"អ្នកនាង ហ្វាន! ខ្ញុំឮមកថាអ្នកនាងដូចជាមានទំនាក់ទំងស្នេហាជាមួយលោក Gemini តើត្រូវទេ? ឮថាជិតរៀបការទៀតផង" សម្ដីរបស់អ្នកកាសែតកំពុងតែសម្ភាសហ្វានដើម្បីបានព៌ត័មានយកទៅចុះផ្សាយ ហ្វានឮសំណួរនេះហើយក៏ធ្វើរឹកពារជាអឹមអៀន។"ចា៎ រឿងនេះសុំលាក់សិនណា៎បងៗ យ៉ាងណាៗខ្ញុំនឹងជូនដំណឹងអ្នកទាំងអស់គ្នាពេលក្រោយ" នាងក៏ឆ្លើយទៅវិញបែបនេះព្រោះនាងដឹងហើយថាគេគ្រប់គ្នាដឹងពីទំនាក់ទំនងនាងនិងGemini រួចហើយ! ខំបង្ហាញចង់ស្លាប់ខ្លួនហើយបើគេមិនដឹងទើបចំឡែក។
*ក្រឹប*
សម្លេងដកដង្ហើមយ៉ាងវែងអន្លាយរបស់រាងតូចក្រោយមើលការLiveរបស់បងខ្លួនអម្បាញ់មិញនេះ រាងតូចទ្រាំមើលមិនបានក៏បិទទូរសព្ទចោលទៅ។"បងFourth បងអូខេទេ?" Sinn ដែលដើរមកឃើញហ្វូតដកដង្ហើមធំបែបនេះ គេក៏ចាប់សួរភ្លែតត្បិតនាយនេះធ្វើការជាមួយហ្វូតយូរហើយ ដូច្នេះរឿងហ្វូតមួយណាក៏គេដឹងដែរ។
"បើបងប្រាប់ថាបងអូខេ ឯងជឿបងអត់?" នាយតូចក៏សើចដោយក្រវីក្បាលតិចៗ ហួសចិត្តទោះខ្លួនចង់ប្រាប់អាច្រម៉ក់នេះថា គេអូខេក៏Sinnមិនជឿដែរ។
"បងគួរតែកាត់ចិត្តពីគាត់ទៅ ពួកបងប្រហែលមានត្រឹមនិស្ស័យអាចជួបគ្នា ប៉ុន្តែមិនអាចក្លាយជាគូទេ" Sinnក៏និយាយដដែលដូចដែរកន្លងមក គេមិនមែនបំបាក់ទឹកចិត្តហ្វូតទេ តែចង់អោយហ្វូតកាត់ចិត្តព្រោះមើលទៅស្នេហារបស់ហ្វូតមិនអាចទៅរួចតាំងតែពីចាប់ផ្ដើមកម្ល៉េះ។
"បងព្យាយាមហើយSinn តែ...វាមិនអាចទេ គាត់ជាមនុស្សដំបូងដែលបងស្រឡាញ់ កាន់តែឃើញមុខគាត់បងកាន់តែបាក់ចិត្តស្រឡាញ់លើសដើម! មើលទៅបងត្រូវទទួលការពិតដូចដែរឯងនិយាយហើយ វាមិនអាចទៅរួចតាំងពីដើមមកម្ល៉េះ" ការស្លុងអារម្មណ៍ក៏ត្រូវបានកាត់ផ្ដាច់វិញក្រោយឮសម្រឹបជើងភ្ញៀវចូលមក តែបើមើលអោយច្បាស់ទៅម្នាក់នោះជា Gemini នេះឯង។
"ភីជេម បងមករកអីហេ៎?" ក្រោយឃើញវត្តមានរាងក្រាស់ហ្វូតក៏សួរព្រោះជេមមកលើកណាបើគ្មានការគេមិនមកទេ។
"គឺ គឺបងរកហ្វូត បំណងចង់អោយជួយបន្តិចរឿង ហ្វាន" ហឹស *បើមិនមែនជារឿងបងហ្វានប្រាកដណាស់បងមិនមករកខ្ញុំទេ* ជាសម្ដីដែលរាងតូចបានត្រឹមតែនិយាយក្នុងចិត្ត ហ្វូតក៏ខំញញឹមប្រឹងស្ដាប់រាងក្រាស់និយាយតទៀត។
YOU ARE READING
បង្ខំចិត្តស្នេហ៍[ He was forced to love me] GF
Fanfictionខ្ញុំច្រណែននាងព្រោះនាងទទួលបានក្ដីស្រឡាញ់ពីបង ទាំងដែលខ្ញុំខំប្រឹងគ្រប់បែបយ៉ាងក៏បងនៅតែជ្រើសនាងមិនមែនជាខ្ញុំ... Geminifourth novel