្ហារតែម្ដងទើបម្ដាយរបស់គេលាន់មាត់ភ្លែត។
“អៅ!នេះតែងខ្លួនទៅណាហ្នឹងក្រែងស្អែកបានទៅហី?”
“បាទស្អែកបានទៅតែថ្ងៃនេះខ្ញុំត្រូវទៅជប់លៀងនៅផ្ទះមិត្តភក្តិខ្ញុំណាម៉ាក់ ម្យ៉ាងទៀតស្អែកនេះពួកយើងនឹងឡើងទៅUSAជាមួយគ្នាតែម្ដង”
“ហើយម៉េចបានជាកូនមិនប្រាប់ម៉ាក់ឲ្យដឹងផង?”
“ប្រាប់យ៉ាងម៉េចបើសុងហ៊ុនគេទើបតែតេមកប្រាប់មុននេះបន្តិចហើយណាមួយម៉ាក់កំពុងតែជាប់មាត់ជាមួយសត្វល្អិតអញ្ចឹងទៅខ្ញុំក៏ខ្ជិលរំខាន”ជេយ៍តបទាំងសម្លឹងមុខជុងវ៉ុនយ៉ាងក្នក់ក្នាញ់
“នេះឯងហៅប្អូនថាសត្វល្អិតផងហេស?អា...អាកូនឆ្កួត”ម្ដាយជេយ៍តបទាំងយាដៃចង់វាយជេយ៍តែបានជុងវ៉ុនចាប់ជាប់
“ម៉ាក់អ៊ុំហា៎កុំវាយគាត់អីណា៎គាត់មិនបានថាអីអាក្រក់ឯណាត្រឹមសត្វល្អិតមានអីមិនល្អព្រោះសត្វល្អិតក៏មានប្រយោជន៍ដែរ”ជុងវ៉ុនលួងលោមម្ដាយជេយ៍ឲ្យត្រជាក់ចិត្ត ឃើញទឹកមុខជុងវ៉ុនហើយគាត់ក៏ត្រជាក់ចិត្តសម្រួលអារម្មណ៍ឲ្យល្អវិញ។
“នេះបើកុំតែវ៉ុនីឃាត់ទេកុំអីម៉ាក់នឹងក្បែលក្បាលឯងចោលមិនខាន”(ក្បែលក្បាលហ្នឹងមានន័យថាកាត់ក្បាលស្រុកអេដមីនគេតែងនិយាយបែបហ្នឹង🥲)
“...”ជេយ៍ធ្វើទឹកមុខមាំតែជុងវ៉ុនក៏រហ័សសួរជេយ៍ភ្លាម
“មិញនេះបើខ្ញុំស្ដាប់មិនច្រឡំទេបងជេយ៍ទៅជប់លៀងនៅផ្ទះបងសុងហ៊ុនមែនទេ?”
“អើហើយថី?ពាក់ពន្ធ័អីនឹងឯងដែរ?”
