ភាគទី ២

498 62 3
                                    

ពេលវេលាក៏ចេះតែដើរទៅមុខរហូត 2សប្ដាហ៍ក៏ត្រូវបានកន្លងហួសទៅ ប៉ុន្តែបើងាកមកមើលអំពីក្ដីស្រឡាញ់ដែលស៊ុននូមានចំពោះស៊ុងហ៊ុននោះគឺនៅតែមានដដែលដូចដើមមិនអាចប្រែប្រួលឡើយ។

ថ្ងៃនេះស៊ុននូងើបពីព្រលឹមរត់ទៅដាស់ជុងវ៉ុនឲ្យងូតទឹកស្លៀកពាក់រៀបចំខ្លួនទាំងប្រញាប់។ ជុងវ៉ុនឯនោះងើបមកទាំងម៉ីងម៉ាំងរកធ្វើអ្វីមិនត្រូវ ព្រោះត្រូវបានស៊ុននូចាប់អូសឲ្យងើបឡើងតែម្ដង។

"នែ៎ វាស្អីរបស់ឯងនឹង? យើងកំពុងតែដេកលក់ស្រួលយល់សប្ដិឃើញជេយ៍ៗយើងផងនៀក៎"ជុងវ៉ុន និយាយទៅកាន់ស៊ុននូទាំងខឹងបន្តិច ដាច់យល់សប្តិល្អរបស់គេអស់ ងាយឯណាបានយល់សប្តិឃើញអញ្ចឹងៗទៀតនោះ?

"យើងសូមទោសណា តែឯងត្រូវទៅកន្លែងមួយជាមួយយើង"ស៊ុននូ

"យើងមិនទៅទេ"ជុងវ៉ុន

"ទៅៗណា ប្រយ័ត្នស្ដាយក្រោយកុំមកបន្ទោសយើងឲ្យសោះ"ស៊ុននូ

"ទៅ! ទៅណាក៏ទៅៗ យើងមិនទៅទេ"ជុងវ៉ុន

"ឯងត្រូវតែទៅជាមួយយើង!"ស៊ុននូ

"មិនទៅទេ"

"ទៅ!"

"មិនទៅ!"

"ប្រាប់ថាទៅជាមួយយើង!"

"យើងមិនទៅទេ ឮឬអត់??"

"ប្រាកដថាមិនទៅពិតមែនឬ?"

"អឺ"ជុងវ៉ុន ទាញភួយគ្របក្បាលជិតឈឹង

"អូខេចឹង យើងទៅហើយ ហាមស្ដាយក្រោយ"ស៊ុននូ ដើរចេញទៅមិនខ្វល់ពីជុងវ៉ុនទៀតឡើយ

ស៊ុននូបានបើកឡានមកកន្លែងមួយម្នាក់ឯងដោយគ្មានជុងវ៉ុនមិត្តទូរទស្សន៍របស់គេ។ ស៊ុននូចំណាយជាង1ម៉ោងទើបមកដល់ទីនេះរៀងឆ្ងាយពីក្រុងបន្តិចដែរ។ ស៊ុននូយកឡានទៅចតហើយក៏ចុះពីលើឡានដើរមើលនៅទីនេះទាំងអារម្មណ៍ស្រស់ស្រាយ ព្រោះទេសភាពនៅទីនេះមានសុទ្ធតែដើមឈើបៃតង ខ្យល់បក់មកក្លិនធម្មជាតិពិតៗ។

"សួស្តី!"កំពុងតែបិទភ្នែកបណ្ដែតអារម្មណ៍ក៏មានអ្នកមកកេះពីក្រោយ ស៊ុននូក៏រហ័សបែរទៅមើល

"អៅ! បងប្រុសជេគ សួស្តីបាទ"ស៊ុននូ

"នេះស៊ុននូឬ? ខ្យល់អ្វីនាំឲ្យស៊ុននូមកដល់ទីនេះ?"ជេគ

•𝑆𝑒𝑐𝑟𝑒𝑡𝑙𝑦 𝐿𝑜𝑣𝑒• //𝐾ℎ𝑚𝑒𝑟// ^𝑆𝑢𝑛𝑆𝑢𝑛^ •𝐶𝑂𝑀𝑃𝐿𝐸𝑇𝐸 ✓•Where stories live. Discover now