ភាគទី ៣

500 61 2
                                    

꧁ព្រឹកថ្ងៃថ្មី

   ថ្ងៃថ្មីចូលមកដល់ស៊ុននូនិងជុងវ៉ុនប្រញាប់ងើបពីព្រលឹមដើម្បីរៀបចំខ្លួនទៅសាលា។ បន្ទាប់ពីពួកគេបានរៀបចំខ្លួនរួចរាល់អស់ហើយក៏ចេញដំណើរទៅសាលាជាមួយគ្នា។

   មកដល់សាលារៀនពួកគេទាំង2ក៏ដើរសម្ដៅទៅថ្នាក់រៀនតែម្ដង មិនចង់នៅឲ្យយូរព្រោះខ្វះតែ5នាទីទៀតក៏ចូលរៀនទៅហើយ។ ស៊ុននូនិងជុងវ៉ុនចូលអង្គុយនៅតាមតុរៀងខ្លួន គ្រូក៏មកដល់ល្មម។ ពួកគេអង្គុយរៀនដល់ម៉ោងសម្រាកញ៊ាំអាហារពេលព្រឹក ស៊ុននូនិងជុងវ៉ុនចេញទៅញ៊ាំអាហារ ក្រោយពីញ៊ាំរួចក៏នាំគ្នាមកថ្នាក់រៀនវិញ។

   ស៊ុននូរៀនពីម៉ោងមួយចូលទៅម៉ោងមួយទៀតតាមមុខវិជ្ជាដែលកាលវិភាគបានដាក់មកឲ្យរៀន។ ម៉ោងចេញទៅផ្ទះក៏មកដល់ ជុងវ៉ុនក៏បបួលស៊ុននូទៅញ៊ាំអាហារថ្ងៃត្រង់ជាមួយគ្នាមុននឹងទៅផ្ទះវិញ។

"ឯងញ៊ាំអី?"ជុងវ៉ុន

"ប៊ីប៊ីមបាប់មួយមកបានហើយ"ស៊ុននូ

"អឹម ខ្ញុំយកប៊ីប៊ីមបាប់មួយចាន ប៊ូដេជីហ្គេមួយឆ្នាំងតូច និងកូកាពីរកំប៉ុង ប៉ុណ្ណឹងបានហើយបង"ជុងវ៉ុន បែរទៅប្រាប់អ្នករត់តុ

"ចាស៎ អញ្ចឹងសូមរងចាំបន្តិច"អ្នករត់តុក៏ចេញទៅរៀបចំអាហារលើកយកមកឲ្យនាយតូចទាំង2នាក់

   10នាទីក្រោយអ្នករត់តុក៏លើកអាហារមក អ្នកទាំង2មិនចាំយូរក៏ប្រញាប់ញ៊ាំនឹងអាលបានទៅផ្ទះវិញធ្វើកិច្ចការដែលគ្រូបានដាក់ឲ្យ។

   នៅតាមផ្លូវស៊ុននូប្រាប់ជុងវ៉ុនដែលជាអ្នកបញ្ជាឡាននោះឲ្យអែបឡានឈប់នៅមុខម៉ាតមួយកន្លែងហើយគេក៏ចូលក្នុងម៉ាតនោះទិញរបស់ខ្លះ។

   មួយសន្ទុះក្រោយក៏ចេញមកវិញ ស៊ុននូប្រាប់ជុងវ៉ុនថាចូលទៅតែទិញបន្តិចទេ តែពេលដែកចេញមកវិញថង់យួរឡើងរណិងរណុងពេញដៃមិនដឹងជាស្អីខ្លះ។ ជុងវ៉ុនដែលនៅអង្គុយចាំក្នុងឡានឯនេះឃើញហើយលើកដៃទះថ្ងាសខ្លួនឯងមួយ។

"នែ៎ ឯងទិញស្តុកទុកពេលទឹកជំនន់មែនទេ?"ជុងវ៉ុន បើកឡានបណ្ដើរសួរបណ្ដើរ

•𝑆𝑒𝑐𝑟𝑒𝑡𝑙𝑦 𝐿𝑜𝑣𝑒• //𝐾ℎ𝑚𝑒𝑟// ^𝑆𝑢𝑛𝑆𝑢𝑛^ •𝐶𝑂𝑀𝑃𝐿𝐸𝑇𝐸 ✓•Where stories live. Discover now