#បណ្ណាល័យ
អំឡុងពេលពួកយើងកំពុងរៀបចំសៀវភៅអ្នកគ្រូក៏ចូលមក ខ្ញុំនឹងហ្វតឈប់រួចក៏ឱនក្បាលបន្ដិចជាការគោរព។
"រៀបហើយប៉ុណ្ណឹងសម្រាកចុះ លើកក្រោយកុំធ្វើបែបនេះទៀត បើអ្នកគ្រូចាប់បាននឹងរាយការណ៍ទៅលោកនាយកហើយ តើស្ដាប់យល់ទេ?"
"បាទ អ្នកគ្រូ"
អ្នកគ្រូមិននិយាយអ្វីច្រើនទេគាត់គ្រាន់តែមកណែនាំពួកគេរួចក៏ចាកចេញ។ ចំណែកពួកគេត្រូវរៀបចំសៀវភៅនេះឱ្យអស់សិនទើបអាចចេញទៅបាន។ មិនយូរប៉ុន្មានសៀវភៅក៏រៀបចំរួច Satang និង Fourth ក៏លាបងៗនៅទីនេះត្រឡប់ទៅវិញ ហើយដើរចេញទាំងជឿជាក់ស្រាប់តែមានមិត្តគេបីនាក់ទៀតអង្គុយចាំនៅខាងមុខ។
"នោះពួកវាចេញមកហើយ" Caption និយាយពេលឃើញពួកគេដើរចេញមក។
"អេ៎! អា fourth អា Tang!" Ford ប្រញាប់ងាកទៅពេលឃើញពួកគេក៏ប្រញាប់ស្រែកហៅ បើស្មានមិនខុសចាំពួកគេនឹងហើយ។
"Aww ម៉េចក៏ពួកឯងនៅទីនេះ? ចាំពួកយើងមែន!" Fourth ងាកទៅតាមសម្លេងដែល Ford ស្រែកហៅក៏ឃើញពួកគេអង្គុយនៅលើបង់ ហើយ Fourth ក៏ដើរទៅទីនោះ។
"អឺ បើចេញមកក៏ល្អហើយ ទៅញុំាអីយើងឃ្លាន!" Prom ឧទានទាំងយកដៃអង្អែលពោះ ម៉ោង១២ជាងហើយមិនឱ្យគេឃ្លានយ៉ាងមិច។
"អឺៗ តោះទៅយើងក៏ឃ្លានដែរ ថ្ងៃនេះពីនាក់ Satang បញ្ចេញកម្លាំងច្រើនណាស់ ឡើងបែកញីសពេញខ្លួនហើយ" Fourth តបហើយក៏បបួលគ្រប់គ្នាទៅ ពួកគេម្នាក់ៗឃ្លានមុខឡើងស្អុយតែអត់សរសើរទឹកចិត្តបីនាក់មិនបាន ទោះបីជាឃ្លានប៉ុណ្ណាក៏នៅចាំមិត្តដែរ។
#កងទីន
ក្រឡេកមកក្រុមនិស្សិតពេទ្យមួយក្រុមដែលអង្គុុយញុំាអីនៅកងទីន ធ្វើឱ្យស្រីៗដែលមកញុំាអីនៅទីនេះមិនចង់ត្រឡប់ទៅវិញសោះ ព្រោះរវល់អង្គុយមើលមុខពួកគេ ហើយមិនឱ្យគេជ្រួលជ្រើមម៉េចបើនិស្សិតពេទ្យសង្ហាម្លឹងៗ។ ពួកគេញុំាបណ្ដើរនិយាយគ្នាលេងបណ្ដើរតាមទម្លាប់ តែពេលនោះក៏មានក្រុមនិស្សិតវិស្វករមកធ្វើឱ្យកំលោះដែលជាទីចាប់អារម្មណ៍របស់ស្រីងាកមើលមកពួកគេគ្រប់គ្នាជាពិសេសកំលោះមុខសៗដែលដើរក្បែរ Fourth ។
