EP01 : គេចទៅទិញនំសុី

408 31 0
                                    

     #សកលវិទ្យាល័យ
     នៅក្នុងបន្ទប់រៀនជំនាញវិស្វករមានកំលោះសង្ហាម្នាក់មុខមាត់គួរឱ្យស្រឡាញ់ស្បែកសអង្គុយតែម្នាក់ឯងនៅក្នុងបន្ទប់រៀន។ មួយសន្ទុះទើបមិត្តរួមថ្នាក់ផ្សេងទៀតចាប់ផ្ដើមមក ប៉ុន្តែមិនឃើញមិត្តសម្លាញ់របស់នាយមកសោះ គេក៏ឧទាន៖
"កាលអា Fourth វាមកជិតដល់ម៉ោងចូលរៀនហើយ" មិនទាន់និយាយផុតពីមាត់ផង មិត្តសម្លាញ់របស់គេក៏បង្ហាញខ្លួនល្មម។
"អា Tang នេះរអ៊ូរឿងអី ឮង៉ូវៗដូចសត្វឃ្មុំ"
Satang POV:
នេះហើយអា Fourth ជាមិត្តសម្លាញ់ខ្ញុំ ពួកយើងស្គាល់គ្នាតាំងពីតូចៗមកម្ល៉េះ វាមិនត្រឹមតែជាមិត្តទេតែប្រៀបដូចជាបងប្អូន មិនថាមានរឿងសប្បាយឬពិបាកចិត្តពួកយើងតែងតែ
ចែករំលែកឱ្យគ្នាទៅវិញទៅមក។ ប៉ុន្ដែអា Fourth នេះជាមនុស្សម្នាក់ដែលចូលចិត្តនិយាយលេងច្រើន ហើយក៏ជាមនុស្សតែម្នាក់ដែលចូលចិត្តញោះខ្ញុំ ពេលខ្លះទ្រាំមិនបានខ្ញុំក៏ជ្រុលដៃជ្រុលជើងបន្ដិចទៅតែវាមិនដែលប្រកាន់ឡើយ។
     "អា Tang យើងឃ្លានទៅរកអីស៊ីហ៊ី!" Fourth មកដល់មិនទាន់បានអង្គុយផង ក៏ហ៊ានបបួលមិត្តទៅទិញអ្វីញុំាទាំងដែលជិតដល់ម៉ោងចូលរៀនហើយ ធ្វើឱ្យអ្នកម្ខាងទៀតភ្ញាក់មិនស្ទើរទេ។
     "ហាស៎! នេះមកយឺតហើយនៅមកបបួលទៅទិញអីស៊ីទៀត" Satang ហួសចិត្តនឹងមិត្តខ្លួនឯង មកយឺតហើយនៅមានមុខមកបបួលគេទៅទិញអីញុំាទៀត នេះថ្លើមធំពេកទេដឹង។
     "ក៏មនុស្សឃ្លាននោះអី! នេះមិនបានស៊ីអីតាំងពីយប់ម្ល៉េះ ហើយព្រឹកមិញត្រូវភ្ញាក់ពីព្រឹកជួយរៀបចំហាងម៉ាក់ទៀត ហ៊ឹក!ឯងមិនអាណិតគ្នាទេអីអា Tang! អា Tang!" Fourth និយាយសម្លេងស្រទន់ធ្វើមុខគួរឱ្យស្រឡាញ់ដាក់មិត្តរហូតដល់អ្នកម្ខាងទៀតចិត្តទន់។
     "អឺ! ក៏បាន ឆាប់ទៅប្រញាប់មកវិញ" ដោយទ្រាំនឹងទឹកមុខគួរឱ្យស្រឡាញ់របស់ Fourth មិនបានគេក៏ព្រមទៅជាមួយ អ្នកណាទៅអាចទ្រាំបានទៅបើគួរឱ្យស្រឡាញ់ម្លឹងៗ។ Fourth ញញឹមហើយប្រញាប់ងើបចេញពីតុយ៉ាងលឿន។ គ្រាន់តែពួកគេចេញទៅបានបន្ដិចអ្នកគ្រូក៏មកដល់ហើយចាប់ផ្ដើមបង្រៀន។
     នៅហាងកាហ្វេរៀងស្ងាត់បន្ដិចព្រោះសិស្សៗនាំគ្នាចូលរៀនអស់ហើយ នៅតែកំលោះតូចពីរនាក់ប៉ុណ្ណោះកំពុងតែបណ្ដើរគ្នាទៅទិញអីញុំា។
     "ចង់ស៊ីអីក៏ឆាប់ទៅទិញទៅ ប្រញាប់ទៅវិញ" Satang ឈប់នៅមុខហាងហើយដេញឱ្យមិត្តចូលទៅទិញអីញុំា ចំណែកនាយឈរចាំត្រង់នេះព្រោះញុំាបាយមកពីផ្ទះរួចហើយ។
     "អឹម ចឹងចាំត្រង់នឹងហើយ" Fourth ក៏ចូលទៅខាងក្នុងទុកឱ្យមិត្តឈរចាំនៅខាងក្រៅម្នាក់ឯង។ Satang ឈរចាំខាងក្រៅទាំងទឹកមុខក្រញ៉ូវ នាយចាំយូរពេកប្រុងដើរចូលទៅខាងក្នុងតាមមិត្ត ស្រាប់តែមិនប្រយ័ត្នក៏ដើរបុកគ្នាជាមួយកំលោះសង្ហាម្នាក់។ ដោយសារតែការអន្ទះសារមិនបានមើលឆ្វេងស្ដាំមិនបានប្រយ័ត្នក៏ដើរទៅបុកគេ ពេលដឹងថាខ្លួនជាអ្នកខុស Satang ក៏ប្រញាប់និយាយពាក្យសុំទោសទៅកាន់អ្នកកំលោះម្ខាងទៀត។
    "សុំទោស! សុំទោស!"
