The JEON & The KIM E5

834 62 2
                                    

កុំភ្លេចចុចផ្កាយឲម្នាក់មួយផងទុកជាកាលើកទឹកចិត្តអេតមីនក៏ចង់កែសម្រួលចេញជាសៀវភៅដែលតែចិត្តមិនដាច់បានជាសរសេហើយផុសក្នុងនេះ...🙏🙏

The JEON & The KIM
Alpha x Alpha
Jeon Jungkook  & Kim Taehyung

Part 5:

Enjoy reading 💜

«ថាម៉េច? បងមិនទាន់បានប៉ះផង ពួកវាព្រហើន អឹក~~ បងចង់ថាអាល់ហ្វាមួយណា ចាំបងទៅកាច់បំបាក់ដៃរបស់ពួកវាចោល»ជុងហ្គុកនាយស្រែកទាំងកំហឹងពេលដែលឮថេហ្យុងនិយាយបែបនេះតែក៏ត្រូវបន្ថយសម្លេងទៅវិញពេលដែលថេហ្យុងសម្លឹងមើលមុខរបស់គេ

«មិនបាច់ទេខ្ញុំបានចាត់ការពួកគេរួចហើយ លោកដឹងទេខ្ញុំបានទាត់របស់ពួកគេហើយដាល់យកៗតាមកំហឹងដែលខ្ញុំមាននៅពេលនោះសំណាងហើយដែលខ្ញុំមិនសម្លាប់ពួកគេនោះ »

«នេះគឺជាកំហុសរបស់លោកប៉ានិងអ្នកម៉ាក់ ពួកគាត់ប្រាថ្នាចង់ឲខ្ញុំកើតមកជាអូមេហ្កា តែមើលទៅគាត់ប្រហែលជាខកបំណងហើយដែលខ្ញុំកើតមកជាអាល់ហ្វាបែបនេះ ហើយចាំបាច់អីមានអាកម្មវិធីជួបជុំគ្រួសានិងដែល វាមើលទៅគ្មានអ្វីសំខាន់នោះទេ មានតែខាតពេល ហើយគ្រប់រឿងខ្ញុំជាអ្នកដោះស្រាយរាល់តែលើនិង ខ្ញុំពិតជាធុញទ្រាំនិងគ្រួសាមួយនេះខ្លាំងណាស់»ថេហ្យុងនិយាយបណ្ដើយំបណ្ដើកែវភ្នែករបស់គេវិញឡើងក្រហមដោយសាតែការយំខ្លាំងពេលបូករួមជាមួយការស្រវឹងស្រាថែមទៀតកាន់តែធ្វើឲគេដូចជាកូនក្មេងដែលត្រូវការភាពកក់ក្ដៅមកបំពេញយ៉ាងចឹងដែល

«លោកដឹងទេ ហិហិ ពេលដែលមានអាកម្មវិធីជួបជុំគ្រួសាម្ដងៗ ពួកគេគ្មាននិយាយអ្វីក្រៅពីរឿងគូស្រកនោះទេ នៅមានទៀត ហិហិហាហា អ្នកដែលមានអាយុស្របាខ្ញុំ និង បងប្អូនជាដូនមួយរបស់ខ្ញុំគេបានរក Fated Mate របស់ពួកគេឃើញហើយពួកគេបង្កើតគ្រួសាមួយដែលមាកូនក្មេងតូចៗអស់ទៅហើយ លើកលេងតែខ្ញុំដែលរក Mateមិនទាន់ឃើញនិងគេ ហិហិហាហា»

«ចឹង អូនមានគម្រោងថានិងដើរកMate មែនទេ»ជុងហ្គុកដែលស្ងាតមាត់ចាំស្ដាប់មកជាយូក៏បន្លឺឡើងមកដោយដៃកំពុងតែអង្អែលលួងលោកអ្នកដែលអង្គុយច្រកគៀវរាប់រាប់ទុក្ខលំបាកឲខ្លួនស្ដាប់

លោកចន & លោកគីម [ Alpha x Alpha  ]Where stories live. Discover now