"ពួកគេជានិស្សិតឆ្នាំទីមួយមែនទេដូចមិនដែលឃើញមុខសោះ?" Mark សួរខណៈកែវភ្នែកនាយក្រឡេកប៉ះ Ford ដើរក្បែរមិត្តៗរបស់គេ។
"ប្រហែលហើយ អា Win!" Gemini តបនឹងម៉ាកស្រាប់តែឃើញវីននីភ្លឹកៗក៏ហៅ។
"ហាស៎! មានការអី?" Winny រហ័សតបពេលឮមិត្តហៅឈ្មោះរបស់ខ្លួន។
"យើងឃើញឯងភ្លឹកក៏ហៅលេងទៅ...ឯងស្គាល់ពួកគេមែន? ឃើញតាមមើលតាំងពីគេដើរចូលមកម្ល៉េះ!" Gemini សួរព្រោះឃើញមិត្តមើលគេមិនព្រិចភ្នែកសោះ Winny ក្រវីក្បាលបញ្ជាក់ថាគេមិនដែលស្គាល់ទេ។ តែនាយបានជួបមនុស្សម្នាក់ក្នុងចំណោម5នាក់នោះដោយចៃដន្យ វាគ្រាន់តែចៃដន្យប៉ុណ្ណោះដូច្នេះមិនរាប់ថាស្គាល់ទេទើបបដិសេធ។
Satang Pov:
ពេលខ្ញុំដើរមកដល់ទីនេះដំបូងក៏ក្រឡេកឃើញសិស្សច្បងដែលខ្ញុំបានជួបនៅបណ្ណាល័យ បើគិតទៅពួកយើងជួបគ្នាបីដងហើយ តើអាចជានិស្ស័យទេ? មិនអាចទេដឹងព្រោះគាត់និងខ្ញុំរៀនសកលវិទ្យាល័យដូចគ្នាប្រាកដជាជួបគ្នាញឹកញាប់ហើយវាមានអីចម្លែកទៅ។
" Satang នៅឈររកស្អី ម៉េចក៏មិនទៅកម្មង់អីស៊ីមក!" Caption ឃើញគេឈរភ្លឹកមិនព្រមអង្គុយសោះក៏ប្រញាប់ដេញឱ្យទៅទិញបាយ។
"យើង! អា Fourth ងើបមកទៅពីរនាក់" Satang ចង្អុលខ្លួនឯងហើយឧទាន ហេតុអីក៏ជាគេទៀតហើយ ឱ្យតែមកម្ដងណាគេជាអ្នកកម្មង់រហូតដល់ថ្នាក់អ្នកលក់ចំណាំមុខហើយ Fourth អង្គុយឱនមុខព្រោះខ្លាច Satang បបួលទៅជាមួយ តែគិតឬថារួចខ្លួននោះ។
"អត់ទេ! យើងចុកជើង ហែងទៅៗគ្រាន់តែកម្មង់សោះមានបានឱ្យលើកមកឯណា" Fourth ក្រវីក្បាលមិនព្រមទៅជាមួយ ហើយមិនតែប៉ុណ្ណោះនៅនិយាយឌឺដងទៀត។
"មែនហើយកុំស៊ីម៉ោងពេកមនុស្សកំពុងតែឃ្លាន" Prom និយាយបីនាក់ទៀតក៏នាំគ្នាមើលមុខ Satang អ្នកដែលត្រូវគេប្រើនោះប្រកែកមិនឈ្នះក៏ព្រមទៅ។
"អឺ ទៅក៏បានដែរ"
