គ្រប់គ្នាដែលបានមកផ្ទះសុងហ៊ុននាំគ្នាអង្គុយញុាំអីនិងផឹកជុំគ្នាដោយស៊ុននូអង្គុយក្បែរសុងហ៊ុននិគីក្បែរជុងវ៉ុនឯជេកនិងជេយ៍អង្គុយក្បែរគ្នា។ពួកអាល់ហ្វាម្នាក់ៗលើកដាច់ៗជាពិសេសសុងហ៊ុនតែម្ដងអកស្រាគ្មានប្រណីក្រពះសូម្បីតែបន្តិចត្រឹមតែspyមិនគ្រប់ទេនៅមានsojuរសជាតិដើមថែមទៀតផង។ស៊ុននូវិញគេអង្គុយសម្លក់តែសុងហ៊ុនព្រោះសុងហុនដណ្ដើមកែវពីដៃគេរហូតមិនឲ្យគេផឹកសូម្បីតែមួយកែវ។
“នែ៎បងហ៊ុនប្រុងមិនឲ្យអូនផឹកទេឬយ៉ាងម៉េច?”
“ក៏មិនឲ្យផឹកហ្នឹងហើយសួរច្រើនធ្វើអី?”
“ត្រូវតែសួរទោះយ៉ាងណាក៏អូនមានសិទ្ធក្នុងការផឹកដែរ!អ្នកណាថាអូមេហ្កាមិនអាចផឹកបាន?តើអាជ្ញាធរមានចេញធម្មនុញ្ញហាមឃាត់ឬនៅ?”ស៊ុននូរអ៊ូរទាំដាក់សុងហ៊ុនដែលសុងហ៊ុនពេលនេះកាន់តែស្រវឹងទៅៗហើយ។តែទោះជាស្រវឹងយ៉ាងណាក៏សុងហ៊ុនគេនៅមានស្មារតីរឹងមាំល្អអាចើរបានយ៉ាងស្វាហាប់ រាងក្រាស់ងើបភ្លែតទៅយកកាដូរពិសេសដែលខ្លួនបានទិញយកមកជូននិគីជាប្អូនប្រុសតែម្នាក់គត់របស់គេ ឃើញបែបម្នាក់ៗក៏ទាញកាដូរបស់ខ្លួនមកដែរ។បើជេកវិញវេចកាដូមកច្រើនជាងគេព្រោះត្រូវឲ្យស៊ុននូផង សុងហ៊ុនផងនិងនិគីម្នាក់ទៀត។
“Happy merry Christmas ”ជេកលើកប្រអប់កាដូដែលដាក់ត្រួតគ្នាមកដាក់លើតុពីមុខសុងហ៊ុននិគីនិងស៊ុននូ ឯនិគីវិញសម្លឹងមើលកាដូដោយអារម្មណ៍រំភើបញាប់ញ័រ។(អាមួយណាសម្រាប់ខ្ញុំទៅហ្ន៎?)និគីគិតក្នុងចិត្តហើយរំពេចនោះជេកក៏យកប្រអប់ដែលធំជាងគេហុចមកឲ្យនិគីតែម្ដង។
“Happy merry Christmas ប្រុសតូច”ជេកហុចទាំងញញឹមយ៉ាងកក់ក្ដៅទើបនិគីទទួលយកកាដូទាំងអៀនអន់ ឯជុងវ៉ុនក៏បង្អាប់ភ្លែត។
“ហៃយ៉ាឲ្យនិគីឡើងធំចុះរបស់បងហ៊ុនជាមិត្តម៉េចក៏តូចម្ល៉េះ?”អត់មិនបានជេកក៏តបវិញទាំងប្រឹងទប់សំណើច។
“អេ៎តូចមែនតែខ្លឹមណាមិនជឿចាំអ៊ុតជាមួយអាហ៊ុនទៅ ហាសហា៎”ឮសម្ដីជេកហើយសុងហ៊ុនសង្ស័យភ្លាមតែគេក៏មិនទាន់ចង់បើកប្រអប់កាដូនៅឡើយទេរង់ចាំបើកជាមួយស៊ុននូ។សុងហ៊ុនសម្លឹងមុខស៊ុននូចង់ដឹងថាគេបើកកាដូឬក៏អត់តែស៊ុននូមិនទាន់បើកទេ យល់ពីគំនិតសុងហ៊ុនជេកក៏ហាមភ្លាម។
