jimin's mine

370 14 6
                                    

EP:1

"បងប្រុស តែគូមិនចង់ទៅបន្ទប់ទេ គូចង់ទៅជាមួយបងដែរ"កម្លោះតូចរូបស្រស់និយាយប្រកែកព្រោះចង់ទៅជាមួយបងប្រុស

"គូ..កុំតវ៉ាបងអោយទៅបន្ទប់ក៏ទៅៗកុំអោយបងខឹងទាន់"កែវភ្នែកតូចស្រក់ទឹកភ្នែកម៉ាត់ៗអន់ចិត្តនឹងបងប្រុសដែលស្រែកអោយគេ

"កូនថេយ៍ បើប្អូនចង់ទៅក៏នាំប្អូនទៅជាមួយទៅ ចាំបាច់ស្រែកដាក់ប្អូន"អ្នកជាម្ដាយនិយាយប្រាប់កូនប្រុសច្បង

"ម៉ាក់ ! មកពីកូនពៅម៉ាក់នឹងហើយនិយាយស្ដាប់គ្នាមិនបាន"ថេយ៉ុងដែលជាកូនប្រុសច្បងនៃត្រកូលចនបាននិយាយតបនិងម្ដាយ(ដើម្បីកុំអោយជាន់ត្រកូលគ្នាជាមួយតួអង្គម្នាក់ទៀតទើបប្រើត្រកូលចន សង្ឈឹមថាអ្នកអានមិនប្រកាន់)

"តែគូចង់ទៅជាមួយបងពិតមែនគ្រាន់តែនាំគូទៅជាមួយផងទៅមិនបានទេហ៎?"សំឡេងតូចតបទៅបងប្រុស

"តែបងទៅនិយាយការងារគ្មានពេលមើលឯងទេ ចាំលើកក្រោយទៅ"ថេយ៉ុងព្យាយាមនិយាយស្រទន់មកកាន់ប្អូន គេមានការងារត្រូវធ្វើទៀតទើបមិនចង់នាំប្អូនទៅជាមួយ តែប្អូនកំពូលកាចរបស់នាយម៉េចនឹងយល់ទៅ

"យ៉ាងណាខ្ញុំត្រូវទៅជាមួយបង"នាយលើកដៃអេះក្បាលនិយាយអីក៏គុកគីមិនស្ដាប់ដែរមានតែយកទៅជាមួយហើយតាមនាយដូចជាកូនហើយ

"អើ!ទៅក៏ទៅៗចឹង ឆាប់ទៅផ្លាស់ខោអាវបងចាំ តាយូរបងទៅមុនហើយប្រាប់អោយដឹង"ដល់ពេលឮថាព្រមអោយទៅជាមួយញញឹមខ្ចឹបឡើងទៅប្ដូរខោអាវតាមសម្ដីបងប្រុស

រួចរាល់ក្នុងការប្ដូរក៏ចុះមកក្រោមញញឹមស្ញេញដាក់បង ថេយ៉ុងគ្រវីក្បាលហួសចិត្តនិងប្អូន

''មើលប្អូនអោយល្អផងកូនថេយ៍"

"បាទម៉ាក់"

....

"បងប្រុស"ជុងគុកហៅបងប្រុសខណៈដើរចូលក្នុងកម្មវិធី

"ឯងជាអ្នកចង់មកខ្លួនឯងទេ កុំមកធ្វើកម្សត់ដាក់បង"ថេយ៉ុងព្រងើយនិងការហៅរបស់ប្អូន គុកគីសុំនាយចង់មកខ្លួនឯង

"ខ្ញុំមានបានថាអីឯណា គ្រាន់តែហៅសោះ"ជុងគុកសម្លក់បង

"ភ្នែកឯងនៅតែសម្លក់បងទៀតជឿងថាបងចោលឯងកណ្ដាលកម្មវិធីទេ"

"អោយឈ្នះម្ដងចុះ"ថេយ៉ុងអស់សំណើចនិងប្អូន និយាយពីថារឿងអីក៏ចង់ឈ្នះអាចថាលើកនេះសំណាងនាយដែរដែលប្អូនចាញ់ស្រួលៗ

ថេយ៉ុងនាំគុកគីមកជួបនិងមិត្តដែលជាម្ចាស់កម្មវិធីផ្ទាល់ ដែលកំពុងតែឈរនិយាយជាមួយភ្ញៀវ គោលបំណងកម្មវិធីធ្វើឡើងដើម្បីអបអរកូនម្ចាស់សម្ព័ន្ធផាកដែលបានជោគជ័យលើវិស័យជំនួញ។

ជីមីន ផាក !!!

