PART:TWO

423 48 5
                                    

ព្រឹកថ្ងៃថ្មីដ៏ស្រស់ស្អាតរបស់អ្នកទាំងអស់គ្នាប៉ុន្តែវាជាថ្ងៃដ៏អាប់អួររបស់ហ្វូតសឹងតែរាល់ថ្ងៃ។ កាយតូចងើបឡើងទាំងគ្មានអារម្មណ៍នៅនឹងខ្លួន ឈឺក្បាលធីងធោងខុសពីថ្ងៃរាល់ដងព្រោះយប់មិញនេះគេយំឡើងអស់ជិត២-៣ម៉ោង ងើបមកក៏ឈរសម្លឹងខ្លួនឯងនៅនឹងមុខកញ្ចក់ សភាពគេពេលនេះពិបាកមើលណាស់ គេត្រូវបង្ខំខ្លួនឯងអោយញញឹមមួយថ្ងៃទៀតហើយ មិនដឹងថាស្នាមញញឹមពិតប្រាកដគេនឹងមាននៅថ្ងៃណាទេ។

ក្រោយរៀបចំរួច ហ្វូតក៏ស្ទុះស្ទាធ្វើដំណើរទៅហាងផ្កាខ្លួន មកដល់រាងតូចក៏ត្រូវភ្ញាក់ព្រើតព្រោះវត្តមានជេមមីណាយ នេះមិនដឹងថាមកតាំងពីពេលណា មករកគេអោយជួយអីរឿងអីទៀតហើយ?

"អោ៎វ! ភីមករកតាំងព្រឹកបែបនេះ មានការសំខានអីហេស៎?"

"បងមករកហ្វូត! កាលពីយប់មិញប្រាប់បងថាមិនស្រួលខ្លួន ឈ្លៀតពេលមិនទាន់ធ្វើការក៏ទៅទិញថ្នាំហើយនឹងបបរអោយហ្វូត នេះ!" ជេមក៏លើកថង់បង្ហាញរាងតូច ឯហ្វូតឃើញបែបនេះក៏ភ្ញាក់ផ្អើលបន្តិចដែរ ព្រោះវាយូរដែរហើយដែលជេមខានទិញអីអោយគេញ៉ុំាបែបនេះ កាលពីមុននៅរៀនវិទ្យាល័យ ជេមឧស្សាហ៍ទិញអីអោយហ្វូតណាស់តែគ្រប់យ៉ាងវាប្រែប្រួលទៅវិញ ពេលដែលហ្វូតណែនាំហ្វានអោយស្គាល់ជេម ភាពស្និតស្នាលទាំងប៉ុន្មានក៏បាត់បន្តិចម្ដងៗ...។

"មិនចាំបាច់លំបាកដល់ភីទេ! ខ្ញុំលែងអីហើយ" ហ្វូតតបរួចក៏ដើរចូលទៅហាងផ្កាដែលមានជេមមីណាយដើរតាមពីក្រោយ។

"ហ្វូតញ៉ុំាអីបន្តិចទៅនឹងអាលលេបថ្នាំបើហ្វូតឈឺខ្លាំងជាងនេះគិតយ៉ាងម៉េច ហឹម?" នាយក៏ចាប់កដៃរាងតូចអោយឈប់ដំណើរនិងងាកមកនិយាយជាមួយគេ។

"ញ៉ុំាអីបន្តិចទៅណា៎ ចាត់ទុកថាបងសុំ! ដឹងអត់យប់មិញបងបារម្ភប៉ុនណាពេលដែលហ្វូតស្រាប់តែស្ងប់ស្ងាត់បែបនេះ" បារម្ភ! ពាក្យមួយនេះវាធ្វើអោយបេះដូងរាងតូចលោតញាប់សារជាថ្មី ធ្វើអោយហ្វូតចិត្តទន់ងក់ក្បាលយល់ព្រមភ្លាមៗ។

ដោយសារតែហាងហ្វូតធំគួរសមដែរហើយនៅខាងក្រោយក៏មានកន្លែងសម្រាប់ញ៉ាំបាយដែរទើបគេទាំងពីរទៅអង្គុយត្រង់នោះទៅ។

បង្ខំចិត្តស្នេហ៍[ He was forced to love me] GFWhere stories live. Discover now