(ទីធ្លាវត្តមួយ)
ក្រឡេងទៅមើលមិត្តទាំងពីរថេយ៉ុងនឹងមីនជី ពួកគេកំពុងតែនិយាយនៅកន្លែងមួយដែរមានគម្លាតពីស៊ូមីនដែរអង្គុយនៅចំពោះមុខភ្នូរម្តាយរបស់នាង នឹកអាឡោះអាល៏យនឹងម្តាយនៅឡើយ។ ទឹកភ្នែករបស់នាងស្រក់មកពីបីដំណកមកលើកថ្ពាល់បន្ទាប់ពីនោះបុរសម្នាក់ដែរនៅជិតបានហុចក្រណាត់តូចមួយមកឲ្យនាងជូតទឹកភ្នែក ចំណែកបងប្រុសមីនជីក៏បានឈរនៅទីនោះដែរដោយបានសម្លឹងមើលរូបថតនៅភ្នូរមួយនេះ។
« ម៉ាក់សូមទៅឲ្យបានសុខទៅចុះ ចាំខ្ញុំនឹងជួយមើលស៊ូមីនដោយខ្លួនឯង» បងប្រុសមីនជីបានពោលពាក្យផ្តាំទៅម្តាយរបស់នាយ។ រីឯស៊ូមីនក្រោកឡើងភ្លាម រួចនិយាយទៅបងប្រុសនាងថា៖
« ថ្ងៃនេះយើងទៅណាបន្ត!» ចំណែកបងប្រុសនាងមើលទៅនាងរួចឆ្លើយដោយស្ទាក់ស្ទើរនៅក្នុងចិត្ត។
« អឹម គឺបង!» អ្នកនៅក្បែរបងប្រុសនាងបានឆ្លើយជំនួសវិញថា។
« ថ្ងៃនេះថ្ងៃត្រង់ហើយ ពួកយើងទៅញ៉ាំអីសិន តើនាងវិញយល់យ៉ាងម៉េច!»។ ថេយ៉ុងបានឆ្លើយតបយ៉ាងល្អទៅនាងយល់ព្រម។
« អឹម ក៏បាន» ឆ្លើយរួចពួកគេទាំងបីក៏បានដើរចេញទៅ
បន្ទាប់ពីបានឡើងឡានបើកតម្រងទិសដៅដែលគម្រោងទុក។< ក្នុងឡាន>
ថេយ៉ុងកំពុងតែនឹងបើកមើលទៅមុខរួចក៏សម្លឹងទៅខាងក្រោយដែលស៊ូមីនកំពុងតែជិះខាងក្រោយនោះអី
តែបងប្រុសមីនជីអង្គុយនៅខាងមុខជាមួយអ្នកបើក។
ល្បឿនដែលកំពុងតែបើក ១២០ នឹងដល់ទីនោះ។< ហាងអាហារ>
ពួកគេទាំងបីបានមកដល់រួចនិយាយគ្នាបានបន្តិច។
« អាជីគ្នាទៅបន្ទប់ទឹកមួយភ្លែតសិនចាំគ្នាមកវិញ»
នាយនិយាយរួចក៏បានដើរប្រញាប់ទៅ។
នៅពេលនោះស៊ូមីនបានចុះពីលើកឡានក្រោយគេពួកពីចុះ បន្ទាប់ពីនោះនាងក៏បានសួរទៅបងប្រុស
« តើគេកំពុងទៅណា!» នាងដោយរាងឆ្ងល់ រួចបងប្រុសនិយាយវិញ។
« គេទៅបន្ទប់ទឹក បន្តិចនឹងវិញ តោះយើងចូលទៅក្នុង» ពួកគេទាំងចូលទៅខាងក្នុងដើម្បីទៅរកកន្លែងអង្គុយដែរទំនេរ។
បន្ទាប់ពីនោះអ្នកពីរនឹងរង់ចាំមនុស្សម្នាក់ដូច្នេះហើយ
បុគ្គលិកក្នុងហាងបានដល់។
