Episode 5
"ហឹកៗ...ជុងគុកតើឯងនឹងចុះចាញ់មែនទេ?"ភ្នែកទាំងគូមើលទៅមនុស្សពីរនាក់និយាយគ្នាយ៉ាងរីករាយទាំងស្រក់ទឹកភ្នែកចុះកាត់ថ្ពាល់ មាត់សួរខ្លួនឯងគ្រាន់តែឃើញប៉ុណ្ណឹងទាំងមិនទាន់ដឹងរឿងច្បាស់តើព្រមចាញ់ដោយងាយៗចឹងឬ?
''ហឹក ហឹកៗ"គុកគីទូរស័ព្ទទៅជីមីន ពេលនាយចុចលើកគេបែរជាមិននិយាយគិតតែពីយំ ធ្វើឲ្យនាយឆ្លេឆ្លាក៏សុំខ្លួនចេញពីអ្នកកំពុងតែនិយាយទៅរកជុងគុក
"មានអ្វីទៅ?ម៉េចក៏ជីមីនដូចជាបារម្ភយ៉ាងនេះ?" សុយ៉ាន កម្លោះតូចមាឌល្អិតហាសួរខ្លួនឯង គេមកចូលរួមជំនួសប៉ារបស់គេក្នុងនាមជាដៃគូសហការជាមួយគ្រួសារបស់គីម គេបានជួបជីមីននៅពេលគេទៅក្រៅបរទេសបំពេញការងារក៏សុំរាប់អានគ្នា
"កើតអីបានដូចជាឆ្លេឆ្លា?"ថេយ៉ុងសួរមិត្តដែលមករកគេហើយអាការៈដូចជាភ័យៗ
"អឺ ជុងគុកនៅឯណាទៅ?"ជីមីន
"ក្រែងគេមករកឯង ថីរកគ្នាវង្វេងហើយមែនទេបានមកសួរយើងរហូតចឹង"ថេយ៉ុង
ជីមីនដើរចេញរកជុងគុក ក៏ទទួលសារពីជុងគុកឲ្យនាយរកគេនៅសួនដែលនាយទើបនឹងចេញ
"ជុងគុក"
"បងដឹងថាបងធ្វើអីទេ?"ជុងគុក
"....."
"បងនិងម្នាក់ដែលមកជាមួយបងហ្នឹងត្រូវជាអីនិងគ្នា?"ជុងគុក
"ពួកយើងគ្រាន់តែស្គាល់គ្នាធម្មតា"ជីមីន។ ឮចម្លើយហើយពីមាត់នាយជុងគុកសប្បាយចិត្តភ្លាម គេជឿសម្ដីនាយ គុកគីហក់អោបកនាយ ជីមីនទ្រទម្ងន់ពីក្រោម សឹងទប់ខ្លួនមិនជាប់បើលេងហក់មកភ្លាមៗចឹង
"ជុងគុក តិចមកឃើញ"ជីមីន
"ឃើញជាភ្នែកគេ"
"បង ខ្ញុំនឹកបងណាស់ដឹងទេ ពេលឃើញបងនៅជាមួយអ្នកផ្សេងខ្ញុំឈឺចាប់និងអន់ចិត្តណាស់""ហេតុអី្វ?"ជីមីន
"ព្រោះខ្ញុំស្រលាញ់បង"ជីមីននៅស្ងៀមសម្លឹងចំកែវភ្នែកគុកគី ឱនមុខមករកមកនាយយឺតៗរហូតបបូមាត់ទាំងពីរប៉ះគ្នា ជីមីនកម្រើកបបូមាត់តិចៗ គុកគីកំពុងវក់និងការថើបជីមីនក៏ឈប់តាំងស្មារតីមកវិញនិងបានឲ្យជុងគុកចុះចេញពីនាយ
"សុំទោស ខ្ញុំធ្វើខុសលើជុងគុកហើយ"
"សុំទោសម្ដងទៀត ពួកយើងចូលក្នុងទៅ"ហៅគេចូលក្នុងតែនាយដើរមុនបាត់អត់ចាំជុងគុកអីតិច"តើគាត់មិនចង់ថើបជាមួយខ្ញុំទេហ៎?"ជុងគុកនិយាយទាំងអន់ចិត្ត
....
Hunmii
YOU ARE READING
Jimin's Mine | Jikook |
Short Storyក្មេងប្រុសម្នាក់ដែលមានចិត្តរឹងមានៈសុខចិត្តអាត្មានិយមព្រោះតែចង់បាន Jiminជាកម្មសិទ្ធ...