The JEON and The KIM E7

865 46 2
                                    


The JEON & The KIM
Alpha x Alpha
Jeon Jungkook  & Kim Taehyung
Part7
______________________________________

ថេហ្យុងបន្ទាប់ពីចេញពីផ្ទះរបស់ជុងហ្គុកមកគេមកសំង្ងំគេងនៅខនដូព្រោះគេនៅមិនទាន់ស្រួលខ្លួននៅឡើយនោះទេ
គេងូតទឹកសម្អាតខ្លួនរួចក៏ចេញទៅផ្ទះបាយទាំងមានត្រឹមអាវឃ្លុំព្រោះគ្មានអ្នកណានៅជាមួយគេនោះទេគេចង់ដើស្រាតក៏បានស្រេចតែនិងចិត្តរបស់គេ
រីងរីងៗៗ

«អាឡូមានការអ្វីមែនទេជីមីន?»សម្លេងទូរស័ព្ទបានរោទ៏ឡើងជាលេខរបស់ជីមីនព្រោះគេដឹងថាច្បាស់ជាមានកិច្ចការអ្វីសំខាន់ហើយទើបបានជាខលមកបែបនេះ

«ថេហ្យុង បងគឺ សូហ្កា »

«ហឹស? សូហ្កាហ្យុង ម៉េចបានជាបងយកទ៏រស័ព្ទរបស់ជីមីនខលមកខ្ញុំវិញចុះជីមីននៅឯណា?»

«អរ បងឲគេទៅយកឆុងកាហ្វេឲបងមួយកែវនិងណា ឯងនៅឯណាម៉េចបានជាមិនឃើញឯងមកធ្វើការចឹង?ឯងកើតអ្វីមែនទេ?»

«មិនអីទេ ហ្យុង ខ្ញុំមិនស្រួលខ្លួនតិចតួចសម្រាកតែបន្តិចគឺបាត់ហើយ ហ្យុងកុំបារម្ភពេកហើយ»

«ការជួបជុំគ្រួសាគឺត្រូវបានលើកទៅអាទិត្យក្រោយ ថេហ្យុងហា បើឯងទៅហើយមិនសប្បាយចិត្តមិនបាច់ទៅទេ គ្មានអ្នកណាគេបង្ខំឯងនោះទេ»

«មិនអីទេហ្យុង និយាយចឹងហ្យុងនៅofficeមែនទេនិង?»

«មែនហើយបងមករកជីមីន ហើយបងក៏មានរឿងចង់និយាយជាមួយគេពីរឿងទៅជួបជុំគ្រួសាដែលបងចង់ណែនាំឲជីមីនស្គាល់គ្រួសារបស់យើង ព្រោះជីមីនពេលនេះគេគឺជាMateរបស់បងហើយ»

«ល្អតើ ជីមីនប្រាកដជាសប្បាយចិត្ត សូហ្កាហ្យុងពេលនេះខ្ញុំរវល់បន្តិច ចឹងប៉ុណ្ណឹងសិនបានហើយ»និយាយរួចថេហ្យុងក៏បិទទូរស័ព្ទហើយយកដៃទៅញីក្បាលដើម្បីបន្ថយកាឈឺចាប់

រីងរីងៗ
សម្លេងទូរស័ប្ទបានរោទ៏ឡើងម្ដងទៀតបានធ្វើឲថេហ្យុងដកដង្ហើមធំព្រោះតែធុញថប់ គេគ្រាន់តែឃើញលេខនៅក្នុងទូរស័ព្ទរបស់គេនេះវាធ្វើឲគេកាន់តែឈឺក្បាលលើសដើម
«អាឡូអ្នកម៉ាក់»

«ហាឡួកូនប្រុសពៅរបស់ម៉ាក់ ម៉ាក់ឮសូហ្កាប្រាប់ថាកូនមិនស្រួលខ្លួនត្រូវការឲម៉ាក់ទៅមើលឬអត់និងកូនពៅ»

លោកចន & លោកគីម [ Alpha x Alpha  ]Where stories live. Discover now