Part31: Taehyung's Necklace

96 19 4
                                    


បន្ទប់របស់ថេយ៉ុង
តុ-តុ!

"ខ្ញុំជីមីន!..យកឈុតមកតាមបងប្រុសបញ្ជា!"ជីមីនស្រែកពីខាងក្រៅព្រោះជាការគួរសមមុននឹងបេីកទ្វាចូលទៅ។

ឯហូស៊ុកឃេីញជីមីនចូលមកទឹកមុខរបស់គេមិនសមនោះទេ។ មិនមែនមិនពេញចិត្តដែលជីមីនមកប៉ុន្តែគេមានអារម្មណ៍ថាអៀនខ្មាស់ជាមួយនឹងរឿងមុននេះ។

"ទ្រង់មិនអីទេឬ?"ជីមីនសួរទាំងដាក់ឈុតនៅលេីពូក
"យេីងមិនអីទេ!"ស៊ុកស៊ុកទោះជាមុននេះបាក់មុខប៉ុណ្ណាក៏ប្រកែក ក៏យល់ថាសំណាងដែរ ដែលថេយ៉ុងមិនទាន់ធ្វេីអ្វីលេីសលួសមកលេីខ្លួន។

"រឿងមុននេះ!"ជីមីនគិតចង់និយាយអំពីរឿងមុននេះមិនមែនដេីម្បីរំលឹកប៉ុន្តែគេគ្រាន់តែចង់និយាយកុំឲ្យហូស៊ុកគិតអំពីវាប៉ុណ្ណោះ។
"កុំរំលឹកពីវា!."ស៊ុកស៊ុកងាកមុខចេញហាក់មិនអាចប្រឈមមុខជាមួយនឹងជីមីនបាន

"សុំទោស!"
"មានការអីមែនទេ?"ហូស៊ុកមិនចង់រំលឹកក៏សួរអំពីបំណងរបស់ជីមីនដេីម្បីឆាប់បានចប់ព្រោះគេពិតជាមិនអាចប្រឈមមុខជាមួយនឹងជីមីនទេ។

"លោកប៉ាផ្ដាំឲ្យយករបស់នេះមកឲ្យ"ជីមីនហុចរបស់ម្យ៉ាងដែលអាចឃេីញថាវាជាជាកូនប៊ិច។
"ជាអ្វី!"ហូស៊ុកទទួលប៉ុន្តែមិនដឹងថាវាជាអ្វីនោះទេ
"ខ្ញុំក៏មិនដឹងដែរ..លោកប៉ាប្រាប់ថាឲ្យទ្រង់ដាក់តាមខ្លួន ហេីយបេីទ្រង់ចង់ដឹងឲ្យសួរបងប្រុសបាន!!"ជីមីននិយាយអ្វីតាមសម្ដីរបស់លោកគីមដែលជាប៉ាប្រាប់មក។

ហូស៊ុកបែខ្នងមុននិងនិយាយទៅកាន់ជីមីន"បេីនៅតែហៅយេីងបែបនោះ សមាសភាពរបស់យេីងខ្លាចតែបែកនៅយប់នេះទេ!"

"មែនហេីយ!..សុំទោស!"
"..ប៉ុន្តែតេីហូស៊ុកចង់ឲ្យខ្ញុំជួយអ្វីដែរទេ?"ជីមីនស្នេីរដ្បិតអីខ្លួនចង់រាប់អានចង់ធ្វេីជាមិត្តជាមួយនឹងហូស៊ុកណាស់។
"អត់ទេ!ចេញទៅវិញទៅយេីងត្រូវការលោឈុត!"ហូស៊ុកនៅតែរក្សាគម្លាតមិនចង់ឲ្យជីមីនមកស្និទ្ធស្នាលជាមួយ នៅតែមិនចង់រាប់អានជីមីនជាមិត្តដូចដេីម។

"អូ!.Ok!"ជីមីនញញឹមទាំងមិនសមងក់ក្បាលយល់ព្រមត្រឡប់ទៅវិញដោយហេតុហូស៊ុកមិនចងជជែកជាមួយ។ ក្រោយជីមីនចេញផុតហូស៊ុកមិនបានលោឈុតដូចដែលនិយាយឡេីយ។ អាល្អិតបែជាមកសរសេរអ្វីក៏មិនដឹងដាក់ក្នុងnoteតូចៗ ។

Enemies To Lovers🖤/VHOPE/Where stories live. Discover now