"បាទមិនអីទេ! នេះមានត្រូវត្រង់ណាឬអត់?" Winny សួរទាំងបារម្ភ។
"បាទ អត់ទេ!" Satang ងើបមុខតបនិងអ្នកកំលោះហើយញញឹម ដើម្បីបញ្ជាក់ថាគេមិនបានកើតអ្វីមែន។
"មិនអីល្អហើយ ចឹងខ្ញុំសុំទៅសិនហើយ" Winny និយាយលា Satang ហើយក៏ប្រញាប់ដើរចូលទៅខាងក្នុង។ នាយតូចតាមមើលដំណើរអ្នកកំលោះរហូតដល់គេចូលទៅផុតទើបឃើញមិត្តដើរចេញមកវិញ។
"អា Tang របស់ឯង! យើងទិញឱ្យយកឬមិនយក?" Fourth ហុចទឹកដោះគោមួយកែវឱ្យមិត្ត តែអ្នកម្ខាងទៀតឈរស្ងៀមមិនមាត់មួយម៉ាត់គិតតែពីសម្លឹងមុខគេ នេះខំតាំងចិត្តទិញមកផ្ញើណាមិនយកដូចជាមើលងាយទឹកចិត្តគេពេកហើយ។
"អឹម អរគុណ តោះយើងយឺតពេលហើយ" Satang ទទួលទឹកដោះគោពីដៃមិត្តហើយក៏បបួលទៅថ្នាក់វិញ។
"បាទ អ្នកប្រុស" ថាហើយពួកគេក៏នាំគ្នាត្រឡប់ទៅថ្នាក់វិញ។ Satang ដើរបណ្ដើរនឹកដល់អ្នកកំលោះដែលជួបមុននេះបណ្ដើរ ហេតុអីម្នាក់នេះសង្ហាហើយកក់ក្ដៅយ៉ាងនេះ? ទោះបីទើបតែជួបគ្នាក៏ដោយតែអារម្មណ៍របស់ Satang ប្រាប់មកបែបនេះ។ Fourth ដើរបណ្ដើរញុំាបណ្ដើរព្រោះគេឃ្លាន តែក៏មិនភ្លេចដៀងភ្នែកមើលមិត្តដែរ កំលោះតូចជ្រួញចិញ្ចើមបន្ដិចមុននឹងពោល៖
     "អា Tang កើតអីឬអត់? ឃើញស្ងាត់តាំងពីដើរមកម្ល៉េះ"
     "គ្មានទេ! កុំនិយាយច្រើនឆាប់ដើរទៅ..." Satang កំពុងតែគិតដល់មនុស្សម្នាក់ដែលគេបានជួបមុននេះស្រាប់តែឮ Fourth និយាយនាយក៏បែរមកតប។
    "កំពុងតែដើរហើយតើស៎! មានបានឈប់ឯណា" មាត់ទំពារនំផងនិយាយផងរីឯជើងចេះដើរលឿនៗទៅតាមដំណើរអ្នកម្ខាងទៀត។
    "នៅតមាត់ទៀត ផាច់ឥឡូវ!" Satang ក្រើតខ្នាញ់ណាស់ ជាពិសេសពូកែខាងឌឺដងពាក្យសម្ដីតែម្ដង។ Fourth ធ្វើមុខស្អុយហើយក៏បន្ដដំណើរទៅមុខទៀត រហូតដល់មកដល់ថ្នាក់រៀនពួកគេក៏ឈប់។
"ឯងចូលមុនទៅ..." Fourth និយាយ។
"ឯងនឹងហើយចូលមុនទៅ!" Satang ប្រកែក ហេតុអីឱ្យគេចូលទៅមុន?