គ្រាន់តែ Satang ដើរចេញទៅបាត់ពួកញគេទះដៃហើយនាំគ្នាសើច។ Satang ឮសម្លេងសើចក៏ងាកទៅសម្លក់ពួកគេ ចូលដៃចូលជើងគ្នាល្អណាស់ចាំមើលកុំឱ្យដល់វៀនគេម្ដង។ Satang កំពុងតែឈរកម្មង់បាយស្រាប់តែមានសម្លេងមនុស្សម្នាក់និយាយនៅក្បែរត្រចៀករបស់គេ។
"សួស្ដី! ជួបគ្នាទៀតហើយ"
"បាទ សួស្ដី" Satang ញញឹមរួចនិយាយពាក្យគួរសមទៅកាន់គេវិញ។
"មកកម្មង់បាយឱ្យមិត្តភក្តិមែនទេ? ចឹងតាមសប្បាយចុះ"
"បាទ" Satang ញញឹមរួចអ្នកកំលោះក៏ដើរចេញទៅបាត់ មុននេះ Winny ដើរមកទិញទឹកឃើញ Satang ក៏រាក់ទាក់បន្ដិចទៅ តែនាយមិនបានចាប់អារម្មណ៍ថាមានក្រសែភ្នែកជាច្រើនគូរដែលមើលមកពួកគេ។ ពេលកម្មង់បាយរួច Satang ក៏ត្រឡប់ទៅតុវិញ ហើយមួយសន្ទុះក៏មានអ្នកលើកបាយឱ្យ។
"បាទ អរគុណ" Satang ទទួលបាយពីដៃអ៊ំស្រីរួចនិយាយពាក្យអរគុណ។ ហើយពួកគេក៏ចាប់ផ្ដើមញុំា អំឡុងពេលនេះម្នាក់ៗស្ងាត់មាត់ព្រោះរវល់ញុំាបាយរៀងៗខ្លួន មួយសន្ទុះសម្លេងនិយាយគ្នាក៏បន្លឺឡើងបន្ទាប់ពីញុំាឆ្អែត។
#បន្ទប់រៀន
"ពួកឯងល្ងាចនេះទៅលេងវាយសីឬអត់?" អង្គុយសុខៗ Mark នឹកចង់ទៅលេងសីក៏បបួលមិត្តទៅលេងជាមួយ។
"អឺទៅ ហើយឯងអា Win ទៅអត់?" Gemini តបទាំងមិនស្ទាក់ស្ទើពេលមិត្តបបួល ម្យ៉ាងចេញពីរៀនទៅផ្ទះក៏គ្មានអ្វីធ្វើដែរ ទៅតែពីរនាក់ឯកោពេលចឹងក៏សាកបបួល Winny ទៅជាមួយ។
"អ្ហឹម" Winny ងក់ក្បាលតិចៗ។
គ្រាន់តែ Winny ព្រមទៅជាមួយពួកគេក៏រហ័សមើលមុខគ្នា រួចនិយាយ៖
"ហ៊ឹស! មិចងាយម្ល៉េះ?! ធម្មតាបបួលមិនទៅផង សង្ស័យថ្ងៃនេះមេឃភ្លៀងបាក់មែកហើយ"
"អឺសង្ស័យហើយ" Gemini តប។
Winny ឮពួកគេនិយាយគ្នាតែមិនតបព្រោះរវល់មើលមេរៀន ម្យ៉ាងខ្ចិលតនាំតែពីរនាក់នេះបង្អាប់លើសដើម។ យូរៗចេញទៅក្រៅម្ដងសោះភ្ញាក់ផ្អើលដែរ ធ្វើមើលតែមានរឿងអីធំដុំណាស់ចឹង។
YOU ARE READING
You're be mine
Short StoryWinnySatang💰🩵 អ្នកគឺជាមនុស្សដំបូងដែលខ្ញុំស្រឡាញ់ ហើយក៏ជាមនុស្សដំបូងដែលធ្វើឱ្យខ្ញុំឈឺចាប់បំផុត។ Date : 01.01.2024 Author by : MIKA_TAEMIN (Likher)