ភាគទី០៨

1.3K 38 3
                                    

ក្នុងរយៈពេលកន្លះឆ្នាំខ្ញុំមិនអាចយកបានក្តីស្រលាញ់ក្តីអាណិតពីគេបានទេ។ រយៈពេលកន្លងមកនេះខ្ញុំ មាននាមត្រឹមតែជាប្រពន្ធ តែប៉ុណ្ណោះប៉ុន្តែគ្មានសិទ្ធិអ្វីគ្រប់យ៉ាង ខ្ញុំពិតជាឈឺចាប់និងស្តាយក្រោយ ដែលចង់រៀបការនឹងគេ។ ខ្ញុំតែងតែសង្ឃឹមថាខ្ញុំអាចធ្វើឱ្យគេស្រលាញ់ខ្ញុំវិញ តែពេលនេះចប់ហើយពួកយើងមិនមែន ជាប្តីប្រពន្ធទៀតនោះទេ។
ហើយខ្ញុំពិតជាសូមទោសដែលបំបែកគេ ដែលធ្វើឲ្យគេបាត់បង់មនុស្សដែលគេស្រលាញ់។
កម្មដែលខ្ញុំបានសាងពេលនេះបានធ្លាក់មកលើខ្ញុំហើយ ។

នាយតូចព្យាយាមក្រោកងើបឡើងទាំងវេទនា ក្បាលនាយចាប់ផ្តើមឈឺទៀតហើយ ដែលធ្វើឲ្យនាយពិបាកទប់ជំហរ។ តែគ្មានមធ្យោបាយទេនាយត្រូវចេញពីបន្ទប់នេះ បើមិនដូច្នេះទេ នាយច្បាស់ជាត្រូវទៀតហើយ។

ពេលដែល dew ចេញពីបន្ទប់ទឹកមកវិញគឺនាយតូចបានចេញទៅបាត់ហើយ នាយមិនបានខ្វល់អ្វីនោះទេ ចូលគេងធម្មតា។

Nani មកដល់បន្ទប់ខ្លួនវិញ នាយប្រញាប់ទៅយកថ្នាំលេបយ៉ាងលឿន។ បន្ទាប់ពីលេបថ្នាំរួចនាយសម្រូតខ្លួនអង្គុយយំតែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់

" អោយខ្ញុំសូមទោសប៉ាម៉ាក់ដែលខ្ញុំមិនបានប្រាប់អ្នកទាំងពីរ..."

" ខ្ញុំពិបាកទ្រាំណាស់ប៉ាម៉ាក់...." នាយតូចយំរៀបរាប់ម្នាក់ឯងមិនហ៊ានប្រាប់ម៉ាក់ប៉ា ។ នាយរស់នៅសព្វថ្ងៃនេះគឺពិតជាពិបាកទ្រាំនឹងការឈឺចាប់នៃជម្ងឺក្នុងខ្លួននេះណាស់ ចម្រុះក៏ហូរឈាម ក្បាលក៏កាន់តែឈឺ តើអោយខ្ញុំទ្រាំនឹងវាយ៉ាងម៉េច?
ភ្នែកនាយបានបិទបន្តិចម្តងៗ សន្លប់បាត់ស្មារតី។

+ ពេលព្រឹក

នាយតូចក្រោកឡើងទាំងឈឺក្បាល សម្លឹងមើលទៅមាត់បង្អួចដែលមានថ្ងៃជះចូល

" ម៉ោងប៉ុន្មានហើយ..." នាយស្រវារកទូរស័ព្ទមកមើល

" ម៉ោង9 ហើយ..." នាយចង់ប្រញាប់ក្រោកឡើងតែរាងកាយមិនសហការណ៍ទេ មានតែក្រោកទៅតាមធម្មតា

" ម៉ោងប៉ុន្មានហើយទើបងើបបែបនេះ? មានសមជាអ្នកបម្រើដែលទេ? " Ms. Sutivanisak

រឿង: រងកម្មស្នេហ៍ព្រោះនាមជាប្រពន្ធWhere stories live. Discover now