Part17: I like everything, but hate you!!

166 25 10
                                    

ហូស៊ុកភ្លេចៗក៏លួចសម្លឹងមេីលមុខរបស់មនុស្សមាឌធំមិនដឹងថាក្នុងចិត្តគិតអ្វី ប៉ុន្តែកែវភ្នែកក៏ស្មេីរដូចគ្នានឹងថេយ៉ុងដែរ។

នាយឧត្តមសេនីយ៍ស្អំមុខឱ្យព្រះអង្គម្ចាស់តូចធ្វេីមិនដឹងហាក់មិនដឹងថាហូស៊ុកកំពុងតែលួចសម្លឹងមុខរបស់គេជារេីយៗឡេីយ។

ថេយ៉ុងចោលក្រសែភ្នែកទៅចំកែវភ្នែករបស់ហូស៊ុកដែលកំពុងតែលួចសម្លឹងមុខរបស់គេគេក៏បានដឹងខ្លួនដែរដឹងយូហេីយប៉ុន្តែខ្ចិលនិយាយ។

ស៊ុកស៊ុកពេលដែលគេដាក់ភ្នែកមកចំក៏ធ្វេីជាមេីលទៅអ្វីផ្សេងទាំងដែលធ្វេីខ្លួនសឹងតែមិនត្រូវពេលដែលត្រូវនាយសម្លឹងវិញ។

"ទ្រង់មេីលយេីងធ្វេីអី?.."ថេយ៉ុងសួរទាំងមិនដកភ្នែកឡេីយព្រោះចង់ឃេីញប្រតិកម្មរបស់ហូស៊ុក។ ទោះជាបែបនោះដៃមាំពេញដោយសរសៃក៏មិនដាក់កន្សែងត្រជាក់ចុះដែរ។

"អ្ន..-អ្នកណាមេីលលោក?"ស៊ុកស៊ុកនិយាយទាំងរដាក់រដុបខំគេចក្រសែភ្នែកពីនាយឧត្តមសេនីយ៍ដែលព្យាយាមដាក់សម្ពាធឱ្យ។

"គឺទ្រង់!"
"យេីងអត់ទេ!"
" ទ្រង់ច្បាស់ទេ?.."នាយឧត្តមសេនីយ៍លេីកចិញ្ចេីមសួរទាំងទឹកមុខស្មេីរទៅកាន់ហូស៊ុករូបតូចដែលប្រកែកយ៉ាងដាច់ខាត។

ហូស៊ុកលេីកចិញ្ចេីមតបទៅវិញទាំងជឿជាក់"..យេីងប្រាកដ!"ទោះជាយ៉ាងណាគេមិនទទួលថាបានលួចមេីលមុខរបស់នាយឡេីយ។

"កំដរយេីងបន្តិចទៅ!"ស៊ុកស៊ុកបេីកភ្នែកធំៗពេលដែលឮសម្ដីស្រាលត្រជាក់ល្ហឹម ទឹកមុខបង្ហាញបន្តិចក៏គ្មាន។ ហេតុអ្វីប្រុសម្នាក់នេះត្រជាក់ល្ហឹមដល់ថ្នាក់នេះ? គេពិតជាត្រជាក់ខ្លាំងណាស់។ សម្ដីរបស់គេទោះធម្មតាប៉ុន្តែស្ដាប់ទៅពិតជាមានអំណាចនឹងធ្វេីឱ្យអ្នកបានស្ដាប់ព្រឺឆ្អឹងខ្នង។

"អត់ទេ!"ស៊ុកស៊ុកក្រវីក្បាលស្របពេលថយខ្លួនទៅម្ខាងគ្រែទាំងភ័យខ្លួន ភ័យខ្លាចថាថេយ៉ុងបង្ខំធ្វេីរឿងនោះម្ដងទៀត។
ថេយ៉ុងសេីចចុងមាត់ហាក់អស់សំណេីចមុននឹងបញ្ជាក់"យេីងសំដៅលេីកំដរយេីងនៅបន្ទប់ធ្វេីការ..មិនមានន័យផ្សេងនោះទេ! តេីទ្រង់គិតថាយេីងឱ្យកំដររឿងលេីគ្រែ?"ថេយ៉ុងអោនទៅជិតនឹងសួរត្រង់ៗមិនគិតថាម្ចាស់តូចហូស៊ុកខ្មាស់អៀនអីបន្តិច។ទោះមិនបានមានចិត្តអ្វីជាមួយនាយឧត្តមសេនីយ៍ចិត្តសាហាវព្រៃផ្សៃម្នាក់នេះ ប៉ុន្តែមនុស្សធ្លាប់មានសិចជាមួយគ្នា ដេកគ្រែជាមួយគ្នាឃេីញរាងកាយដែលទទេស្អាតគ្មានសម្លៀកបំពាក់របស់គ្នា។ តេីនរណាមិនអៀនពេលនិយាយដល់រឿងនោះ ជាពិសេសទ្រង់ជាក្មេងប្រុស ហេីយថេយ៉ុងថែមទាំងជាលេីកដំបូងរបស់គេទៀតនោះ។

Enemies To Lovers🖤/VHOPE/Where stories live. Discover now