ធ្មិចបើកៗថ្ងៃនោះក៏មកដល់ ថ្ងៃដែលពួកគេទាំងពីរត្រូវរៀបការជាមួយគ្នា ប៉ុន្តែចាប់តាំងពីថ្ងៃដែលជេមនិងហ្វូតនិយាយគ្នារឿងថ្ងៃនោះ ពួកគេមិនសូវបាននិយាយគ្នាដូចមុនឡើយជាពិសេសគឺហ្វូត។Fourth's pov:
ខ្ញុំឈរសម្លឹងមើលខ្លួនឯងនៅនឹងមុខកញ្ចក់ ជាមួយអារម្មណ៍ដែលមិនអាចពណ៌នាបាន! សប្បាយចិត្ត? ពិបាកចិត្ត? សោកស្ដាយ? ខកចិត្ត? ភ័យខ្លាច? ពេលនេះគឺសឹងតែ១០០អារម្មណ៍ចូលគ្នា។ ឈុតនេះស្អាតណាស់ ស្អាតដល់ថ្នាក់ខ្ញុំសរសើរខ្លួនឯងដែលអាចមានឱកាសគ្រងឈុតនេះ!
"ហ្វូត រួចឬនៅ?" សម្ដីរឹងកំព្រឹសរបស់ប៉ា គាត់និយាយមកខ្ញុំទាំងមិនសូម្បីមើលមុខ! ខ្ញុំស៊ាំអស់ហើយ គាត់តែប៉ុននឹងឯង បើជាមួយបងហ្វានគឺល្អជាងនេះឆ្ងាយណាស់!
"ខ្ញុំ ខ្ញុំរួចហើយប៉ា"
"បើរួចហើយក៏ចេញមក ចង់អោយយើងទៅអញ្ជើញមែនទេ?" ឮសម្ដីនេះរួចខ្ញុំក៏ដើរចេញទៅយ៉ាងលឿន ខ្ញុំខ្លាច ខ្លាចណាស់ពេលដែលមានអ្នកនិយាយសម្លុតបែបនេះ។
ទិដ្ឋភាពពេលដែលដើរចេញមកដល់ខាងក្រៅ វាប្រៀបបីដូចជាឋានសួគ៌អញ្ចឹង! ស្រស់ស្អាតណាស់! ជេមកំពុងឈរសម្លឹងមកខ្ញុំជាមួយស្នាមញញឹមដែលខ្ញុំតែងតែចង់ឃើញរហូតមក! ទោះបីជាដឹងថាស្នាមញញឹមនោះគាត់គ្រាន់តែញញឹមបន្លប់ក៏ខ្ញុំសប្បាយចិត្តដែរ។
Gemini's pov:
ខ្ញុំឈរសម្លឹងទៅហ្វូតទាំងភ្លឹកជាមួយនឹងភាពស្រស់ស្អាតរបស់គេ ហ្វូតស្អាតណាស់ក្នុងថ្ងៃនេះ! មិនមែនទេៗ ហ្វូតស្អាតរាល់ថ្ងៃហើយតែថ្ងៃនេះគឺគេស្អាតខ្លាំងតែម្ដង។ ចង្វាក់បេះដូងខ្ញុំលោតខុសធម្មតាទៀតហើយអោយតែពេលនៅក្បែរហ្វូត តែខ្ញុំនៅតែរកចម្លើយមិនទាន់ឃើញថាតើខ្ញុំគិតចំពោះហ្វូតបែបណា!
"ភីជេម!" ខ្ញុំផ្អាកការគិតរួចក៏សម្លឹងមើលទៅហ្វូតដែលនៅចំពោះមុខខ្ញុំ! ខ្ញុំទទួលស្គាល់ថាខ្ញុំមិនអាចទប់ទល់ជាមួយអារម្មណ៍រំភើបខ្លួនឯងបានទេ គ្រប់ពេលដែលហ្វូតហៅខ្ញុំជាមួយសម្ដីយ៉ាងទន់ភ្លន់ នៅមានស្នាមញញឹមមួយនោះទៀត ហ្វូតញញឹមស្អាតណាស់ ស្អាតញញឹមគេគឺស្រស់ស្អាតជាងអ្វីៗទាំងអស់។ បេះដូងខ្ញុំហាក់ដូចជាមានរំញោចលោតខុសពីធម្មតា ឬក៏ខ្ញុំស្រឡាញ់ហ្វូត?
YOU ARE READING
បង្ខំចិត្តស្នេហ៍[ He was forced to love me] GF
Fanfictionខ្ញុំច្រណែននាងព្រោះនាងទទួលបានក្ដីស្រឡាញ់ពីបង ទាំងដែលខ្ញុំខំប្រឹងគ្រប់បែបយ៉ាងក៏បងនៅតែជ្រើសនាងមិនមែនជាខ្ញុំ... Geminifourth novel