“អើនែ៎ សុងហ៊ុននិងស៊ុននូកាដូពួកឯងកុំអាលបើកអីចាំបើកពេលនៅស្ងាត់តែពីរនាក់ទៅ”ជេកនិយាយទាំងធ្វើមុខកំហូចតែប៉ុណ្ណឹងសុងហ៊ុនក៏យល់ឯស៊ុននូវិញចាប់ក្ដៅមុខភាយៗព្រោះអៀន គេក៏អាចស្មានដឹងថាកាដូនោះជាអ្វីដែរ។
“អូនគីហា៎នេះរបស់បងសម្រាប់ឯង ”ជុងវ៉ុនហុចប្រអប់មួយធំល្មមឲ្យនិគីឯជេយ៍វិញគេក៏ទាញយកប្រអប់បួនជ្រុងខ្មៅរលើបចេញមក មិនប្រាប់ក៏ដឹងថាវាជាប្រភេទគ្រឿងអលង្ការដែរ។
“នេះនិគី កាលថ្ងៃកំណើតឯងបងអត់បានជូនកាដូឥលូវបងមានតែអានេះបន្តិចបន្តួចសម្រាប់ឯង”បន្តិចបន្តួចរបស់ជេយ៍អាចទិញផ្ទះបានសាមសិបខ្នងសុទ្ធPrada jewelry ឡើងមួយឈុត😭។
“អរគុណបងៗច្រើនណាស់វាប្រៀបដូចជាជប់លៀងខួបកំណើតខ្ញុំម្ដងទៀតអញ្ចឹង”និគីនិយាយទាំងរលីងរលោងទឹកភ្នែកធ្វើឲ្យសុងហ៊ុនងើបឈរឡើងនិយាយយ៉ាងស្វាហាប់។
“ប្រាកដណាស់ប្អូនប្រុស បងធ្វើនេះគឺដើម្បីជប់លៀងឲ្យឯងព្រោះកាលថ្ងៃកំណើតឯងបងមិនបានធ្វើអ្វីធំដុំឲ្យឯងសូម្បីកាដូក៏មិនមាន បងសុំទោសណា៎ដែលពេលនោះមិនបានយកចិត្តទុកដាក់នឹងឯង”
“មិនអីទេ បងបំពេញតួនាទីជាបងប្រុសបានល្អណាស់ខ្ញុំពិតជាអរគុណបងខ្លាំងមែនទែន បងប្រុសខ្ញុំល្អជាងគេហឹកៗ...”និគីតបទាំងទឹកភ្នែកហើយក៏ហក់ឱបសុងហ៊ុនយកធ្វើឲ្យរាងក្រាស់ភ្ញាក់ព្រើតប្រញាប់ទាញនាយតូចចេញ។
“បងសុំទោសណា៎និគី យើងត្រូវនៅឆ្ងាយពីគ្នាមួយរយៈណា៎បងសង្ឃឹមថាឯងនិងមិនថាអីទេត្រូវទេ?”
“បាទ”នាយតូចតបទាំងងក់ក្បាលតិចៗយ៉ាងគួរឲ្យស្រឡាញ់ ជេកឃើញហើយក៏បេះដូងលោតញាប់ខុសធម្មតា។(អេហ៍!កើតអីហ្នឹង?)ជេកលើកដៃមកស្ទាបទ្រូងខាងឆ្វេងដែលចេះតែកន្រ្តាក់សឹងតែធ្លាយចេញមកខាងក្រៅ។
“ម៉ោះៗឆាប់បើកកាដូមើល៍បានអីខ្លះនិគី?”ជុងវ៉ុនទាញនិគីឲ្យអង្គុយចុះដើម្បីធ្វើការបើកកាដូ។នាយតូចទាញបើកប្រអប់ដែលជេយ៍ឲ្យមុនគេ ខ្សែ.កពេជ្រតម្លៃជាងដប់ម៉ឺនដុល្លារត្រូវបានទាញចេញពីក្នុងប្រអប់ដោយដៃរបស់និគី។
“វ៉ាស៎!!!វាចាំងពេកហើយ ”និគីនិយាយដោយរំភើបហើយក៏បន្តទាញចេញមកបានខ្សែដៃរាងដូចពស់ចាំងផ្លេកៗតម្លៃមិនចាញ់ខ្សែ.កប៉ុន្មាននោះទេហើយជាចុងក្រោយក៏បានចិញ្ចៀនរូបពស់មួយវង់ទៀត។
