ch.2 What happened ?

146 20 2
                                    

តុតុៗ

​ "ahh..."​

"Wonwoo! ! "​ សម្លេង​របស់​អ្នក​ខាង​ក្រៅ​ហៅ​ឈ្មោះ​ម្ចាស់​បន្ទប់​ និង​គោះទ្វា​បន្ទប់​ឥតឈប់​។

"..."​ ចំណែក​ម្ចាស់​ឈ្មោះ​ក៏​ព្យាយាម​បេីក​ភ្នែក​ ងេីប​ពី​ឥដ្ឋ​នៃ​បន្ទប់​ ដែល​គេ​ទេីប​តែ​បាន​ឈ្មោះ​ថា​ជា​កម្មសិទ្ធិ​កាលពី​ម្សិលមិញ​។

​ Wonwoo មាន​អារម្មណ៍​មីងមាំង​ តែ​ក៏​ប្រឹង​ទៅ​បេីក​ទ្វារ​ ហេីយ​ក៏​ធ្វើ​អោយ​ អ្នក​គោះទ្វារ​ ភ្ញាក់ផ្អើល​។

"Wonwoo ឯង​កេីត​ស្អី​ហ្នឹង​? "​ Seungkwang ឧទាន​ ព្រោះតែ​សភាព​ដ៏​យ៉ាប់​យឺន​របស់​មិត្ត​ថ្មី​។

​  សភាព​របស់​ Wonwoo មិន​មែន​យ៉ាប់យ៉ឺន​ខ្លាំង​ណាស់​ណា​ទេ​ គ្រាន់​តែ​ សក់​ក្បាល​រញ៉េរញ៉ៃ​ ខោអាវ​កាល​ពី​ម្សិលមិញ​ក៏​មាន​សភាព​...មិន​សមរម្យ​។

​  មិន​ដូច​ជា​សភាព​របស់​អ្នក​ដែល​មក​សម្រាក​លឿន​សោះ​។

​ "ហា៎...."​ Wonwoo នៅ​មិន​ទាន់​រក​សម្លេង​របស់​ខ្លួន​បាន​ ការ​ចងចាំ​កាល​ពី​យប់​មិញ​ ក៏​ហូរ​ចូល​មក​ក្នុង​ខួរក្បាល​ក្បាល​វិញ​ ទាំង​អស់​។

​  (ស៊យ​នោះ​ស៊យ​! )

​ "ងាប់ហើយ​ យប់​មិញ​ឯង​ធ្វើ​ស្អី​ហ្នឹង​?"​ Seungkwang ក្រវី​ក្បាល​តិចៗ​ រុញ​ Wonwoo អោយ​ចូល​ក្នុង​បន្ទប់​វិញ​ ទៅ​អង្គុយ​នៅ​លេី​គ្រែ​ ដែល​មាន​សភាព​ស្អាត​ ដូច​ជា​មិន​មាន​អ្នក​ណា​បាន​ប៉ះពាល់​យប់មិញ​អញ្ចឹង​។

​ Seungkwang ក្រលៀស​ភ្នែក​មើល​ជុំវិញ​បន្ទប់​ ដែល​នៅ​ស្អាត​ សូម្បី​តែ​វ៉ាលិស​របស់​ Wonwoo ក៏​មិន​ទាន់​រេី​ចេញ​មក​រៀបចំ​ដែរ​។

​ "ទៅ​រៀន​..."​ Wonwoo រង៉ូវៗ​ម្នាក់ឯង​ ដូច​មិន​ទាន់​ស្វាង​ពី​ការ​គេង​។

​ "ទៅ​រៀន​ស្អី​ ខ្លួនឯង​ងេីប​មិន​ទាំង​រួច​ផង​ទៅ​អង្គុយ​អោយ​ស្វាង​សិន​ទៅ​"​ Seungkwang បាន​ត្រឹម​តែ​ឈរ​ក្រវី​ ដាក់​សភាព​របស់​ Wonwoo រួច​ក៏​ជួយ​តុប​ដៃ​ អ្នក​ម្ខាងទៀត​អោយ​ដេីរ​ទៅ​អង្គុយ​អោយ​ស្រួល​បួល​។

​ (អ្នកណា​ថា​មនុស្ស​មាន​គ្រប់​ដប់​ ទៅ​ យ៉ាង​ណា​ក៏​មាន​ 0,5% )​ Seungkwang អស់​សំណើច​នឹង​គំនិត​របស់​ខ្លួន​ឯង​។ អាណិត​ក៏​អាណិត​ តែ​ក៏​អត់​ហួស​ចិត្ត​មិន​បាន​។

Bad Blood//ដំណក់​ឈាម​ខ្មៅ​ [Meanie/Minwoo] {Khmer Fanfic}Where stories live. Discover now