“បាទគឺពាក់ព័ន្ធព្រោះស៊ុននូដែលជាសង្សាររបស់បងសុងហ៊ុនក៏អញ្ជើញឲ្យខ្ញុំទៅចូលរួមជាមួយពួកគេដែរ”ជុងវ៉ុនតបទាំងរៀងអៀនៗ នែតាមពិតឆ្មាលាក់ក្រចកទេសួរហ្នឹងច្បាស់ណាស់ថាមានបំណងចង់ទៅជាមួយជេយ៍ហ្នឹងហើយ។(បងឯងត្រូវតែឲ្យខ្ញុំទៅជាមួយឮនៅផាកច*យមាន់)ជុងវ៉ុនគិតក្នុងចិត្តទាំងញញឹមលាក់គំនួច។ឮបែបនេះហើយម្ដាយរបស់ជេយ៍ក៏ប្រាប់ឲ្យជេយ៍យកជុងវ៉ុនទៅជាមួយផង។
“នែ៎ៗបើជ្រុលជាទៅកន្លែងតែមួយទៅហើយឲ្យកូនវ៉ុនគេទៅជាមួយផងគ្នាគ្មានអីជិះទៅទេ”
“ម៉ាក់!!!គេមកយ៉ាងម៉េចឲ្យទៅវិញបែបនោះទៅខ្ញុំធុញ”
“ម៉េចក៏ឯងចិត្តអាក្រក់ម្ល៉េះជេយ៍?យើងចិញ្ចឹមឯងតាំងតែពីតូចដល់ធំតែទទួលមកវិញបានត្រឹមតែចរឹតពាលរបស់ឯងទេមែនទេ?”ម្ដាយរបស់ជេយ៍តបទាំងខឹងញ័រសាច់ឯជុងវ៉ុនឃើញបែបនេះក៏ស្ទុះមកគ្រាហ៍ម្ដាយរបស់ជេយ៍ជាប់
“មិនបាច់ក៏បានដែរអ៊ុំស្រីខ្ញុំមានលុយអាចជិះតាក់ស៊ីដោយខ្លួនឯងបានតាស”ជុងវ៉ុននិយាយតែជេយ៍ឃើញម្ដាយគេធ្វើមុខស្រពោនក៏កាត់ចិត្តឲ្យជុងវ៉ុនទៅជាមួយតែម្ដងទៅ។
“មិនបាច់ទេ យើងទៅកន្លែងតែមួយគួរតែទៅជាមួយគ្នាបាន កូនសុំទោសម៉ាក់សម្រាប់រឿងមុននេះមកពីកូនហត់ពេក”ឮសម្ដីជេយ៍ហើយម្ដាយរីកមុខដូចគ្រាប់ជី តាមពិតយាយប៉ិហ្នឹងសម្ដែងទេព្រោះគាត់ចង់ឲ្យជេយ៍យកជុងវ៉ុនទៅជាមួយ។ម្ដាយណាមិនដឹងទេតែម្ដាយនេះចាប់គូឲ្យកូនខ្លួនឯងហ្មងហាស៎😂។(ម្ដាយក្មេកដែលអេដមីនប្រាថ្នា)។បន្ទាប់មកពួកគេក៏បានលាម្ដាយឪពុករបស់ជេយ៍ដើម្បីទៅផ្ទះរបស់សុងហ៊ុនហើយគេក៏មិនភ្លេចទិញកាដូសម្រាប់ម្ចាស់ផ្ទះដែរ។ និយាយពីជេកវិញគេនៅដើររកទិញឥវ៉ាន់នៅក្នុងហាងទំនើបៗតែមិនដឹងថាគួរទិញអ្វីឲ្យស៊ុននូសុងហ៊ុននិងនិគី គេភ្លេចគិតថាហាងប៉ារបស់គេលក់គ្រឿងក្រអូបម៉ាកល្បី។(អេស៍ដូចភ្លេចអ្វីម្យ៉ាង)នឹកឃើញភ្លាមខួរក្បាលគេក៏ដំណើរការតែម្ដងគឺគេបានចូលហាងសម្លៀកបំពាក់ទិញឈុតទន្សាយស្ដើងរួមមានទាំងបូ កន្ទុយប្រឡៅ.