យប់ដ៏ស្ងប់ស្ងាត់ថ្ងៃនេះមានតែហូស៊ុកដែលអង្គុយអោបជង្គង់នៅវេរងដាទឹកភ្នែកដាបសម្លឹងទៅផ្ទៃមេឃដែលមានផ្កាយរាប់ដួងភ្លឺសញ្ចាចពេញផ្ទៃមេឃ។"ម៉ាក់ជាផ្កាយមួយដួងក្នុងចំណោមផ្កាយនោះដែរទេ?"ហូស៊ុកសួរទាំងសម្លឹងទៅផ្ទៃមេឃខណ:ទឹកភ្នែកកំពុងតែស្រក់ចុះមកកាត់ផែនថ្ពាល់។
"ចោះលោកប៉ា? លោកប៉ាទោះមិនដឹងថាលោកប៉ានៅទីណាតែខ្ញុំសង្ឃឹមថាប៉ានឹងបានទៅកន្លែងដែលល្អ!"ហូស៊ុកគិតតាមសម្ដីរបស់យូហានហេីយក៏គិតយល់បានខ្លះ ក៏ព្រមទទួលស្គាល់ថាលោកប៉ារបស់ខ្លួនធ្វេីទង្វើក្បត់ជាតិពិតមែន ទោះជាគាត់បែបនោះគាត់ស្រលាញ់គេណាស់។
ក្រាក
ថេយ៉ុងបេីកទ្វាចូលមកតែមិនបានឃេីញហូស៊ុកដំបូងក៏រាងស្លន់តែក្រោយសម្លឹងទៅឃេីញខ្នងតូចកំពុងតែអង្គុយផ្អែកក៏អស់បារម្ភមកវិញ។
"យប់ហេីយមិនមែនចង់អង្គុយកន្លែងនោះដល់ព្រឹកទេហ្ហេស?"នាយឧត្តមសេនីយ៍ឈរនិយាយមកពីក្រោយ។ ស៊ុកស៊ុកឮសម្លេងរបស់គេហេីយក៏ជូតទឹកភ្នែកហេីយក៏ដេីរទៅលេីពូកទម្រេតខ្លួនគេងបែខ្នងទៅម្ខាងយ៉ាងស្ងៀមស្ងាត់។
".ដំណែងរបស់ត្រកូលជុងត្រូវដកចេញក្លាយជាមនុស្សធម្មតាតាំងពីគេរកកំហុសរបស់ព្រះអង្គឃេីញ តែគ្រប់យ៉ាងមិនតាមផែនការទេីបគ្មានពិធីដកដំណែង សង្ឃឹមថាទ្រង់មិនសោកស្ដាយជាមួយនឹងដំណែងរបស់ទ្រង់!."នាយថេយ៉ុងឈរនិយាយពន្យល់ខ្លាចថារឿងនោះធ្វេីឲហូស៊ុកខូចចិត្តខ្លាំងពេក។
"...យេីងដឹង!..លោកមិនចាំបាច់ប្រាប់យេីងនោះទេ!.."ជាបុត្រាស្ដេចទាំងមូលហេតុអីទ្រង់មិនដឹងទ្រង់រៀនបានជ្រៅជ្រះណាស់។ តែដែលថេយ៉ុងនិយាយទ្រង់យល់ថានាយកំពុងតែនិយាយបញ្ឈឺទ្រង់ទៅវិញទេ។
"ល្អហេីយ!"ថេយ៉ុងងក់ក្បាលបំណងនឹងដេីរចេញទៅហេីយប៉ុន្តែក៏ទុចជំហានព្រោះតែនៅមានរឿងត្រូវនិយាយបន្ថែម។
"ថ្ងៃស្អែកគ្រួសាររបស់យេីងនឹងមានការជួបជុំ!..សង្ឃឹមថាទ្រង់បំពេញតួនាទីជាប្រពន្ធរាក់ទាក់ជាមួយគ្រួសាររបស់យេីងឲ្យបានល្អ!"ប្រាប់ហេីយនាយក៏ដេីរទៅបិទភ្លេីងហេីយក៏ចេញទៅវិញតាមមេីលទៅថ្ងៃនេះនាយមិនបានគេងនោះទេព្រោះរវល់ជាមួយរបាយការណ៍។
YOU ARE READING
Enemies To Lovers🖤/VHOPE/
Fanfiction"Enemies to Lovers" doesn't mean that your in love with your enemy, it means someone will see the worst, most darkest, crazy Psychotic, outrages, real part of you but still love you. "ទោះគេអាក្រក់ដាក់ខ្ញុំតែវាជារឿងពិតដែលមានតែគេប៉ុណ្ណោះដែលអាចការពារជី...