ភាគទី ៤

509 53 5
                                    

   ទំនាក់ទំនងរបស់ស៊ុងហ៊ុននិងស៊ុននូក៏មានភាពផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ គិតមកដល់ត្រឹមនេះពួកគេបានទាក់ទងគ្មាបានប្រហែលជា5ខែជាងហើយ ហើយក៏មានជុងវ៉ុន ជេគ និង ជេយ៍ជាអ្នកចូលរួមជួយលាក់បាំងអំពីទំនាក់ទំនងរបស់ពួកគេទាំង2នោះពីខាងផលិតកម្មនិងពីសំណាកអ្នកគាំទ្រដទៃទៀតផងដែរ។

   នៅពេលនេះស៊ុងហ៊ុនកំពុងតែនៅផ្ទះរបស់ស៊ុននូ បន្ទាប់ពីនាយឡើងច្រៀងនៅក្នុងកម្មវិធីមួយចប់នាយក៏បើកឡានមករកស៊ុននូនៅឯផ្ទះតែម្ដង។

   រឿងទំនាក់ទំនងរបស់ពួកគេទាំង2 ប៉ាម៉ាក់របស់ស៊ុននូក៏បានដឹងដូចគ្នា ព្រោះកាលពីមួយខែមុនគាត់បានហោះមកលេងកូន ហើយក៏បានជួបជាមួយនឹងស៊ុងហ៊ុនកំពុងតែនៅជាមួយនឹងកូនរបស់គាត់។

   ពួកគាត់ក៏មិនបានទៅជំទាស់នឹងកូនឡើយ ឲ្យធ្វើយ៉ាងម៉េច? បើនេះជាធម្មជាតិនិងជាក្ដីស្រលាញ់របស់កូននោះ? គាត់មិនអាចទៅហាមឃាត់ បំបែកបំបាក់ឬកាច់ពត់កូនឲ្យដូចអ្នកដទៃទៀតនោះទេ។ ពេលដែលឃើញកូនមានក្ដីសុខកូនអាចញញឹមបានពួកគាត់ក៏អស់បារម្ភទៀត ហើយពួកគាត់មានតែសប្បាយចិត្តថែមផងដែរ។

"ហ៊ុននី!"សុខៗស៊ុននូក៏ស្រែកហៅឈ្មោះស៊ុងហ៊ុនយ៉ាងខ្លាំង

"បាទ?"ស៊ុងហ៊ុន កំពុងតែទម្រេតខ្លួននៅលើសាឡុងក៏ស្ទុះងើបយ៉ាងលឿន

"ម៉េចក៏បងទៅថើបមីស្រីនឹងចឹងហា៎ស?"ស៊ុននូ ដើរទៅជិតនាយ ដៃម្ខាងលើកបង្ហាញរូបក្នុងទូរស័ព្ទនិងដៃម្ខាងទៀតចាប់ញឹងត្រចៀកស៊ុងហ៊ុន

"អ៊ួយៗ នោះគ្រាន់តែជាការថតប៉ុណ្ណោះ បងក៏មិនចង់ថើបប៉ុន្មានដែរ"ស៊ុងហ៊ុន លើកដៃទៅខ្ទប់ត្រចៀកខ្លួនទាំងក្រហមមុខ

"ចុះហេតុអីក៏មិនប្ដូរទៅជាបងជេយ៍ឬបងជេគវិញទៅ? ហេតុអីជាបង?"ស៊ុននូ

"អូនក៏ដឹងថាបងជា main character"ស៊ុងហ៊ុន

"ធ្វើចឹងដឹងថាអូនប្រច័ណ្ឌឬអត់?"ស៊ុននូ ប្រលែងដៃពីត្រចៀករបស់ស៊ុងហ៊ុនវិញរួចបែរខ្លួនទៅអង្គុយនៅលើសាឡុងវិញ

"បងដឹង! ដឹងថាសង្សាររបស់បងនឹងប្រច័ណ្ឌ ប៉ុន្តែស៊ុននូអា៎~ នោះជាការងារដែលគេដាក់ឲ្យបងធ្វើ តើឲ្យបងធ្វើយ៉ាងម៉េចទៅ? បងម៉េចនឹងអាចជំទាស់គេបាននោះ? បើហ៊ានតែជំទាស់ នោះពួកគេប្រាកដជាសង្ស័យបងមិនខាន"ស៊ុងហ៊ុន ទៅអង្គុយជិតស៊ុននូរួចក៏ព្យាយាមនិយាយពន្យល់គេ

•𝑆𝑒𝑐𝑟𝑒𝑡𝑙𝑦 𝐿𝑜𝑣𝑒• //𝐾ℎ𝑚𝑒𝑟// ^𝑆𝑢𝑛𝑆𝑢𝑛^ •𝐶𝑂𝑀𝑃𝐿𝐸𝑇𝐸 ✓•Where stories live. Discover now