“វ៉ាស៎!!!សុទ្ធតែមានតម្លៃថ្លៃទាំងអស់ អរគុណខ្លាំងណាស់បងជេយ៍”និគីលោទៅឱបជេយ៍ធ្វើឲ្យជុងវ៉ុនសម្លក់ជេយ៍ភ្លាម។(មើលស្អី?)ជេយ៍និយាយក្នុងចិត្តឯជុងវ៉ុនក៏គិតក្នុងចិត្តដូចគ្នា(មើលលុយអ្នកខ្លះទេដឹង?)។(ចាប់ខ្ញេចលូវហើយអញ)ជេយ៍គិតនិងប្រឹងសម្លឹងតបទៅជុងវ៉ុន ឯជុងវ៉ុនក៏មិនព្រមចាញ់ដែរ(ហក់មកនឹងបានដឹងគ្នាមិនខាន)និយាយទៅពីរនាក់នេះស្អប់គ្នាខ្លាំងយកតែម្ដងហើយ🥲។
“ម៉ោះឲ្យបងពាក់ឲ្យ”ជេយ៍និយាយទៅកាន់និគីដើម្បីកាត់ផ្ដាច់ខ្សែភ្នែកពិឃាតរបស់ជុងវ៉ុនចំពោះខ្លួន។
“បាទ”និគីតបដោយហុចដៃឲ្យជេយ៍ពាក់ខ្សែដៃឲ្យរួចក៏វែកកញ្ចឹង.កឲ្យជេយ៍ពាក់ខ្សែ.កឲ្យមួយទៀតជេកឃើញ.កសខ្ចីរបស់និគីហើយភ្លឹកតែម្ដងមិនដឹងជាគិតទៅដល់ឋានណាហើយទេ។បន្ទាប់ពីពាក់រួចរាល់និគីក៏បន្តបើកកាដូទៀតដែលកាដូទីពីរគឺជារបស់ស៊ុននូ។ កាដូត្រូវបានបើកហើយខោអាវថ្មីជាង15កំផ្លេរធ្វើឲ្យនិគីគឺថាស៊ុបប្រាយតែម្ដង។
“វ៉ាស៎!!!បងស៊ុននូខោអាវថ្មីៗច្រើនដល់ហើយខ្ញុំពាក់ម៉េចនឹងអស់ទៅ?”និគីនិយាយទាំងធ្វើមុខដូចចង់យំតែស៊ុននូក៏ប្រញាប់តប។
“អត់ទេបងជឿថាតិចទៀតប្អូននឹងពាក់វាអស់មិនខាន”ស៊ុននូតបព្រមទាំងចាប់ស្មានិគីតិចៗ។
“ដល់ពេលបើកកាដូរបស់បងហើយណា៎និគី”ជុងវ៉ុនតឿននិគីបែបគួរឲ្យស្រឡាញ់ធ្វើឲ្យជេយ៍ជ្រេញឡើងមក។តុក្កតាកូនទាដ៏ស្រស់ស្អាតពណ៌លឿងដែលនិគីចូលចិត្តជាកាដូពិសេសដែលជុងវ៉ុនបានទិញជូននិគី បន្ទាប់ពីបានកូនទាដ៏គួរឲ្យស្រឡាញ់ហើយនិគីក៏បានបើកប្រអប់កាដូបន្ទាប់ដែលជារបស់ជេក។ភ្ញាក់ផ្អើលមែនទែនវាគឺជាតុក្កតារូបឆ្កែដ៏ធំដែលរំឭកនិគីពីកូនឆ្កែដែលបានស្លាប់បាត់។និគីឃើញភ្លាមនាយតូចក៏ឱបតុក្កតារលីងរលោងទឹកភ្នែកយកតែម្ដង។
“ហឹកៗ...បងជេក...កាដូបងល្អពេកហើយ...ហឹកៗវាធ្វើឲ្យខ្ញុំនឹកដល់កូនឆ្កែរបស់ខ្ញុំ”ឮពាក្យនេះហើយសុងហ៊ុនក៏នឹកឃើញកាលនៅពីតូចដែលពេលនោះគេបាននាំនិគីទៅលេងក្នុងសួនច្បារជាមួយនឹងកូនឆ្កែដ៏គួរឲ្យស្រឡាញ់របស់ពួកគេដែលមានឈ្មោះថាលីលី ហើយដោយសារតែធ្វេសប្រហែសអាលីលីក៏ត្រូវបានឡានបុក តាំងពីនោះមកនិគីមិនដែលចង់បានឆ្កែមកចិញ្ចឹមទៀតឡើយទើបសុងហ៊ុនមិនដែលទិញកូនឆ្កែឲ្យគេទៀត។