« សួស្តី បងម៉ានុយម្ហូបត្រូវការកុម្ម៉ង់អ្វីដែលបាទ» បុគ្គលិកបានសួរទៅកាន់អ្នកទាំងពីរ ដោយឆ្លើយតប។
« បងជាអ្នកកុម្ម៉ង់មុនសិនទៅ ខ្ញុំសូមទៅបន្ទប់ទឹកបន្តិច» ស៊ូមីននិយាយទៅកាន់បងប្រុសនាង រួចនាងនឹងងើបដើរចេញ។ ចំណែកបងប្រុសនាងធ្វើម៉ក រួចនិយាយទៅបុគ្គលិកវិញថា។
« ប្អូនប្រុស សូមត្រូវការ ម្ហូបមួយនេះមួយមុខហើយអានេះផងដែរ ចំណែកទឹកភេសជ្ជៈ សូដា ហើយនិងទឹកក្រូច តែប៉ុណ្ណឹង»។ នាយនិយាយទៅកាន់បុគ្គលិករួចរាល់ភ្លាមនោះថេយ៉ុងតែនឹងមកវិញដោយបាក្រឡេកមើលឆ្វេងស្តាំស្វែងរកបងប្អូនទាំងពីរតែចៃដន្យអីប្អូនស្រីរបស់ខ្លួនបានទៅបន្ទប់ទឹក បន្ទាប់ពីនោះមីនជីបានហៅថេយ៉ុងមកអង្គុយតុខាងនេះ ដោយស្រែកហៅថារួចប្រើសញ្ញាឲ្យលើកដៃ។
« អេ៎ ថេយ៉ុងគ្នានូវទីនេះ » បន្ទាប់ពីនោះនាយកំពុងតែនឹងតម្រុងទៅកាន់តុរបស់មីនជី ភ្លាមនោះដែរស៊ូមីនក៏បាននឹងដើរចេញបន្ទប់រួចដើរបានពាក់កណ្តាលផ្លូវក៏បានឃើញមិត្តភក្តិបងប្រុសរៀបនឹងដើរបានពាក់កណ្តាលផ្លូវដូចគ្នា ដោយគ្រាន់តែឮសំឡេងមួយដែលចេញពីមាត់បងប្រុសនាងបានហៅមិត្តគាត់។
ស៊ូមីនឈរភឹកស្មារតីនូវពេលបងប្រុសនាងបានហៅ ដោយសំឡេងរបស់នាងនិយាយខ្លួនឯងថា។
« គឺជាគេ » បន្ទាប់ពីនាងបានដឹងថារួច ក៏បានដើរមកចូលតុដោយធម្មតា ដោយនិយាយបានមួយម៉ាត់។
« នាងទើបមកពីណា!?» សំឡេងបុរសម្នាក់នោះបានសួរនាង ដោយនាងឆ្លើយតបថែមទាំងក្រសែភ្នែកសម្លឹងមើលទៅបុរសនោះ។
« ខ្ញុំទើបមកពីបន្ទប់ទឹក » នាងឆ្លើយបែបនេះដោយរបៀបរបស់នាងស្រាប់។#រង់ចាំបន្តភាគដដែរ
![](https://img.wattpad.com/cover/357825462-288-k63692.jpg)
YOU ARE READING
រឿង សន្យាស្នេហ៍សន្យាទឹកភ្នែក
Randomផ្តើមរឿង«ការវិលត្រលប់» ព្រលានយន្តហោះដែលធំហើយល្បីជាគេបំផុតប្រចាំទីក្រុងមានអ្នកដំណើរចេញចូលស្ទើរតែ 24 ម៉ោងជើងហោះហើរក៏គ្មានពេលសម្រាប់សម្រាក។ចំណតម៉ោង 7:00 ព្រឹកក៏បានចុះចតនៅព្រលានភ្ញៀវទេសចរណ៍ដែលធ្វើដំណើរលើយន្តហោះទាំងអស់ក៏នាំគ្នាចុះពីលើយន្តហោះតម្រង់ទៅគោលដៅ...