Jimin's mine

125 7 0
                                    

EP:4

"តាមតែកូនៗទេ ថាចង់រៀបការពេលណា"លោកស្រីគីម

"ចឹងការស្អែកបានទេ?"ថេយ៉ុងសួរអនាគតម៉ាក់ក្មេកទាំងរហន់ចង់ការ

"បង និយាយអីហ្នឹង?"
"បងប្រញាប់ចង់ការធ្វើអី?"ជីន

"ត្រូវតែប្រញាប់ ខ្លាចគេឆក់អូនចេញពីបង"ថេយ៉ុង

"គ្មានអ្នកណាឆក់អូនចេញពីបងទេ"ជីន

"ហេមៗ.."

ប៉ាៗទាំងពីរគ្រហឹមដើមកបញ្ឈប់ការសន្ទនាញ៉ែរបស់កូនៗ

"ពួកយើងមិនហាមទេបើកូនទាំងពីរចង់បានគ្នាឆាប់ៗនោះ"

"ប៉ា... !!"ជីន  អៀននិងសម្ដីប៉ារបស់ខ្លួន

..........

១សប្ដាហ៍ក្រោយ

"ឯងទៅយូរប៉ុណ្ណា?"ថេយ៉ុង

  ថេយ៉ុង ជីន និង ជុងគុក មកជូនដំណើរជីមីននៅព្រលានយន្តហោះទៅក្រៅប្រទេស(សូមមិនបញ្ចេញឈ្មោះប្រទេស)

"យ៉ាងយូរ១ខែ ព្រោះត្រូវដោះស្រាយរឿងអ្នកតវ៉ារឿងការងារ បញ្ហាក្រុមហ៊ុនទៀត "ជីមីន
"តែអាចទាន់មង្គលការឯងបាន"ជីមីន

"ត្រូវតែចឹងហើយ កុំវក់និងការងារពេក"ថេយ៉ុង សើចទះស្មាមិត្តតិចៗ

ពួកគេមិនបានចាប់អារម្មណ៍និងជុងគុកទេដែលកំពុងយំស្ងាត់ៗមើលមកជីមីនទាំងមិនដាច់អាល័យ

"គូ  កើតអីបានយំ?" ថេយ៉ុង ដើរមកចាប់ស្មាប្អូន  គុកគីនៅអន្តឺតអន្ទាក់ ចេញពីថេយ៉ុងដើរមកអោបជីមីនទាំងយំ

ជីមីនព្រមនៅស្ងៀមឲ្យគុកគីអោប យំអោយអស់ចិត្ត

''ហឹក  បងទៅដល់ call ក៏បានសារក៏បានប្រាប់អូនផងឮទេអូននិងចាំទូរស័ព្ទបងគ្រប់ពេល "
"ហឹក ហើយបងកុំមើលស្រីឬប្រុសផ្សេងក្រៅពីអូនណា"

ព្រលែងពីការអោបគុកគីប្រាប់នាយនិងហាមនាយ ទាំងដែលជីមីនមិនទាន់បានឆ្លើយយល់ថាព្រមធ្វើសង្សារគេផង  គេស្រឡាញ់នាយតែម្ខាង ពាក្យហាមរបស់គេតើនាយនិងព្រមធ្វើតាមឬអត់ទេ

"បានហើយឈប់យំទៅ"
"ជុងគុកក្មេងល្អមិនត្រូវយំទេ"ជីមីន ជូតទឹកភ្នែកគុកគី

Jimin's Mine | Jikook |Where stories live. Discover now