Part20: Seokseok Love snake 🐍🙂

139 24 8
                                    

***

"ថេយ៉ុង!"
"បាទអ្នកគ្រូ!"

"មិត្តភក្តិប្រាប់ថាខ្លួនប្អូនមានរបួស អ្នកគ្រូសុំមេីលបន្តិច!"អ្នកគ្រូបេីកអាវថេយ៉ុងមេីលឃេីញសុទ្ធតែស្នាមខៀវរបួសដោយមិនដឹងថាគេកេីតអី ឬក៏ត្រូវមិត្តរួមថ្នាក់សម្លុតធ្វេីបាប?(Bully)ប៉ុន្តែតេីនរណាហ៊ានធ្វេីបាបកូនប្រុសលោក អគ្គគហបតី? ណាមួយចរឹករបស់ថេយ៉ុងក៏មិនឱ្យគេធ្វេីបាបតែម្ខាងដែរ។

"ខ្លួនទៅត្រូវនឹងអី?"អ្នកគ្រូសួរទាំងក្ដីបារម្ភណាមួយខ្លាចថាមានការBullyក្នុងសាលាផងព្រោះឪពុករបស់ថេយ៉ុងនឹងបិទសាលាទាំងមូលបានបេីគាត់ធ្វេី។
"ខ្ញុំមិនអីទេអ្នកគ្រូ វាបង្កេីតឡេីងដោយខ្ញុំខ្លួនឯងនោះទេ!"ថេយ៉ុងតបទាំងញញឹមធម្មតាព្រោះថាគ្មាននរណាធ្វេីបាបគេពិតមែនហេីយគេក៏មិនឱ្យនរណាហួសព្រំដែនជាមួយផងដែរ។

"កុំខ្លាចអី!..ប្រាប់អ្នកគ្រូមកតេីក្នុងផ្ទះរបស់ប្អូនមានបង្ករហិង្សាមែនទេ"អ្នកគ្រូនៅមិនអស់ចិត្តណាមួយជាគ្រូមកថ្មីមិនដឹងនោះទេថាថេយ៉ុងមានស្នាមទាំងនេះជាប្រចាំ។

"អត់ទេ!..ខ្ញុំហាត់ តៃក្វាន់ដូ យូដូ នឹង ការ៉ាតេដូវាមានរបួសតិចតូចប៉ុណ្ណោះ!..គ្មានបញ្ហាជាមួយខ្ញុំនោះទេ!"ថេយ៉ុងថាហេីយក៏ដេីរទៅព្រងេីយជាមួយមិត្តភក្តិទុកអោយអ្នកគ្រូនៅគាំងមិនអស់ចិត្ត។ នេះក្មេងសោះហាត់កីឡាទាំងនោះទៅណា? ប្រដាល់មែនទេ? បេីហាត់ធម្មតា ត្រឹម តៃក្វាន់ដូវាណាស់ពេកហេីយ ថេយ៉ុង គីម។

***

"ថេយ៉ុងទៅលេងជាមួយប្អូនៗបន្តិចទៅ!"
"អត់ទេម៉ាក់!"ថេយ៉ុងប្រកែកដោយនៅអង្គុយអានសៀវភៅនៅសួនតែម្នាក់ឯងធ្វេីមិនដឹងមិនខ្ចីលេងជាមួយប្អូនៗទាល់តែសោះ។

"បងថេយ៍តោះ!" មីនអា
"អត់ទេមីនអា!..កុំរំខានបង!"
"..កុំរំខានពួកបង!"សម្លេងក្មេងប្រុសម្នាក់ទៀតដែលជាបងប្រុសរបស់មីនអា! ឈប់សិន!ចាំបន្តិច!..បងប្រុស?គ្រែងមីនជេជាប្អូនមិនអញ្ចឹងឬ? ឬលោក ម៉ានហូ មានកូនបីនាក់? ។

ត្រូវហេីយមិនខុសទេ

"បងយ៉ុន!"មីនអាសម្លក់បងប្រុសហេីយក៏រត់ចេញទាំងមិនសប្បាយចិត្តទៅលែងជាមួយនឹងក្មេងស្រីម្នាក់ទៀតដែលមានអាយុស្របាលខ្លួនមិនធំៗដូចជាពួកបងប្រុសរបស់នាង។

Enemies To Lovers🖤/VHOPE/Where stories live. Discover now