ទំនាក់ទំនងស្នេហារវាងស៊ុងហ៊ុននិងស៊ុននូនៅតែបន្តរហូត បើគិតតាំងពីថ្ងៃដែលពួកគេបានបើកចំហមកទល់នឹងពេលនេះគឺមានរយះពេល1ឆ្នាំហើយ។ ប៉ុន្តែពួកគេទាំង2មិនសូវជាបានជួបគ្នាឡើយ ឥឡូវស៊ុងហ៊ុនកំពុងតែមមាញឹកក្នុងការថតជាច្រើន ព្រោះពេលនេះនាយធ្លាក់ឈ្មោះខ្លាំងណាស់ ដូច្នេះត្រូវតែស្ដារឈ្មោះឡើងវិញទើបបាន មិនអាចបណ្ដោយបាននោះទេ។ ចំណែកឯស៊ុននូវិញក៏មិនមានពេលទំនេរដូចគ្នា ឆ្នាំនេះគឺជាឆ្នាំចុងក្រោយរបស់គេ ដូច្នេះគេគឺត្រូវខំរៀនដើម្បីប្រលងបញ្ចប់ការសិក្សា។
ស៊ុងហ៊ុននិងស៊ុននូ2សប្តាហ៍គឺជួបមុខគ្នាបានតែមួយថ្ងៃប៉ុណ្ណោះ ពេលខ្លះមួយខែក៏មិនបានជួបគ្នាផង ព្រោះរវល់រៀងៗខ្លួនមិនមានពេលសម្រាក។
ថ្ងៃនេះស៊ុននូទំនេរពីរៀនមួយថ្ងៃគេក៏គិតថានឹងទៅលេងស៊ុងហ៊ុនថតនៅឯ studio។ ស៊ុននូក៏បានបបួលជុងវ៉ុនមកធ្វើបង្អែមជាមួយគ្នាដើម្បីយកទៅឲ្យអ្នកនៅទីនោះញ៊ាំ។
បន្ទាប់ពីធ្វើរួចមិនបង្អង់យូរស៊ុននូក៏ចេញជាមួយនឹងជុងវ៉ុនតាម map ដែលស៊ុងហ៊ុននៅ។ ស៊ុននូមិនបានខលសួរមុនឡើយព្រោះតែចង់ surprise នាយក្រាស់នៅកន្លែងថត។
ទីតាំង studio នោះមិនឆ្ងាយពីផ្ទះស៊ុននូឡើយ បើកឡានតែ15នាទីក៏ដល់ណាមួយផ្លូវក៏មិនសូវស្ទះ។ ស៊ុននូនិងជុងវ៉ុនក៏បានដើរចូលទៅខាងក្នុង studio ដោយមានគេឯងស្វាគមន៍តាំងពីច្រកចូលមក ពួកគេនៅទីនេះសុទ្ធតែស្គាល់ ព្រោះតែស៊ុងហ៊ុនឧស្សាហ៍នាំស៊ុននូមក។
"អៅ ស៊ុននូ ជុងវ៉ុន!"
"សួស្តីបងអ៉ីរីគ"ស៊ុននូនិងជុងវ៉ុន ក៏និយាយព្រមគ្នា
"បាទសួស្ដី នេះមករកស៊ុងហ៊ុនឬ?"អ៉ីរីគ
"បាទ~ តើស៊ុងហ៊ុននៅឯណាទៅបង?"ស៊ុននូ
"ប្រហែលជានៅក្នុងបន្ទប់សម្រាកហើយ"អ៉ីរីគ
"បាទ អញ្ចឹងខ្ញុំទៅរកគាត់សិនហើយ"ស៊ុននូ
"អឹម ទៅចុះ បងរកទៅធ្វើការងារបន្តសិន"អ៉ីរីគ និយាយចប់នាយក៏ដើរចេញទៅតែក៏ឮស៊ុននូឃាត់ឲ្យឈប់
"ប៉ុន្តែឈប់សិនបងអ៉ីរីគ! នេះខ្ញុំឲ្យបងណា"ស៊ុននូ ដកបង្អែមមួយកំប៉ុងចេញពីក្នុងថង់ទៅឲ្យនាយ

YOU ARE READING
•𝑆𝑒𝑐𝑟𝑒𝑡𝑙𝑦 𝐿𝑜𝑣𝑒• //𝐾ℎ𝑚𝑒𝑟// ^𝑆𝑢𝑛𝑆𝑢𝑛^ •𝐶𝑂𝑀𝑃𝐿𝐸𝑇𝐸 ✓•
Fanfictionស្នេហារវាងតារាប្រុសជួរមុខម្នាក់ជាមួយនឹងអ្នកអ្នកគាំទ្ររបស់ខ្លួនដែលមានភេទដូចគ្នា តើស្នេហាពួកគេទាំង2 អាចនៅស្ថិតស្ថេរបានយូរប៉ុណ្ណា? Book made 02/01/2024 Ended 29/03/2024 Author : Morin Keiy