2.និស្ស័យ

136 20 0
                                    

      នៅក្នុងវិមានដ៏ស្កឹមស្កៃមួយមើលទៅពួកយើងមិនសមហៅថាវិមាននោះទេ ព្រោះថាវិមាននេះវាធំសឹងតែប៉ុនវាំងទៅហើយវិមាននេះមានរចនាបទបែបបុរាណ លាយសម័យទំនើបធ្វើឲអ្នកមើលមិនមានភាពជិនណាយក្នុងការគយគន់ទេសភាពនៃ មានមួយនេះឡើយ។អេ៎៎កុំអណ្ដែតអណ្ដូងនិងវិមានរបស់គេពេកយើងមកយកចិត្ត ទុកដាក់និងសំឡេងអ្វីឡូរឡារម្លេះចេញពីវិមាននេះ.......

<ខ្ញុំមិនព្រមទៅទេម៉ាក់>សម្រែកស្រែកតឹងសរសៃក៎៎របស់នរណាម្នាក់បានស្រែកឡើងដោយភាពខឹងច្រឡោត

<តែម៉ាក់ធ្វើនេះព្រោះចង់ឲឯងល្អនិងមានអនាគតភ្លឺស្រាងមិចឯងមិនយល់ពី គោលបំណងរបស់ម៉ាក់ចឹងហាសSunghoon>អ្នកស្រីPark ស្រែកទៅកូនប្រុសរបស់គាត់វិញទាំងញ័របបូរមាត់។ដោយឃើញម្ដាយរបស់ខឹងឡើង ញ័រសាច់បែបនេះនាយក៏ខំប្រឹងសម្រួលអារម្មណ៍និយាយទៅម្ដាយវិញដោយសំដី មួយៗមិនកម្រោលដូចអប្បាមិញ....

<ម៉ាក់,ម៉ាក់ស្ដាប់កូនណាទោះជាយ៉ាងណាក៏ដោយក៏កូនមិនទៅUSAដែរព្រោះកូនរៀននៅទីនេះជិតចប់ដែរសល់តែមួយឆ្នាំទៀតទេម៉ាក់ហើយកូនទើប តែបានដូរសាលាថ្មីៗបើសិនជាដូរទៀតវាដូចជាមិនសមសោះណា៎៎ម៉ាក់>នាយក៏និយាយបន្ដ

<ណាមួយយើងក៏បានបង់ថ្លៃសាលារួចហើយដែរណា៎៎ម៉ាក់>នាយក្រាស់និយាយមួយៗទៅកាន់ម្ដាយតែគាត់ក៏ពោលមកនាយវិញថា...

<បង់រួចក៏អាច cancel វិញបានដែរ>គាត់និយាយយ៉ាងធុញថប់និងចរឹករឹងរូសរបស់កូនគាត់

<កុំបែបនិងបានទេកូនធំហើយម៉ាក់ឈប់បញ្ជាកូនឲធ្វើអ្វីដែរកូនមិនចង់ធ្វើ ទៀតទៅកូនហត់ណាស់>sunghoonនិយាយទៅកាន់គាត់វិញទាំងក្រពុលមុខជាខ្លាំង

<តែម៉ាក់....... >នាយជាកូនក៏និយាយកាត់

<បានហើយម៉ាក់ទោះជាយ៉ាងណាក៏ខ្ញុំមិនប្ដូរសាលាទៀតដែរ>នាយនិយាយយ៉ាងប្រាកដប្រជាហើយក៏ដើរចេញទៅបាត់។

<នែ៎៎, sunghoon មកវិញភ្លាមមកនិយាយជាមួយម៉ាក់>គាត់ស្រែកហៅកូនប្រុសតែគ្មានបានការឡើយព្រោះនាយក្រាស់បានចេញឡានទៅបាត់ហើយ។

INDEBTED💔 (slow Updated) Where stories live. Discover now