កស្រោមជើងស្បែកជើងកែងទៀត(ឈុតអត់គេង😭ហួចបងជេកយើងគិតអីហ្នឹង?)។ជេកកម្មង់ឲ្យអ្នកលក់ខ្ចប់ជាកាដូឲ្យរួចស្រេចដល់ថ្នាក់អ្នកលក់មើលមុខគិតថាជេកជាRed flag🥲ជេកក៏រៀបឫកសឹងមិនត្រូវគិតលុយរួចក៏ទទួលយកថង់ចេញទៅយ៉ាងលឿនដោយក្ដីអៀនខ្មាសជាខ្លាំង សុងហ៊ុនប៉ះកាដូពិសេសរបស់កំពូលមិត្តហើយ😂។បន្ទាប់ពីចេញពីហាងសម្លៀកបំពាក់គេក៏ចូលទៅហាងលក់ឧបករណ៍សិចឬក៏ sex toyហ្នឹងឯង(យីប៉ិនេះមិនធម្មតាទេកាដូChristmas🌚)។ជេកក៏រើសយកឧបករណ៍រំញ័រនិងម្ជុលក្បាលមូលអង្កាញ់ៗមួយដើមហើយក៏ប្រាប់ឲ្យអ្នកលក់ខ្ចប់ជាកាដូ ដូចគ្នានិងលើកមុនចឹងអ្នកលក់ឡើងឆ្ងល់គិតថាចុមប៉ិនេះទិញកាដូឲ្យសង្សារសាហាវដល់.កហើយ🥲។ ចេញមកវិញគេក៏ចោលភ្នែកទៅឃើញតុក្កតារូបឆ្កែស្អាតៗក៏ចូលទៅទិញមួយដែលស្អាតហើយទន់ជាងគេហើយមួយនេះគឺគេខ្ចប់ជាពិសេសសម្រាប់និគីព្រោះមានអារម្មណ៍ថានិគីដូចជាចូលចិត្តតុក្កតា។(អេហ៍ហេតុអីខ្ញុំយល់ពីនិគីប្អូនរបស់សុងហ៊ុនច្បាស់ម្ល៉េះ?ពួកយើងមិនសូវស្និទ្ធគ្នាប៉ុន្មានទេ អូហ៍ប្រហែលមកពីតិចទៀតត្រូវនៅជាមួយគេក្នុងរយៈពេលយូរហើយ)ជេកគិតក្នុងចិត្តបណ្ដើរពេលដើរទៅកាន់ឡានដែលចតនៅខាងក្រោម។ មិនយូរប៉ុន្មានពួកគេទាំងអស់គ្នាក៏បានមកជួបជុំនៅផ្ទះរបស់សុងហ៊ុននៅម៉ោង6:15នាទី។
“វ៉ាវ!!!មកលឿនៗដែរតាសនៀក”សុងហ៊ុនលាន់មាត់ឯជេយ៍ក៏តបមកវិញ
“មិនលឿនមិនបានទេព្រោះយើងស្គាល់លោកផាកសុងហ៊ុនច្បាស់ណាស់ថាចរឹតគេឃោរឃៅបែបណា?”ទាំងអស់គ្នាក៏សើចព្រមៗគ្នាឯស៊ុននូវិញគេក៏ទទួលជុងវ៉ុនយ៉ាងកក់ក្ដៅដូចគ្នា ហើយអ្នកដែលមកដល់ក្រោយគេនោះគឺជាជេកហ្នឹងឯងព្រោះត្រូវរង់ចាំត្រង់ផ្លូវដែលស្ទះចរាចរណ៍ខ្លាំងពេក។
“អូហ៍មកហើយហ៎អាចេក???”ជេកទេតែសុងហ៊ុនឆ្លៀតញ៉ោះមិត្តភក្តិកំពូលយឺតរបស់គេ។
“អើមិនមកមិនបានទេខ្លាចឯងងាប់ទៅយើងនេះវាមិនបានឃើញមុខ”
“យីឯងចង់ដាក់ទំនាយយើងហេស?”សុងហ៊ុនងាកទៅសម្លក់ជេកប្រុងហក់ទៅញ៉េចគេទៅហើយតែស៊ុននូក៏ឃាត់