"ឯងមកហើយ? ហេតុអីបានជាយូរ?"កាលបើឃើញមិត្តមកក៏ផ្អាកនិយាយជាមួយគេបែរមកសួរថេយ៉ុងវិញ

"នេះមើលទៅជាមូលហេតុ សុំយើងមកតាមមិនចង់នាំមកទេតែយំពេកក៏នាំមក"ជុងគុកសម្លកបង និយាយអីចឹងអត់ដឹងថាគេខ្មាសទេអី

"ជាប្អូនឯង?"មើលទៅគុកគីបន្តិចទើបសួរទៅថេយ៉ុង

"នឹងហើយ"

"សួស្ដី ខ្ញុំជីមីន "

"បាទ សួស្ដីខ្ញុំ ជុងគុក"

"មកនិយាយរឿងយើងវិញ "
"យ៉ាងម៉េចហើយនៅប្រទេសក្រៅមានបានរកមើលគូស្រកឬនៅ?"ជីមីនសើចបន្តិចពេលឮសំនួមិត្ត

"នៅទេ ព្រោះមិនទាន់ជួបអ្នកត្រូវចិត្ត"ជីមីន

"ហៃយ៉ា ! បើពិបាករកពេកយកយើងតែម្ដងទៅ"

"ឯងព្រម?"ជីមីន

"យើងនិយាយលេងទេ"ថេយ៉ុង

"បងប្រុស"ជុងគុកហៅនាយតិចៗ ថេយ៉ុងងាកមើលប្អូន ជុងគុកប្រាប់បង

"ខ្ញុំចង់ផឹកទឹកក្រូច"

"មិនអីទេចាំយើងហៅអោយគេយកមកជុងគុក"ជីមីន ហៅអ្នកកាន់ភេសជ្ជៈយកមកអោយគុកគី

"អរគុណបងប្រុស"ជុងគុកទទួលពីជីមីន

"គេមិនមែនបងឯងទេ យើងបានបងឯង''ថេយ៉ុង

"បងយ៉ាងម៉េចនឹង គាត់បងអាយុបងត្រូវហៅបងចឹងហើយ"

ជីមីនសើចនឹងបងប្អូនមួយនេះរភងប៉ុណ្ណឹងក៏ឈ្លោះគ្នាដែរ

"ឯងសើចអីអាមីន?
"យើងខ្ចិលនៅជាមួយពួកឯងណាស់"
"យើងទៅខាងនោះហើយ អាមីនមើលប្អូនយើងយើងតាបាត់យើងរករឿងឯងហើយ"ថេយ៉ុងថាហើយក៏ដើរចេញទៅបាត់

ក្រោយនាយចេញបាត់គុកគីដើរឈរមកជិតនិងជីមីន

"បងប្រុស ឆ្នាំនេះបងអាយុប៉ុន្មានហើយ?"ជុងគុក

"២៨ឆ្នាំ"ជីមីន

"ស្មើគ្នានិងបងថេយ៍ដែរ!ចុះបងមានសង្សារនៅ?នៅ single តើហី?"ជុងគុក

"អើ!!បាទ"ជីមីន

"បងសង្ហាចឹងម៉េចអត់ទាន់មានសង្សារទៀត?"
"បងអត់ចេះញ៉ែគេទេមែន?"ជុងគុក

"ប្រហែលហើយ''ជីមីន

"ចុះបងព្រមធ្វើសង្សារខ្ញុំអត់?"

.........

Hun Mii

Jimin's Mine | Jikook |Where stories live. Discover now