“ម៉ោះៗកុំយំអីនិគី មកបើកកាដូបងម្ដងមក”សុងហ៊ុននិយាយដោយហុចប្រអប់កាដូចតូចប៉ុនបាតដៃឲ្យនិគី ឃើញហើយនាយតូចប្រុងអន់ចិត្តដែរដែលបងប្រុសឲ្យកាដូតូចពេកតែថាតូចតែខ្លឹមទេណា៎កូនពៅ😌។និគីទទួលកាដូពីដៃបងប្រុសយកមកបើកហើយវាពិតជាស៊ុបប្រាយខ្លាំងមែនទែនព្រោះក្នុងនោះមានកាតខ្មៅមួយសន្លឹកនិងសំបុត្រទេសចរណ៍ពីរសន្លឹកដែរ នាយតូចគាំងនិយាយមិនចេញតែម្ដងក៏ព្រោះតែកាដូមួយនេះវាធំធេងខ្លាំងពេកហើយនេះក៏ជាមូលហេតុដែលស៊ុននូឲ្យកាដូនិគីជាខោអាវថ្មីច្រើនកំផ្លេរនោះ។ឃើញនិគីគាំងបែបនេះសុងហ៊ុនក៏និយាយទាំងញញឹម។
“ដោយសារតែឯងធ្លាប់ប្រាប់បងថាចង់ទៅលេងសមុទ្រហើយណាមួយបងមិនបាននៅជាមួយឯងចឹងវិស្សមកាលនេះបងចង់ឲ្យឯងបានដើរលេងហើយក៏ទៅជាមួយជេកមិត្តរបស់បង ព្រោះបងទុកចិត្តគេអារឿងដើរលេងនៅសមុទ្រហ្នឹង”
“អរគុណ អរគុណបងប្រុស ហឹកៗ”និគីឱបសុងហ៊ុនយំម្ដងទៀតធ្វើឲ្យម្នាក់ៗរំភើបក្នុងចិត្តយ៉ាងខ្លាំង គិតទៅបងប្អូនគេស្រឡាញ់គ្នាណាស់បើចង់បានអ្វីគឺត្រូវតែបានហ្នឹងឯង។ថ្ងៃនេះនិគីគឺទទួលបានសុទ្ធតែកាដូពិសេសៗទាំងអស់ នាយតូចលើកយកតុក្កតាកូនឆ្កែមកដាក់ក្បែរខ្លួនព្រមទាំងនិយាយ។
“ពីថ្ងៃនេះតទៅខ្ញុំនឹងទុកវានៅលើគ្រែគេងខ្ញុំជានិច្ចហើយខ្ញុំចង់ហៅវាថាលីលីរំឭកដល់អាលីលីសំណព្វចិត្តរបស់ខ្ញុំ”និគីនិយាយព្រមទាំងឱបតុក្កតាជាប់ធ្វើឲ្យម្ចាស់កាដូឃើញហើយញញឹមត្រេកអរបេះដូងលោតចង់ខុសចង្វាក់ ចាប់ផ្ដើមអៀនឡើងមក។ បន្ទាប់ពីមានភាពសប្បាយរីករាយក្នុងការបើកកាដូរួចហើយ ស៊ុននូ និគីនិងជុងវ៉ុនក៏បានជួយគ្នារៀបចំចានឆ្នាំងលាងទុកដាក់ព្រោះបើក្រឡេកមើលទៅខាងបងៗអាល់ហ្វាគឺថាម្នាក់ៗដេកបះជើងច្រង៉ាងៗអស់ហើយប្រាប់ហើយថាកុំផឹកនៅតែរឹងឥលូវដេកស្តិអស់ហើយ។
“មើលទៅថ្ងៃស្អែកងើបរួចឬអត់ទេនៀក”ស៊ុននូឈរច្រត់ចង្កេះសម្លឹងមើលសុងហ៊ុនទាំងក្នក់ក្នាញ់ក្នុងចិត្តរួចក៏អូសបញ្រ្ចាសជើងដាក់ឲ្យដេកលើសាឡុងឲ្យបានស្រួលបួល បើជេយ៍វិញជុងវ៉ុនធាក់ទម្លាក់ពីលើសាឡុងឲ្យដេកលើកម្រាលឥដ្ឋតែម្ដងក្នាញ់ណាស់អាចរឹកហីៗធ្វើឯងឡូយហ្នឹងឲ្យស្គាល់ស្នាដៃជុងវ៉ុនកំពូលខូចផងទៅ។
