ភាគទី៣ (ត)

7 0 0
                                    

បន្ទាប់ពីស៊ូមីនបានដល់មន្ទីរពេទ្យបងប្រុសនាងនៅនិយាយជាមួយនាងបន្តទៀតថា៖
“ ឆាប់ទៅវិញទៅ ក្រែងម៉ាក់កើតអីទៅ ហើយចុះឯងទៅណាយ៉ុង!”។មីនជីឆ្លើយទៅប្អូនខ្លួនឯងដោយបង្ខំទៅផ្ទះធ្វើដូចជាមិនចង់ឲ្យនៅជាមួយ។ ស៊ូមីនឮបងប្រុសនាងនិយាយពីឈ្មោះបុរសម្នាក់ដែលជាមិត្តបងប្រុសនាង ដោយមានឈ្មោះថាយ៉ុង។ បន្ទាប់ពីនោះស៊ូមីនបានដើរចេញទៅក្រៅពេលនោះដែរមានបុរសម្នាក់កំពុងឈរមើលនាងពីខាងក្នុងកញ្ចក់មកខាងក្រៅ។ នាងបានដើរហួសនឹងបន្តិច ថេយ៉ុងនឹងមីនជីក៏ទៅធ្វើការបន្តទៀត។ ស៊ូមីនបានទៅកន្លែងមួយដែលធ្លាប់មកលេងនៅទីនេះ ហើយក៏ជាអនុស្សាវរីយ៍ចាស់ៗពីមុនឃើញថាកាលនៅក្មេងៗមានក្មេងប្រុសម្នាក់មកអង្គុយលេងនៅសួរខាងក្រោយសាលាមួយទោលមុខក្បែរមន្ទីរពេទ្យជុនជូ។ បន្ទាប់ពីនោះមានសំលេងមួយរោទ៍ឡើងចេញពីកាបូបស៊ូមីនពាក់នឹងដៃរបស់នាងដោយលើកទូរស័ព្ទដៃរបស់នាងឡើងដោយនិយាយថា៖
ម៉ាក់ជូន “ តើកូននៅទីណា ម៉ាក់នៅចាំកូនមកវិញ” ម៉ាក់របស់នាងបារម្ភខ្លាចតែមានគ្រោះថ្នាក់លើកនាង។
ស៊ូមីន “ ចាស៎ម៉ាក់ បន្តិចខ្ញុំទៅវិញហើយ” នាងឆ្លើយបែបនេះក៏ឲ្យម៉ាក់នាងបារម្ភ។
ស៊ូមីនបានបិទទូរស័ព្ទរបស់នាងរួចរាល់ ពេលនោះដែរកម្លោះសង្ហារកំពុងតែឈរមើលនាងដោយជិតគ្នាបន្តិចស៊ូមីនរៀបនឹងងាកចេញទៅភ្លាមក៏បានប៉ះនរណាម្នាក់។ ហើយម្នាក់នោះជាមិត្តបងប្រុសនាងដោយសំឡេងថា៖
ស៊ូមីន “ គឺលោក..!” ម្នាក់នោះជានរណា។
ថេយ៉ុង “ បាទគឺខ្ញុំ ហេតុអ្វីនាងភ្ញាក់ផ្អើលយ៉ាងនេះ” ម្នាក់នៅឃើញនាងកំពុងតែឈរម្នាក់ឯងក៏មកនៅជាមួយនាងបានជាគ្នា។
“ ហេតុអ្វីបុរសម្នាក់នៅកាន់តែមើលយូរកាន់តែដូចនរណាម្នាក់ធ្លាប់ស្គាល់! ហេតុអ្វីបេះដូងខ្លាំងបែបនេះ!”ស៊ូមីនបាននិយាយក្នុងចិត្តថា។
ចំណែកថេយ៉ុងក៏មិនខុសពីនាងដែរ អារម្មណ៍របស់នាយពេលនេះដូចជា មានអ្នកកំពុងមើលថែពីមុនមកហើយពេលពួកយើងទាំងពីរនឹងថ្នាក់ល្មមដែរធ្លាប់សន្យាពីរឿងអ្វីមួយ ប៉ុន្តែទាំងអស់នេះវាគ្រាន់តែភាពច្របូកច្របល់ប៉ុណ្ណោះ!។ នៅក្នុងកែវភ្នែកទាំងពីរកំពុងតែមើលគ្នា រហូតដល់ភ្ញាក់ខ្លួនបន្តិចនឹងនិយាយគ្នាបានបន្តិច។
ថេយ៉ុង “ ហេតុអ្វីនាងមកទីនេះ!” គេសួរចង់ដឹងពីនាងប៉ុណ្ណោះ។
ស៊ូមីន “ គឺខ្ញុំធ្លាប់មកលេងនៅទីនេះពីមុនមក” នាងនិយាយបែបនេះចង់ប្រាប់ទៅនរណាម្នាក់នៅទីនេះ។
ថេយ៉ុង “ កន្លែងណាដែលនាងធ្លាប់លេង” ធ្វើធ្វើទឹកមុខរាងដោយងឿងឆ្ងល់។
ស៊ូមីន “ កន្លែងទោងយោលលេងមួយនោះ ហើយពួកយើងធ្លាប់និយាយគ្នា ហើយក៏សន្យាថានឹងស្រលាញ់រហូតតែមកដល់ពេលនេះ ខ្ញុំមិនទាន់បានជួបគេទេ” នាងនិយាយពីររឿងអតីតកាលរបស់នាង ប្រាប់ទៅគេ។
ថេយ៉ុង “ ចុះគេទៅណា! ម៉េចទុកនាងនៅទីនេះ” គេសួរបែបនេះក៏ព្រោះតែមានហេតុផលមួយ។
ស៊ូមីន “ គឺមិនដឹងថាគេនៅទីណា គេមិនទុកខ្ញុំចោលទេ គឺក៏ព្រោះតែថ្ងៃនោះចំពោះដល់ថ្ងៃទៅរៀនបរទេសដោយមិនទាន់បានប្រាប់ ខ្ញុំខំរង់ចាំគេមក តែគេមិនមករកខ្ញុំ”។ ពេលនោះដែរនាងមិនទាន់ទៅនៅរង់ចាំ ហើយមិនដឹងទៀតថាគេត្រូវបានចូលមន្ទីរពេទ្យហើយរឿងនាងមិនដឹងសោះឡើយ។
ថេយ៉ុង “ តើគេម្នាក់នោះជាអ្នកណា!?” និយាយបែបនេះ ក៏ព្រោះតែលោកបាត់បង់ការចងចាំ មានអ្នកធ្វើបាបរឿងពីមុនដែរលោកប្រព្រឹត្ត។

