Ch.6 Introduction

159 20 2
                                    


​  ក្នុង​មួយ​ជីវិត​របស់​ Wonwoo មិន​ដែល​គិត​ទេ​ថា​ គ្រាន់​តែ​ដេីរ​ទៅ​ Dorm ជាមួយ​ មិត្ត​រួម​បន្ទប់​ វា​ធុញថប់​កំរិត​នេះ!

  "នែ៎! ឥឡូវ​ពួក​យើង​ត្រូវ​នៅ​ជាមួយ​គ្នា​ហេីយ​ មិន​គិត​ថា​ត្រូវ​ណែនាំ​ខ្លួន​សិន​ទេ? "​ Wonwoo ចាប់ផ្ដើម​និយាយ​មុន​ ព្រោះ​មិន​អាច​ទ្រាំទ្រ​នឹង​បរិយាកាស​ដ៏​អាប់អួ​ រវាង​ពួកគេ​ទាំង​ពីរ​បាន​ទៀត​។

​  ទោះបីជា​ពួកគេ​បាន​'ជួប' គ្នា​ពីរ​ដង​រួច​ហើយ​ក៏ដោយ​ ប៉ុន្ដែ​មិន​បាន​ណែនាំ​ខ្លួន​ជា​ផ្លូវ​ការ​ឡេីយ​។

​  "..."​ Mingyu នៅ​តែ​បន្ត​ភាព​ស្ងៀម​ស្ងាត់​ដដែល​ តាំងពី​ដេីរ​ចេញ​ពី​បន្ទប់​របស់​ពេទ្យ​ រហូត​ឡេីង​មក​ដល់​ជាន់​របស់​បន្ទប់​។

​  "ខ្ញុំ​ឈ្មោះ​ Jeon Wonwoo រឿង​ផ្សេង​ទៀត​ឯង​ប្រហែល​ជា​ដឹង​ហេីយ​"​ Wonwoo មិន​ដឹង​ថា​ Mingyu កំពុង​តែ​គិត​ពី​អ្វី​នោះទេ​ ប៉ុន្តែ​ការ​ដែល​ អ្នក​ម្ខាងទៀត​ មិន​ព្រម​ឆ្លើយ​តប​ ធ្វើ​តាម​ Wonwoo មាន​អារម្មណ៍​មិន​ស្រួល​យ៉ាង​ចម្លែក​។

​  "..." ទាំង​ Mingyu និង​ Wonwoo​ មិន​និយាយ​អ្វី​ទាំង​អស់​ រហូត​ពួកគេ​ដេីរ​ទៅ​ដល់​បន្ទប់​មួយ​ដែល​នៅ​ចុង​បំផុត​។ នោះ​គឺ​ជា​បន្ទប់​ថ្មី​ដែល​ Joshua រៀប​ចំ​អោយ​ពួក​គេ​ទាំង​ពីរ​។

​ (បន្ទប់​ថ្មី​អី​ អា​ចាស់​មិន​ដែល​បាន​ប្រេី​ផង​)​ Wonwoo

Mingyu ប្រេី​កាត​បេី​ទ្វារ​បន្ទប់​ ប៉ុន្ដែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​ កំពុងតែ​រង​ចាំ​ពួក​គេ​នោះ​....

​ "មាន​គ្រែ​តែ​មួយ​ទេ​? "​ Wonwoo ភ្លាត់​សំឡេង​ ពេល​ឃើញ​ គ្រែ​ដ៏​ធំ​ តែ​មួយ​ កណ្ដាល​បន្ទប់​។ ប្រាកដ​ណាស់​ថា​ បន្ទប់​ និង​ គ្រែ​នេះ​ធំ​ជាង​ បន្ទប់​ចាស់​របស់​ពួកគាត់​ សូម្បីតែ​គ្រឿង​សង្ហារិម​ ក៏​សម្រាប់​ មនុស្ស​ពីរ​នាក់​ដែរ​ ប៉ុន្តែ​ អោយ​ពួក​គេ​គេង​គ្រែ​តែ​មួយ​​ ជាមួយ​គ្នា​?

​ នៅ​ក្នុង​ចិត្ត​របស់​ Wonwoo គិត​ថា​ នេះ​ប្រហែល​ជា​អ្វីដែល​ Joshua ធ្វើ​ដេីម្បី​រញ៉េរញ៉ៃ​ជាមួយ​នឹង​គេ​ ទៀត​ហើយ​។ Wonwoo លួច​ដៀង​មេីល​ទៅ​ មុខ​របស់​ Mingyu ដែល​ពេល​នេះ​មាន​ទឹក​មុខ​ផ្លាស់ប្ដូរ​ទាំង​ស្រុង​។

You've reached the end of published parts.

⏰ Last updated: May 20 ⏰

Add this story to your Library to get notified about new parts!

Bad Blood//ដំណក់​ឈាម​ខ្មៅ​ [Meanie/Minwoo] {Khmer Fanfic}Where stories live. Discover now