PART:THREE

458 51 13
                                    

"ហ្វូតតតតតតត"

*ភឹប* កាយតូចដែលត្រូវជោកជាំដោយទឹកភ្លៀងត្រូវបានជេមមីណាយក្រសោបជាប់ អម្បាញ់មិញនេះនាយមានអាម្មណ៍មិនស្រួលទើបបានជាតាមមក ពេលដែលមកទាន់ហ្វូតក៏ឃើញរាងតូចដើរទៅផ្លូវដែលមានឡានឆ្លងកាត់ទើបនាយប្រញ៉ាប់ស្ទុះទៅចាប់មកវិញ គ្រាន់តែមកដល់ដៃរាងក្រាស់ភ្លាមហ្វូតក៏សន្លប់បាត់មាត់ឆឹង ធ្វើអោយជេមកាន់ភ័យថែម។

"ហ្វូតៗ! ដឹងខ្លួនឡើង! កុំកើតអីណា៎" នាយក៏អង្រួនហ្វូតតិចៗហើយក៏បីគេទៅមន្ទីរពេទ្យទាំងទន្ទេញជាប់មាត់ ហ្វូតកុំកើតអី!

+មន្ទីរពេទ្យ:

ហ្វូតត្រូវព្យួរសេរ៉ូមនៅមន្ទីរពេទ្យអស់ជិត៣ម៉ោងហើយតែរាងតូចមិនទាន់ដឹងខ្លួនទៀត ជេមឯនេះនៅមើលហ្វូតមិនបានទៅណាទេ គេបានខលទៅប្រាប់ម៉ាក់ប៉ាហ្វូតដែរប៉ុន្តែពួកគាត់ប្រាប់ថារវល់មិនមកមើលរាងតូចឡើយ។ ជេមមីណាយអង្គុយសម្លឹងទៅហ្វូតដែលគេងនៅលើគ្រែ។

"អ្នកជំងឺមិនបានកើតអីនោះទេគ្រាន់តែសន្លប់ដោយសារត្រូវនឹងទឹកភ្លៀងខ្លាំងពេកទើបក្ដៅខ្លួនដួលសន្លប់បែបនេះ ប៉ុន្តែយើងបានរកឃើញថាអ្នកជំងឺដូចជាប្រើថ្នាំរំងាប់អារម្មណ៍ឬក៏ថ្នាំងងុយដេកលើសកម្រិតនៃការណែនាំ! អ្វីដែលគួរអោយបារម្មណ៍ជាងនេះទៅទៀតគឺ អ្នកជំងឺមានបញ្ហាផ្លូវចិត្ត ស្ថានភាពគេពេលនេះកំពុងតែស្ថិតនៅដំណាក់កាលដែលគួរបារម្មណ៍ហើយ ខ្ញុំសង្ឃឹមថាលោកនឹងជួយព្យាបាលអ្នកជំងឺដោយអោយគេគិតតែរឿងល្អៗ នាំគេលំហែអារម្មណ៍អោយច្រើន ព្រោះជំងឺនេះមិនអាចមានថ្នាំព្យាបាលទេប្រសិនបើស្ថានភាពគេកាន់តែធ្ងន់ធ្ងរជាងនេះ ខាងយើងបានត្រឹមតែផ្ដល់ថ្នាំដែលជួយសម្រួលខាាងផ្នែកខួរក្បាលខ្លះប៉ុណ្ណោះ សំខាន់គឺលើមនុស្សជុំវិញខ្លួនអ្នកជំងឺ!" នេះជាសម្ដីគ្រូពេទ្យដែលបាននិយាយជាមួយជេមមុននេះ គេនៅគិតសំដីនេះមិនរលុបឡើយ មិននឹកស្មានថាហ្វូតអាចនឹងទៅជាបែបនេះសោះឡើយ។ នាយស្រាប់តែបន្ទោសខ្លួនឯងដោយសារតែពួកគេស្គាល់គ្នាយូរហើយតែរឿងពាក់ព័ន្ធនឹងហ្វូតនាយមិនដែលដឹងឮអ្វីបន្តិចសោះ មិនមែនមិនដឹងទេតែនាយមិនខ្វល់ពីគេច្រើនជាង...។

បង្ខំចិត្តស្នេហ៍[ He was forced to love me] GFWhere stories live. Discover now