5.សឹុម ជេយ៉ុនគឺជារបស់ខ្ញុំ

132 14 0
                                    

បន្ទាប់ពីស៊ុងហ៊ុនចេញទៅបាត់ដើម្បីទៅធ្វើធុរះផ្ទាល់ខ្លួនផុតបន្តិច ហេសឹុងក៏បានចេញមកដែរព្រោះខ្លួនក៏ជាប់រវល់ណាស់ដែរតែក៏ឆ្លៀតចូលមក លេងជេគទើបទៅធ្វើការរបស់នាយវិញ។ហេសឹុងនាយកម្របានមកលេងជាមួយជេគណាស់ ចាប់តាំងពីប៉ារបស់នាយប្រគល់ក្រុមហ៊ុននិងមុខជំនួញទាំងអស់ទៅឲនាយទើប ធ្វើឲនាយកម្លោះមិនសូវមានពេលមកជួបជេគទើបពេលនាយមកម្ដងៗធ្វើឲនាយតូច សប្បាយចិត្តព្រោះពួកគេទាំងពីស្គាល់គ្នាតាំងពីតូចមកម្លេះនាយតូចចាប់ទុក ហេសឹុងដូចជាបងប្រុសនាយអញ្ចឹងតែនាយតូចមិនបានដឹងឡើយថាអ្នកដែរខ្លួន ចាប់ទុកដូចជាបងប្រុសនោះមិនបានគិតដូចនាយតូចនោះទេ គឺហេសឹុងមានចិត្តលើជេគតាំងពីគេរៀនវិទ្យាល័យមកម្លេះតែនាយមិនហ៊ានសារភាព ព្រោះនាយដឹងថាជេគមិនបានគិតដូចជានាយនោះទេតែក៏នៅតែប្រកាន់ចិត្ត ស្រលាញ់នាយតូចម្នាក់ឯងជារឿយៗរហូតមកទល់ពេលនេះនាយនៅតែគ្មានភាព ក្នុងការសារភាពប្រាប់នាយតូច តែនាយមិនបានដឹងឡើយថានាយតូចរបស់យើងមានម្ចាស់ចិត្តរួចបាត់ទៅហើយ {sl ke tea mnek eg sean pibak nek nah klas yol arom muy nis pel ke br'ngery min kvolT_T}

Skip

នៅពេលដែលព្រះសូរិយាចាប់ផ្ដើមអស់ស្ដងគតន៍គេឃើញមានកំលោះមាឌតូចម្នាក់កំពុងតែញាប់ដៃញាប់ជើងដើម្បីបិទហាងនំរបស់ខ្លួនហើយអ្នកទាំងអស់គ្នាប្រាកដជាស្គាល់ហើយថាម្នាក់នោះគឺជានរណាគេហើយម្នាក់នោះគឺជាជេគរបស់យើងនិងឯងគេធ្វើការបិទហាងម្នាក់ឯងព្រោះនាយតូចបានឲលោកយាយរបស់នាយទៅផ្ទះសម្រាកមុនទុកឲនាយនៅធ្វើម្នាក់ឯងបង្ហើយទើបលោកយាយព្រមផ្ទះវិញព្រោះខ្ចិលប្រកែកនិងជេគ៕ ដោយសារតែថ្ងៃនេះនាយធ្វើការច្រើនទើបមិនបានមើលម៉ោងថាខ្លួនបិទហាងរាងយូរជាងសព្វដងព្រោះតែត្រូវរៀបចំតែម្នាក់ឯងមិនមានអ្នកជួយតែជេគមិនបានតម្អូងអ្វីមួយមាត់ឡើយ៕ នៅពេលដែរបិទហាងរួចរាល់នាយក៏ដើរពីកន្លែងហាងរបស់នាយដើម្បីឆ្ពោះទៅរក ចំណតឡានក្រុងដែរមានចម្ងាយប្រហែលជិត1km៕ នាយតូចដើរបណ្ដើរមើលម៉ោងនិងទូរស័ព្ទរបស់ខ្លួនបណ្ដើរទើបឃើញថាពេលនេះម៉ោង7:36mnទៅហើយអ្វីដែរសំខាន់ផ្លូវដែរនាយកំពុងតែដើរទៅចំណតឡានក្រុងនេះមានសភាពស្ងាត់ខុសប្លែកពីធម្មតាម៉្យាងទៀតសោធនាយធ្លាប់តែដើរពេលថ្ងៃមិនដែរដើរពេលយប់នោះទេទើបធ្វើឲនាយបន្ថែមកម្លាំងជើងកាន់ញាប់ទៅៗ៕ដើរហួសក្រុមហ៊ុនរបស់ប៉ាស៊ុងហុនបានបន្តិចនាយមានអារម្មណ៍ថាមានមនុស្សកំពុងតែដើរតាមនាយតែជេគមិនហ៊ានងាកក្រោយទេនាយដើរកាន់តែលឿនជាងមុន ដើរបានរាងឆ្ងាយបន្តិចនាយតូចបានឭសំលេងបុរសម្នាក់បានស្រែកហៅនាយ...

INDEBTED💔 (slow Updated) Where stories live. Discover now