Ch.0 Sangre University

797 50 7
                                    


"បេី​សិន​ជា​ Wonwoo ជួប​ជាមួយ​នឹង​ បិសាច​ជញ្ជក់​ឈាម​ តេី​  ឯង​នឹង​ធ្វើ​យ៉ាង​ម៉េច​? "​ សំនួរ​ដែល​ចេញ​ពី​ សម្លេង​ដ៏​ផ្អែម​របស់​ Hong Joshua ដែល​កំពុង​តែ​សម្លឹង​មេីល​ទៅ​ សិស្ស​ប្អូន​ ថ្មី​ដោយ​ក្រសែ​ភ្នែក​មុត​។

​ (ហេតុអ្វី​សំនួរ​ដំបូង​ដែល​គាត់​សួរ​ខ្ញុំ​ ទៅ​ទាក់ទង​នឹង​ Vampire វិញ​?)​  Jeon Wonwoo លេីក​កែវ​ទឹក​ផ្លែ​ឈើ​ របស់​ខ្លួន​មក​ក្រេប​បន្តិច​ ព្យាយាម​រក​នឹក​ ចម្លើយ​ដ៏​សមស្រប​ នឹង​សំនួរ​ដ៏​មិន​នឹក​ស្មាន​ពី​ សិស្ស​ច្បង​ ដែល​គេ​ទេីប​តែ​ស្គាល់​។

​ ថ្ងៃ​នេះ​គឺជា​ថ្ងៃ​ដំបូង​ដែល​ Wonwoo ចាប់ផ្ដើម​ជីវិត​ជា​និស្សិត​មហាវិទ្យាល័យ​ ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​។ Sangre university ដែល​គេ​ស្គាល់​ទូទៅ​ថា​ជា​ សាលា​អក្សរសាស្ត្រ​ និង​ ប្រវត្តិសាស្ត្រ​ ​ដែល​ ពិបាក​ដាក់​ពាក្យ​ចូល​បំផុត​ ដូច្នេះ​ហើយ​នៅ​មហាវិទ្យាល័យ​នេះ​ មិន​មាន​និស្សិត​ច្រើន​កុះករ​ ដូចជា​ មហាវិទ្យាល័យ​ផ្សេង​ទេ​។ ក្ដី​ស្រមៃ​របស់​ Wonwoo តាំង​ពី​តូចៗ​មក​គឺ​ចង់​ចូល​រៀន​នៅ​ក្នុង​មហាវិទ្យាល័យ​មួយ​នេះ​ ទេីប​គេ​តាំង​ចិត្ត​រៀន​រហូត​ដល់​បាន​ perfect ពិន្ទុ​គ្រប់​មុខ​វិជ្ជា​ តាំងពី​បឋម​ រហូត​ដល់​ចប់​ វិទ្យាល័យ​។

​ ហើយ​ទាយ​មេីល៍​ថា​ មាន​រឿង​អ្វី​កើត​ឡើង​?

​ Sangre university ផ្ញេីរ​សំបុត្រ​ អញ្ជើញ​​ គេ​ចូល​​ ទាំង​ដែល​គេ​មិន​ទាន់​ទៅ​ដាក់​ពាក្យ​សុំ​ចូល​ផង​។ ​

​  វា​លេីស​ពី​អ្វី​ដែល​គេ​បាន​រំពឹង​!

​ ​ ខាង​សាលា​បា​ន​តម្រូវ​ឲ្យ​ ទៅ​ស្នាក់​នៅ​ក្នុង​ Dorm របស់​ មហាវិទ្យាល័យ​ ព្រោះ​តែ​ សាលា​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​​។ តែ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​នោះ​គឺ​ សាលា​បាន​បញ្ជូន​ឡាន​ទំនើប​មក​ទទួល​យក​ Wonwoo ចំ​ពី​មុខ​ផ្ទះ​តែ​ម្ដង​!

​ (អញ្ចឹង​តើ​បាន​ មិន​ងាយ​ស្រួល​ ​ចូល​ណាស់​)​

  គ្មាន​អ្នកណា​ដឹង​ទេ​ថា​នៅ​ទីនោះ​មាន​រូបរាង​យ៉ាង​ម៉េច​ ព្រោះ​តែ​សាលា​នេះ​គឺ​បិទ​ជិត​​។ ចង់​សួរ​រក​ព័ត៌មាន​ពី​សិស្ស​ច្បង​ដែល​ធ្លាប់​បញ្ចប់​ការសិក្សា​? វា​ពិបាក​ជាង​រាវ​ម្ជុល​ក្នុង​បាត​សមុទ្រ​ទៅ​ទៀត​! Wonwoo ធ្លាប់​គិត​ថា​វា​មាន​ អាគារ​ និង​ ការ​តុបតែង​បែប​ រាជវង្ស​ ឬ​ប្រាសាទ​បុរាណ​បែប​លោក​ខាងលិច។ នេះ​គឺ​ផ្អែក​លើ​ ពត៌មាន​តូចៗ​ ដែល​គេ​ ព្យាយាម​តាម​ស្វែង​រក​ អស់​រយៈ​ពេល​ជិត​10​ឆ្នាំ​មក​នេះ​។

Bad Blood//ដំណក់​ឈាម​ខ្មៅ​ [Meanie/Minwoo] {Khmer Fanfic}Where stories live. Discover now