Ch.3​ what is he?

177 22 3
                                    

"Jun ហៅ​ Joshua មក​ទីនេះ​អោយ​ឆាប់​"

  ទាំង​ម្ចាស់​ឈ្មោះ​និង​អ្នក​អង្គុយ​ក្បែរ​ ងេីប​មុខ​មេីល​ទៅ​ Sakura ដែល​ប្រញាប់ប្រញាល់​ទៅ​បេីក​កុំព្យូទ័រ​របស់​នាង​  ទាំង​ងឿងឆ្ងល់​។

​ "កេីត​អី​? ហើយ​ពីរ​នាក់​នោះ​? " Jun​ កម្រ​ឃើញ​ សភាព​ទាន់ហន់​របស់​ Sakura ណាស់​ ទេីប​អត់​ឆ្ងល់​មិន​បាន​ ថា​សិស្ស​ប្អូន​ទាំង​ពីរ​នោះ​មាន​បញ្ហា​អ្វី​។

​ "ខ្ញុំ​សន្ដំ​អោយ​គេ​គេង​លក់​ហើយ ឆាប់​មុន​ពេក​ពួក​គេ​ដឹង​ខ្លួន​វិញ​" Sakura តប​ តែ​ភ្នែក​នៅ​តែ​មិន​ដក​ចេញ​ពី​អេក្រង់​កុំព្យូទ័រ​។

​  "បាទ" Jun​ ទាញ​ទូរសព្ទ​ទាក់ទង​ទៅ​ Joshua តាម​សំណូមពរ​ ទោះបីជា​មិន​ទាន់​យល់​ពី​ស្ថានការណ៏​ក៏​ដោយ​។

​   មិន​ចំណាយ​ពេល​យូរ​ទេ​ សម្រាប់​ Joshua និង​ Jeonghan មក​បង្ហាញ​ខ្លួន​ក្នុង​បន្ទប់​ការិយាល័យ​របស់​ Sakura នោះ​។

​  "ផឹក​! " Sakura ហុច​កូន​ពែង​មួយ​ដែល​មាន​ សារធាតុ​រាវ​ពណ៌ក្រហម​នៅ​ក្នុង​នោះ​ អោន​ទៅ​ Joshua ។

​  Joshua ទទួល​ទាំង​មិន​គិត​ច្រើន​ ប៉ុន្តែ​ក្លិន​ដែល​ចេញ​ពី​ពែង​ ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ អ្នក​អង្គុយ​ក្បែរ​។

​  "ឈ្ងុយ​ដល់​ហេីយ​" គ្រាន់​តែ​ក្លិន​ ក៏​អាច​ធ្វើឲ្យ​Jeonghan មាន​ភាព​ស្រែក​ឃ្លាន​បាន​ដែរ​។ ប៉ុន្តែ​មេីល​ទៅ​មិន​មែន​មាន​តែ​ Jeonghan ម្នាក់​ទេ​ សូម្បី​តែ​ Jun និង​ Minghao ក៏​មាន​អារម្មណ៍​ដូច​គ្នា​ដែរ​។

​  Joshua លេីក​ពែង​នោះ​ផឹក​ ដោយ​មិន​គិត​ច្រើន​។ រសជាតិ​ដ៏​ផ្អែម​ ជ្រាប​ពាសពេញ​អណ្ដែត​ រួច​ក៏​ហូរ​ចូល​ក្នុង​បំពង់​ក...

​  "Josh! " Jun​ រត់​ទៅ​ជួយ​ទប់​រាងកាយ​របស់​ Joshua ដូចជា​ភ្នែក​បន្ទោរ​ ប៉ុន្តែ​ក៏​ត្រូវ​រុញ​ចេញ​ដោយ​ស្នាដៃ​របស់​នារី​តែ​ម្នាក់​នៅ​ក្នុង​បន្ទប់​។

  "កុំ​ទាន់​ប៉ះ​គេ​" Sakura បាញ់​ក្រសែ​ភ្នែក​គម្រាម​ទៅ​អ្នក​ទាំងអស់​គ្នា​ សូម្បី​តែ​នាង​ក៏​មិន​ព្រម​ទៅ​ប៉ះ​ពាល់​ Joshua ដែល​កំពុង​តែ​ច្របាច់​ក​ខ្លួន​ឯង​ ដូច​ជា​ព្យាយាម​ទប់​មិន​អោយ​ មាន​អ្វី​ឆ្លង​កាត់​បំពង់​ក​។

Bad Blood//ដំណក់​ឈាម​ខ្មៅ​ [Meanie/Minwoo] {Khmer Fanfic}Where stories live. Discover now