អីក៏ដោយហេតុអីបានជាបាត់បង់ហើយទើបស្ដាយក្រោយ ហើយចុះពេលកន្លងមកម្ដេចមិនថែរក្សា? ចម្លើយនោះគឺមកពីពេលនោះមិនបានស្រលាញ់ បើដឹងថាគង់តែស្រលាញ់មិនធ្វើបាបនោះទេ។
រឿងគ្រប់យ៉ាងកើតឡើងពិតជាលឿនពេកហើយខ្ញុំមិនទាន់ត្រៀមខ្លួននោះទេ សូមកុំទៅចោលខ្ញុំអី ។' Nani កុំទៅចោលបងអី ...' dew ហៅពេលស្រមោលតូចចាប់ផ្ដើមរលាយចេញទៅបន្តិចបន្តើៗ ។ នាយព្យាយាមរត់ទៅចាប់តែ Nani បានបាត់ទៅតាមខ្យល់អស់ហើយ
អ្នកដែលលង់លក់ស្រមើស្រមៃបានបើកភ្នែកឡើង ដោយមានទឹកភ្នែកហូរតាមកន្ទុយភ្នែក
" Dew ...កូនយ៉ាងម៉េចហើយ..." ដែលdewបើកភ្នែកគឺបានឮសំឡេងម្ដាយមុនគេ
" ម៉ាក់...ចុះ Nani ... Nani...នៅឯណា..." Dew ក្រោកឡើងទាំងឆោឡោ
"កូន Dew ... សម្រាកសិនទៅណា..." អ្នកជាម្តាយមិនដឹងត្រូវប្រាប់កូនបែបណានោះទេ
" ខ្ញុំទៅរកnani ..." Dew ដកសេរ៉ូមចេញពីដៃ ក្រោកពីគ្រែតែត្រូវម្តាយឃាត់
" Dew ...." ឃាត់យ៉ាងណាក៏មិនជាប់ដែរ dew បានក្រោកឡើងរត់ចេញទៅរក Nani យ៉ាងលឿន
" Nani..."
ដល់មុខបន្ទប់ដែលnani សម្រាក dew បើកទ្វារយ៉ាងលឿន
តែគ្មាននរណាម្នាក់នៅក្នុងនោះឡើយ នាយគាំងស្ញេញ" Dew កូនស្តាប់ម៉ាក់សិនណា..."
" ម៉ាក់ ...Nani នៅឯណា..." Dew បែរមកម៉ាក់ទាំងទឹកមុខគ្មានវិញ្ញាណ
ដោយគ្មានជម្រើសម៉ាក់នាយក៏ប្រាប់រឿងគ្រប់យ៉ាង
*
" បងប្រុស..." Sky បន្លឺឡើងពេលឃើញបងប្រុសចូលមក ដើរសម្តៅទៅខ្លួនតូចដែលគេងលើគ្រែ។ សភាពបងគេពេលនេះស្រដៀងមនុស្សឆ្កួតចឹង ដើរម៉ងៗ ដូចគ្មានវិញ្ញាណ" Nani អូនយ៉ាងម៉េចហើយ ហេតុអីមុខអូនស្លេកម្ល៉េះ..." Dew និយាយទៅកាន់អ្នកគ្មានស្មារតី ព្រោះមើលទៅដូចគ្មានឈាម
" P'dew ... Nani មិនបានកើតអីទេ បងទៅសម្រាកសិនទៅណា..." Sky ចូលមកលួងលោមបងប្រុស
" ខ្ញុំចង់នៅកំដរnani..."
ស្របពេលនោះគ្រូពេទ្យក៏ចូលមក ដើម្បីត្រួតពិនិត្យស្ថានភាពnani
" ចង្វាក់បេះដូងអ្នកជម្ងឺគឺ ធម្មតាវិញហើយ រង់ចាំតែថ្ងៃដឹងខ្លួនតែប៉ុណ្ណោះ... ហើយពេលនេះខ្ញុំមិនអាចសន្និដ្ឋានដឹងនោះទេថា អ្នកជម្ងឺអាចបាត់បង់ការចងចាំឬអត់នោះទេ ទាស់តែគាត់ដឹងខ្លួនសិន..."

YOU ARE READING
រឿង: រងកម្មស្នេហ៍ព្រោះនាមជាប្រពន្ធ
Fanficព្រោះតែនាមជាប្រពន្ធទើបធ្វើឲ្យកម្លោះតូចម្នាក់ត្រូវរងកម្មរងទុក្ខគ្រប់សពបែបយ៉ាង ព្រមទាំងមានឈ្មោះដណ្ដើមរបស់គេទៀត។ " ក៏ព្រោះតែឯងធ្វើឲ្យយើងបែកពីមនុស្សដែលយើងស្រឡាញ់..." Dew " លោកដែលស្រលាញ់ខ្ញុំដែរទេ..." Nani " បើជាប្រពន្ធត្រូវបំពេញតួនាទីឲ្យ បានល្អបើមិនចង់វ...