ផ្ដើមរឿង
សួស្តី! ខ្ញុំមានឈ្មោះថា គីម ស៊ុននូ អាយុ 22ឆ្នាំ សព្វថ្ងៃជានិសិ្សតឆ្នាំទី4 ផ្នែកគ្រប់គ្រង ខ្ញុំជាកូនប្រុសទោលនៅក្នុងគ្រួសារ ប៉ុន្តែខ្ញុំរស់នៅក្នុងផ្ទះដ៏ធំមួយជាមួយនឹងមិត្តរបស់ខ្ញុំម្នាក់ហើយ ចំណែកឯប៉ាម៉ាក់របស់ខ្ញុំគឺរស់នៅឯប្រទេសស្វីសឯនោះ មួយខែទើបពួកគាត់ហោះមកប្រទេសកូរ៉េខាងត្ដូងលេងខ្ញុំម្ដង។
ដំបូងឡើយពួកគាត់ក៏ចង់យកខ្ញុំទៅរស់នៅឯប្រទេសស្វីសដែរ ប៉ុន្តែខ្ញុំនេះវាក្បាលរឹងមិនព្រមទៅជាមួយនឹងពួកគាត់ ហើយពួកគាត់មិនបង្ខំខ្ញុំអ្វីទៀត ព្រោះតែខ្ញុំគឺជាកូនសំណព្វនោះអី ហិហិ ស្ដាប់ទៅដូចជាយ៉ាប់ដែលនឹងហាស៎!
អូហ៍! នៅរឿងទៀតដែលខ្ញុំមិនទាន់បាននិយាយ ខ្ញុំជឿថាមនុស្សគ្រប់គ្នាប្រាកដជាមាន idol ឬក៏ role model សឹងតែគ្រប់គ្នានឹង ដូចជាខ្ញុំឥឡូវនេះអញ្ចឹងគឺមាន idol ក្នុងដួងចិត្តម្នាក់ដែលខ្ញុំស្រឡាញ់និងតែងតែនៅចាំគាំទ្រគេជានិច្ច idol របស់ខ្ញុំម្នាក់នោះមានឈ្មោះថា ផាក ស៊ុងហ៊ុន ជាសមាជិកនៃក្រុម Ice and Spicy ឬក៏អាចហៅកាត់បានថា I&S។
ក្រុមនេះមានសមាជិក3នាក់ ពួកគេសុទ្ធតែជាបុគ្គលដែលមានទេពកោសល្យខ្លាំងៗដូចគ្នា ប៉ុន្តែខ្ញុំចាប់ចិត្តជាងគេនោះគឺជា ផាក ស៊ុងហ៊ុន នឹងឯង។
គេនោះប្រៀបបានដូចជាព្រះរាជបុត្រមួយអង្គដែលល្អឥតខ្ចោះនៅក្នុងប្រលោមលោកអញ្ចឹង មានរូបរាងសង្ហារ ស្បែកសដូចព្រិល និយាយទៅសង្ហារហើយទេពកោសល្យក៏មិនណយដែរ ចង់ឲ្យច្រៀងរាំ? គ្មានបញ្ហាសម្រាប់នាយឡើយ ឬក៏ចង់ឲ្យសម្ដែងរឿង? អូខេ! ផាក ស៊ុងហ៊ុន ម្នាក់នោះដាក់ឲ្យមួយចាស់ដៃ បើនិយាយពីទេពកោសល្យផ្សេងទៀតដូចជាការជិះស្គីទឹកកក អានឹងរឹតតែគេឲ្យស្ពៃ ព្រោះតែគេហាត់ជិះវាតាំងតែពីតូចមកម្ល៉េះ ព្រោះនេះជា first love របស់គេ បើនិយាយពីមេដៃមាសវិញរកកន្លែងមិនចង់មាន។
ហ៊ឹម~ ដូចជារៀងរាប់ច្រើនដ៏ហើយ ប៉ុន្តែកុំទាន់អាលធុញអីគេនៅមានរឿងរ៉ាវច្រើនទៀតណាស់ដែលខ្ញុំដឹង បើឲ្យខ្ញុំនិយាយប្រាប់មួយអាទិត្យទៀតក៏មិនអស់ផង រឿងអ្វីក៏ដោយក៏ខ្ញុំបានដឹងពីគេដែរ ព្រោះខ្ញុំគាំទ្រក្រុមរបស់គេនឋោះមកជិត5ឆ្នាំហើយ។
YOU ARE READING
•𝑆𝑒𝑐𝑟𝑒𝑡𝑙𝑦 𝐿𝑜𝑣𝑒• //𝐾ℎ𝑚𝑒𝑟// ^𝑆𝑢𝑛𝑆𝑢𝑛^ •𝐶𝑂𝑀𝑃𝐿𝐸𝑇𝐸 ✓•
Fanfictionស្នេហារវាងតារាប្រុសជួរមុខម្នាក់ជាមួយនឹងអ្នកអ្នកគាំទ្ររបស់ខ្លួនដែលមានភេទដូចគ្នា តើស្នេហាពួកគេទាំង2 អាចនៅស្ថិតស្ថេរបានយូរប៉ុណ្ណា? Book made 02/01/2024 Ended 29/03/2024 Author : Morin Keiy