តាមទម្លាប់រាល់ថ្ងៃ Nani តែងតែគេងលើសាឡុងរងចាំប្តីនៅក្នុងបន្ទប់ទទួលភ្ញៀជានិច្ចុ។ ម៉ោង១យប់ហើយគេមិនទាន់មកផ្ទះទៀត វាជាថ្ងៃទី៥ហើយដែលdewមិនចូលផ្ទះ។ឯនាយតូចនេះវិញកំពុងអង្គុយឪបជង្គង់យំតែម្នាក់ឯង ព្រោះdew កាន់តែប្រងើយកន្តើយមកកាន់នាយហើយ។
សម្លេងយំខ្សឹកខ្សួលម្នាក់ឯងធ្វើឲ្យអ្នកចុះមកយកទឹកញុំាឮ ប៉ុន្តែនាយមិនហ៊ានចូលទៅជិតទេ បានត្រឹមតែសម្លឹងមើល។ បន្ទាប់ពីsky ចេញទៅផុតមួយសន្ទុះ dew ក៏បានមកដល់"Dew...." ពេលដែលឃើញវត្តមានប្តីភ្លាមនាយតូចប្រញាប់រត់មកទទួល តែលោកប្តីរបស់គេមិនបានមើលឃើញទេ (ខ្វាក់ហើយមើលទៅ) ដើរចូលក្នុងបន្ទប់ហើយចូលទៅងូតទឹកធ្វើមិនដឹង។ នាយក៏ទៅរៀបអាវដែលប្តីដោះមិញទុកតែក៏ប្រទះនិងស្មាមគ្រែមម្សៅនៅនឹងអាវនោះ ហ្ហើយ ខ្ចិលខ្វល់ច្រើននាយក៏ឡើងលើគ្រែសង្ងំគេង ។ ប្រហែល១០នាទីក្រោយមក dew បានចេញមកវិញ នាយរៀបចំខ្លួនហើយ ក៏ឡើងគេងក្បែរ Nani ។ ប្រហែលអស់កម្លាំងណាស់ហើយមើលទៅ គ្រាន់តែដាក់ក្បាលដេកតែម្តង តែnaniនេះវិញអត់ដេកអត់អីទេនៅមើលមុខប្តីនឹងឯង។
ពេលព្រឹកមកដល់ នេះជាថ្ងៃទីមួយដែលnani ចូលមកធ្វើការ នាយដើរតាមdew ពីក្រោយរហូតព្រោះមិនដែលស្គាល់គេ ។
" Den ...." Dew ហៅកូនចៅជាសញ្ញាហើយក៏ដើរចូលក្នុងបាត់
" បាទ.... អ្នកទាំងអស់គ្នានេះគឺ អ្នកប្រុស Nani ដែលជាជំនួយការផ្ទាល់របស់លោកអគ្គនាយក ហើយក៏ជាប្រពន្ធរបស់គាត់ផងដែរ " Den ណែនាំទៅកាន់បុគ្គលិកទាំងអស់
"បាទ ...សួស្តីខ្ញុំឈ្មោះ Nani សុំជួយណែនាំផង..." ខំនិយាយផងញញឹមផងតែបែជាគេនាំគ្នាខ្សឹបគ្នាធ្វើមិនដឹង
' មុខមាត់ស្អាតបាតតែទៅយករបស់គេទៅវិញណ៎ '
' មិនគួរទៅយករបស់គេសោះ '
ពាក្យទាំងនេះបានហោះចូលត្រចៀក នាយតូចទាំងអស់តែនាយចាប់អារម្មណ៍តែម្នាក់ដែលឈរទល់មុខនាយទេ នោះគឺជាសង្សាររបស់ dew ។ Chani នាងមើលមក Nani ស្ទើរមិនដាក់ភ្នែក នាងស្អប់nani ណាស់ឥឡូវមកធ្វើការជាមួយគ្នាទៀត តែអ្វីដែលសំខាន់ នាយតូចដណ្ដើមការងារនាងទៀត។
![](https://img.wattpad.com/cover/360078412-288-k795270.jpg)
YOU ARE READING
រឿង: រងកម្មស្នេហ៍ព្រោះនាមជាប្រពន្ធ
Fanfictionព្រោះតែនាមជាប្រពន្ធទើបធ្វើឲ្យកម្លោះតូចម្នាក់ត្រូវរងកម្មរងទុក្ខគ្រប់សពបែបយ៉ាង ព្រមទាំងមានឈ្មោះដណ្ដើមរបស់គេទៀត។ " ក៏ព្រោះតែឯងធ្វើឲ្យយើងបែកពីមនុស្សដែលយើងស្រឡាញ់..." Dew " លោកដែលស្រលាញ់ខ្ញុំដែរទេ..." Nani " បើជាប្រពន្ធត្រូវបំពេញតួនាទីឲ្យ បានល្អបើមិនចង់វ...