EP7
"មិនឆាប់ចេញទៅ" ឮគេដេញឲ្យចេញក្រៅ សុយ៉ានពិតជាក្ដៅចង់តែចាប់គុកគីទះទេ មកក្រោយហើយនូវមកដេញគេទៀត ឯជីមីនចេះនៅស្ងៀមកើតដែរ ពិតជាក្ដៅៗៗ
"បង ម៉េចបានឲ្យគេចូលមក?"
"បងត្រូវដឹងថាបងជារបស់ខ្ញុំ រាងកាយ បេះដូង រួមទាំងឈ្មោះរបស់បងក៏ជារបស់អូនដែរ"ជុងគុក យកដៃចុចទ្រូងនាយខណៈកំពុងនិយាយរៀបរាប់កម្មសិទ្ធរបស់គេ ចុងក្រោយក្ដោបមុខនាយឲ្យមើលមកគេចំ រួចទម្លាក់បបូមាត់លើមាត់នាយបញ្ជាក់ថាជាកម្មសិទ្ធរបស់គេផ្ដាច់មុខ។ជីមីនមិនតបបានត្រឹមនៅស្ងៀមឲ្យគុកគីធ្វើអ្វីដែលគេចង់ធ្វើប៉ុណ្ណោះ
"ហេតុអីឲ្យម្នាក់នោះចូលមក?" កាយតូចមកអង្គុយលើភ្លៅជីមីនដៃឱបកនាយសួរទាំងពេបមាត់ដាក់នាយ ។ កាយវិកាបែបនេះធ្វើឲ្យជីមីនសឹងទប់ចិត្តមិនបានចង់ចាប់កូននេះបឺតមាត់ភ្លាមៗ តែវាមិនអាច
"គេចូលមកដោយខ្លួនឯង"ជីមីនជាមនុស្សត្រង់ ក៏ពិតសុយ៉ានចូលមករកគេដោយខ្លួនឯងដោយនាយមិនបានដឹងជាមុនទេ
"មករកនេះចង់បានអីមែនទេ?"ជីមីន យកដៃឱបចង្កេះតូចនិងសួរបញ្ជាក់
"អត់អីទេ! បងធ្វើការបន្តចុះអូនទៅវិញហើយ bye "ជុងគុក ប្រញាប់ក្រោកចេញពីភ្លៅនាយ ហើយត្រឡប់ទៅវិញ
...,.......
" អេ ឈប់ "
"ឯង មានការអីបានមករកបងមីនដល់ទីនេះ? ឆាប់ប្រាប់មកថាមានការអី?"ចេញពីការិយាល័យជីមីនដើម្បីមកស្ទាក់សួរជនទីបីស្នេហ៍របស់ខ្លួននិងជីមីន។
ឯសុយានដោយសារតែនៅខឹងគុកគីគេមិនចង់និយាយជាមួយគុកគីទេព្រោះមនុស្សគេស្អប់
"យ៉ាងម៉េច?"
"ឯង គ្រាន់តែឆ្លើយសំនួរខ្ញុំបានហើយ"គុកគី
"ហុឹស !! ឯងមានសិទ្ធិអីមកបញ្ជាខ្ញុំ"សុយាន
"ឯង ប្រាប់តាមសម្រួលឬក៏ចង់សុីបាតដៃ?"គុកគី
"ឯងហ៊ាន"
"អួយ ឯងហ៊ានទះយើងផង?""កុំឲ្យថាយើងបានតែមាត់ ឥឡូវខ្ញុំលេងចង់ដឹងរឿងឯងមកទីនេះហើយ"
"ជៀស "
YOU ARE READING
Jimin's Mine | Jikook |
Storie breviក្មេងប្រុសម្នាក់ដែលមានចិត្តរឹងមានៈសុខចិត្តអាត្មានិយមព្រោះតែចង់បាន Jiminជាកម្មសិទ្ធ...