1.ចៃដន្យ

206 20 0
                                    

នៅតាមដងវិថិក្នុងទីក្រុងសេអ៊ូលនៅពេលព្រឹកមនុស្សគ្រប់គ្នាកំពុងមមារញឹកក្នុងការធ្វើដំណើរទៅកន្លែងធ្វើការរបស់ពួកគេរាងខ្លួន។នៅមុខក្រុមហ៊ុនផលិតឡានដ៏ល្បីមួយដែរយើងស្គាល់ថាជាក្រុមហ៊ុនរបស់លោកPark Dohyungដែរជាអគ្គនាយកក្នុងក្រុមហ៊ុនផលិតឡានម៉ាកទំនើបៗដ៏ល្បីមួយនេះចុះចេញពីក្នុងឡានសេរីចុងក្រោយបង្អស់ថែមទាំងមានអ្នកស្រីParkជាភរិយារបស់គាត់អមដំណើររួមទាំងកូនប្រុសតែមួយគត់របស់គាត់មកជាមួយផងដែរហើយម្នាក់នោះគឺជាកំលោះសង្ហារ ច្រមុះស្រួច សប្បុលសក្បោះ រាងខ្ពស់ ដងខ្លួនហាប់ណែនពោរពេញទៅដោយសាច់ដុំ សមនិងទម្រង់មុខមាំនាយល្អឥតខ្ចោះតែម្ដង។នាយដើរពីក្រោយម្ដាយឪពុករបស់ នាយដោយមានអង្គរក្សឈរចាំការពារជិតនោះផងដែរ។ប៉ុន្ដែដើរចូលបានបន្ដិច នាយក្រាស់ស្រាប់តែទទួលបានការcallពីនរណាម្នាក់នាយក៏សុំអនុញ្ញាតពីម្ដាយចេញមកនិយាយទូរស័ព្ទមួយភ្លែត។

ទឺត ទឺត
<ហាឡូ អាJay call មកយើងមានការអី>នាយក្រាស់សួរទៅប្រព័ន្ធម្ខាងទៀត

(យើងចង់call ទៅសួរឯងថាឯងមិនមករៀនទេអី) អ្នកប្រព័ន្ធម្ខាងទៀតក៏សួរមកវិញ

<យើងមិនបានទៅទេថ្ងៃនេះលោកប៉ាបបួលមកមើលក្រុមហ៊ុនជាមួយ>នាយតប

(ហើយគាត់ឲឯងទៅធ្វើស្អីបើឯងរៀនមិនទាន់ចប់ផងនិង)

<យើងក៏មិនដឹងដែរតែឯងកុំភ្លេចដាក់ច្បាប់ឲយើងមួយផង>នាយផ្ដាំទៅមិត្ត

(អឺៗយើងដឹងហើយមិនបាច់ប្រាប់ទេប៉ុហ្នឹងបានហើយគ្រូចូលរៀន)បន្ទាប់មកនាយក៏ចុចបិទទូរស័ព្ទហើយបម្រុងនិងដើរចូលទៅខាងក្នុងវិញរំពេចនោះស្រាប់តែ......

ពឹប

មាននរណាម្នាក់បានរត់យ៉ាងលឿនហើយក៏បានបុកនាយមួយទំហឹកហើយដួលទៅលើនាយ។ ក្បាលរបស់នាយក្រាស់បានប៉ះទៅនិងឥដ្ឋបណ្ដាលឲនាយមានការឈឺក្បាលជា ខ្លាំងតែមិនធ្ងន់ធ្ងរដល់ថ្នាក់បែកនោះទេ។នាយងើយមើលអ្នកដែរកំពុងដួល នៅលើខ្លួនហើយក៏និយាយ។

<តើឯងចង់ដេកលើយើងដល់ពេលទើបក្រោកហាស>នាយក្រាស់និយាយទាំងមុខមើលមិនយល់ព្រោះកំពុងឈឺក្បាលដោយមិនបានមើលមុខអ្នកនៅលើឡើយ

INDEBTED💔 (slow Updated) Where stories live. Discover now