“អេស៍ជុងវ៉ុនម៉េចក៏ឯងទម្លាក់គាត់ចុះចឹង?”ស៊ុននូសួរពេលឃើញជុងវ៉ុនធាក់ជេយ៍ទម្លាក់ ហើយនិគីក៏បន្ទរ។
“មែនហើយបង ដាក់គាត់ឲ្យគេងបានស្រួលបួលទៅបង”
“មនុស្សដូចគេសមតែដេកលើឥដ្ឋចឹងហើយ”ជុងវ៉ុនតបទាំងអង្គុយគងអន្ទាក់ខ្លាសម្លឹងមើលប្រុសមាឌយក្សដែលដេកមិនដឹងខ្លួនលើឥដ្ឋព្រមទាំងបន្ថែម។
“សភាពដុនដាបរបស់គេជាក្ដីសុខរបស់ខ្ញុំ”
“សប្បាយលើគំនរទុក្ខអ្នកដទៃប្រយ័ត្នជំពប់លើទៅឯង”ស៊ុននូ
ខេះៗ!!! ជុងវ៉ុនដល់ថ្នាក់ឈ្លក់ទឹកពេលដែលមិត្តសម្លាញ់របស់ខ្លួនបង្អាប់ជាមួយជេយ៍ តែថាយ៉ាងណាក៏នាយតូចម្នាក់នេះមិនព្រមចាញ់ងាយៗដែរគេស្អប់ជេយ៍ខ្លាំងណាស់ហើយគេពិតជាចង់ឃើញជេយ៍រលំរលាយអ្វីៗគ្រប់យ៉ាងនៅនឹងមុខរបស់គេ មិនតែប៉ុណ្ណោះគេក៏ចង់ក្លាយជាម្ចាស់ក្រុមហ៊ុនដែលមានប៉ារបស់ជេយ៍ជាអ្នកគ្រប់គ្រងដែរ។ជុងវ៉ុនមិនមែនជាពស់វែកបកខាំនោះទេបើនិយាយឲ្យចំគេគឺត្រូវការយកក្រុមហ៊ុនមកវិញព្រោះក្នុងនោះភាគហ៊ុនប៉ារបស់គេច្រើនជាងលោកផាកប៉ារបស់ជយេយ៍ទៅទៀតហើយការស្លាប់របស់ប៉ាម៉ាក់របស់ជុងវ៉ុនក៏ទាក់ទងនឹងរឿងក្រុមហ៊ុននេះដែរ បើគេមិនបានទៅរស់នៅជាមួយលោកតាលោកយាយទេគេមិនមានឱកាសក្នុងការស៊ើបរកការពិតឡើយ។
“យើងគ្មានថ្ងៃស្រឡាញ់មនុស្សដូចជាគេទេស៊ុននូ”និយាយចប់ជុងវ៉ុនក៏ដើរឡើងទៅខាងលើសម្រាកបាត់ទៅចំណែកឯងស៊ុននូនិងនិគីក៏បានយកភួយមកដណ្ដប់ឲ្យជេយ៍និងជេករួចក៏ឡើងទៅសម្រាកដូចគ្នាព្រោះពួកគេក៏អស់កម្លាំងដែរហើយគ្មានពេលឯណាមកអូសជេយ៍ដាក់លើសាឡុងវិញទេ។
~~~~~
Happy new year អ្នកដេកផ្ទះទាំងអស់គ្នា មួយរយៈនេះអេដមីនរវល់ពេកអត់សូវបានសរសេររឿងទេតែថ្ងៃនេះក៏ឆ្លៀតបញ្ចប់បានមួយភាគហើយឥលូវសាកផឹកទៀតស្អែកដឹងងើបរួចអត់ទេ។ជូនពរទាំងអស់គ្នាសុខសប្បាយលុយហូរចូលច្រើនៗសុខភាពល្អៗ។
ពីអេដមីនស្អាត:Leona(foxy🦊)
YOU ARE READING
គូស្នេហ៍ពូកែប្រច័ណ្ឌ
Romanceរឿងនេះអេដមីនសរសេរជាកាដូសម្រាប់ថ្ងៃកំណើតរបស់ប្អូនស្រីSivneaនៅថ្ងៃទី22/12/2023នេះដូច្នេះសម្រាប់អ្នកដែលមិនចូលចិត្តគូniki and jakeសូមមេត្តាកុំអាក់អន់ស្រពន់ចិត្តនឹងអេដមីនអីមានរឿងច្រើនណាស់ដែលអេដមីនមិនទាន់បានផុសរង់ចាំអានណា៎🤭។