“បានហើយបងៗឈប់ញ៉ោះគ្នាហើយមកញុាំអីជុំគ្នាមក អេហ៍កុំភ្លេចជួយដាក់អំពូលលើដើមchristmasផង”ដោយសារតែដើមនេះរាងខ្ពស់ស៊ុននូមិនចង់ឡើងជណ្ដើរក៏ពឹងឲ្យលោកបងអាល់ហ្វាជួយឡើងចង ហើយជេកក៏ស្ម័គ្រចិត្តដោយមាននិគីជួយហុចអំពូលឲ្យ។ពេលកំពុងតែចងហើយនិគីចេះតែរើសហុចៗរឿងដែលចៃដន្យក៏បានកើតឡើងភ្លាមៗដែរ។
“និគីហុចអាពណ៌សនោះឲ្យបងមក”ជេកនិយាយដោយដៃម្ខាងលូកចាំយកអំពូលឯម្ខាងទៀតសារ៉េអំពូលខាងលើ
“បាទ” ពេលកំពុងតែមើលនិងសារ៉េខាងលើនោះនិគីក៏ហុចអំពូលមួយទៀតមកល្មមធ្វើឲ្យដៃនាយតូចប៉ះជាមួយដៃរបស់ជេកដោយចៃដន្យ ហើយភ្លាមៗបេះដូងរបស់ជេកក៏លោតញាប់ខុសពីធម្មតាមានអារម្មណ៍ចង់ទន់ដៃជើង។(នេះយើងកើតអី?)ជេកស្ទាបបេះដូងខ្លួនឯងទាំងឆ្ងល់ ឯនិគីក៏គាំងដូចគ្នាទើបស៊ុននូដែលឃើញអ្នកទាំងពីរភ្លឹកក៏សួរ។
“យ៉ាងម៉េចហើយបងជេកមានអីឬអត់?”ឮសម្ដីស៊ុននូពួកគេក៏ដកដៃចេញពីគ្នាយ៉ាងលឿន
“អ-អត់មានអីទេគ្រាន់តែត្រូវការអំពូលពណ៌សបន្ថែម”ជេកតបទាំងរដាក់រដុបឯនិគីវិញអៀនខ្វាច់ងាកទៅរាវរកអំពូលទាំងបេះដូងលោតដុកឌាក់ៗ។(ចម្លែកម្ល៉េះ?ខ្ញុំអៀនមែនទេ?)និគីលើកដៃមកស្ទាបមុខខ្លួនឯងហើយក៏ដឹងថាវាមានកម្ដៅភាយៗ។(មិនបានទេទៅលេបថ្នាំសិន)គិតរួចនិគីក៏រត់ឡើងទៅខាងលើបាត់ធ្វើឲ្យស៊ុននូអង្គុយឆ្ងល់។
“យីគេកើតស្អីអញ្ចេះ?”ស៊ុននូនិយាយតិចៗរួចក៏គ្រវីក្បាលបណ្ដេញការគិតដ៏រញេរញ៉ៃចេញដើម្បីត្រៀមខ្លួនសប្បាយៗសម្រាប់ពិធីជប់លៀងនេះ។
~~~~~
សុំទោសណាអេដមីនអូសៗហ្វេសប៊ុកភ្លេចមើលម៉ោងផុសរឿង🥲។ស្អែកចេញភាគ៣ហើយណាអ្នកអានគួរឲ្យស្រឡាញ់ទាំងអស់គ្នា។by leona(foxy🦊)
YOU ARE READING
គូស្នេហ៍ពូកែប្រច័ណ្ឌ
Romanceរឿងនេះអេដមីនសរសេរជាកាដូសម្រាប់ថ្ងៃកំណើតរបស់ប្អូនស្រីSivneaនៅថ្ងៃទី22/12/2023នេះដូច្នេះសម្រាប់អ្នកដែលមិនចូលចិត្តគូniki and jakeសូមមេត្តាកុំអាក់អន់ស្រពន់ចិត្តនឹងអេដមីនអីមានរឿងច្រើនណាស់ដែលអេដមីនមិនទាន់បានផុសរង់ចាំអានណា៎🤭។