"អត់ទេ! ឯងនឹងហើយចូលទៅ..." Fourth នៅតែប្រកែកពេលដែលមិត្តដេញឱ្យគេចូលទៅមុន អ្នកណាហ៊ានចូលទៅគេខ្លាចអ្នកគ្រូចង់ស្លាប់ហើយ។
     "អឺយើងចូលមុនក៏បានដែរ អ្នកគ្រូសុំអនុញ្ញាត!" Satang ថាហើយក៏ដើរចូលទៅមុន ចំណែកឯអ្នកដើរតាមពីក្រោយញញឹមបែបភ័យៗព្រួយព្រោះលួចលាក់នំនៅខាងក្រោយខ្នង អ្នកគ្រូឃើញតែគាត់មិននិយាយក៏ឱ្យពួកគេចូល ដោយមិនបានសួរនាំអ្វីមួយម៉ាត់។ Satang និង Fourth លើកដៃសំពះអ្នកគ្រូហើយក៏ដើរសំដៅទៅកន្លែងរបស់ខ្លួនដោយមានមិត្តគេបីនាក់ទៀតរង់ចាំ។
     "នែ៎ពួកឯង! មុននេះអ្នកគ្រូសួររកណា!" Ford ដែលជាអ្នកត្រឹមត្រូវជាគេក្នុងក្រុមបានឧទានឡើងខណៈមិត្តទាំងពីរដាក់ខ្លួនអង្គុយ។
     "ហើយឯងប្រាប់អ្នកគ្រូថាម៉េច?" Satang អង្គុយរួចក៏សួរ។
     "ប្រាប់ថា...ពួកឯងគេចទៅទិញនំសុី" Prom តបទាំងមិនគិតអីបន្ដិច នេះត្រង់ពេកទេដឹងកូនម្ដាយ។
     ផាច់!!
     "អាភ្លើ! ហែងនេះណា៎...ហ៊ើយ!" Fourth វៃមិត្តមួយដៃជាការដាក់ទោស នេះវាខ្វះពាក្យនិយាយឬបានជាប្រាប់អ្នកគ្រូបែបនេះ ចង់ដឹងណាស់ថាវាទុកគេជាមិត្តឬអត់? ហេតុអីមិនជួយគ្នាបែរជាមកបន្ថែមភ្លើងទៅវិញ បើមិនមែនម៉ោងរៀនណា Prom ស្លាប់ក្នុងដៃមិត្តគេទាំងពីរមិនខាន។
     "អញ្ចឹងតើបានអ្នកគ្រូមិនសួរ អញថាចប់មិនខានទេឯង..." Satang រអ៊ូលាយនឹងទឹកមុខភ័យព្រួយ ទោះអ្នកគ្រូមិនសួរនាំអ្វីតែមិនបានន័យថាពួកគេរួចខ្លួនទេ ហេតុនេះហើយជាមូលហេតុដែលនាយតូចអង្គុយភ័យ។
     រុឺងៗៗ
     មួយម៉ោងដ៏តានតឹងបានកន្លងផុតទៅ Fourth និង Satang ក៏ត្រូវអ្នកគ្រូដាក់ទោសឱ្យទៅរៀបចំសៀវភៅនៅក្នុងបណ្ណាល័យ។ នាយតូចទាំងពីរញញឹមលែងសមដើរតាំងៗទៅបណ្ណាល័យដូចមនុស្សគ្មានវិញ្ញាណ។ តើឱ្យទៅញញឹមស្រស់យ៉ាងម៉េចបើសៀវភៅនៅបណ្ណាល័យគរដូចភ្នំនេះនៅឱ្យតម្រៀបតាមជួរទៀត បើមិនស្លាប់ក៏ពិបាកដែរថ្ងៃនេះ។
     "ហ៊ើយ! ច្រើនណាស់គ្រាន់តែឃើញក៏ខ្ចិលដែរ" Fourth ទម្លាក់ខ្លួនអង្គុយលើកៅអីទាំងមិនសុខចិត្ត នៅសុខមិនចង់បែរជាមកត្រូវរៀបសៀវភៅនៅទីនេះ តែក៏សំណាងណាដែលអ្នកគ្រូមិនឱ្យទៅលាងបន្ទប់ទឹកនោះ កុំអីយំលែងចេញហ្មង់។
     "មកពីឯងនឹងហើយនៅមិននៅរករឿងដាក់ខ្លួន ម្នាក់ឯងមិនថាទេនេះដោយទាំងយើងម្នាក់ទៀត" Satang ឈរច្រត់ចង្កេះសម្លឹងមិត្តកំពូលខ្ចិល
     "អ្នកណាទៅដឹង! បើអា Prom វាមិនមាត់ដាចក៏យើងមិនអ្នកគ្រូដាក់ទោសដែរ មនុស្សកំពុងតែខ្ចិលផង" Fourth នៅតែតមាត់ជាមួយ Satang ហើយនៅតែបន្ទោសគ្នាទៅវិញទៅមក។ អ្នកម្ខាងទៀតបានត្រឹមតែក្រវីក្បាលតិចៗហើយក៏ចាប់ផ្ដើមលើកសៀវភៅដាក់ជិតទូរដើម្បីងាយស្រួលរៀប។ ដៃទន់ស្រឡូនកំពុងលើកសៀវភៅស្រាប់តែមានដៃមាំក្រាស់សរសៃរវាមចាប់ដៃរបស់គេ។
     "ចាំខ្ញុំជួយ..." សុភាពបុរសឧទានខណៈកែវភ្នែកពួកគេទាំងពីរប្រសព្វគ្នា។
    To be continued...

You're be mineWhere stories live. Discover now