មានសំឡេងមួយបានរោទ៍ម្តងទៀតនៅក្នុងកាបូបនាងពាក់នឹងដៃនាងបានយកទូរស័ព្ទលេខនោះគឺបងប្រុសនាងខលទៅនាងដោយយកចេញរួចក៏លើកនិយាយថា៖
មីនជី “ ស៊ូមីនឯនៅទីណា!?” បងប្រុសនាងសួរដោយបារម្ភ។
ស៊ូមីន “ ខ្ញុំនៅខាងក្រៅដើរលេងបន្តិចខ្ញុំទៅផ្ទះហើយ” នាងនិយាយទៅបងប្រុសនាងកុំឲ្យបារម្ភនឹងនាងពេក។
មីនជី “ ឆាប់ទៅបងបារម្ភក្លាចឯងទៅផ្តេសផ្តាស” បងនាងនិយាយបែបនេះក៏ព្រោះតែឆាប់ឲ្យនាងទៅផ្ទះឥឡូវនេះ។
ស៊ូមីន “ ខ្ញុំមិនមែនក្មេងទេបង ខ្ញុំធំហើយ” សូម្បីតែនាងឆ្លើយទៅបងនាងក៏តែកុំថាឲ្យនាងច្រើនពេកអីនាងដឹងហើយ។
មីនជី “ បងដឹងថាប្អូនធំហើយ” បងប្អូននៅឈ្លោះក្នុងទូរស័ព្ទទៀត។
ស៊ូមីន “ ឲ្យលោក...ខ្ញុំភ្លេចសួរលោកថា!”បន្ទាប់ពីស៊ូមីនបាននិយាយជាមួយបងប្រុសនាងចប់រួចត្រលប់ងាកទៅនិយាយជាបុរសម្នាក់ដែរនៅក្បែរខ្លួនដោយកំពុងតែឈរនៅឡើយ។
ថេយ៉ុង “ ខ្ញុំមានការងារត្រូវធ្វើហើយ សូមលាទៅមុន”
ថេយ៉ុងនិយាយទៅកាន់នាងរួចក៏ដើរត្រលប់ទៅវិញ ដោយទុកឲ្យនៅម្នាក់ឯង។
“ហេតុអ្វីទៅលើកបុរសម្នាក់នោះកាយវិការរបស់គេធ្លាប់ឃើញនៅកន្លែងណាមួយ ដូចជាពេលនេះចឹងឬមួយគេមកធ្លាប់នៅទីពីមុន ហេតុអ្វីនៅពេលខ្ញុំមិនទាន់ទៅរៀនបរទេស គឺខ្ញុំធ្លាប់រង់ចាំមនុស្សម្នាក់ ហើយគេម្នាក់នៅឯងណា!”ស៊ូមីនធ្វើទឹកមុខដោយងឿងឆ្ងល់ក្នុងចិត្តរបស់នាង។

នៅវេលាយប់មួយ ម៉ាក់ជូនកំពុងតែមើលការងាររបស់គាត់ចំណែកស៊ូមីនកំពុងតែនៅក្នុងបន្ទប់គេងរបស់នាង ពេលនោះនាងក៏បាននឹកឃើញបុរសម្នាក់ដែរធ្លាប់ជួបគ្នាពេលថ្ងៃរសៀល។ នាងបានដើរទៅយករបស់មួយចេញក្នុងកិតុរបស់នាង ដោយនៅក្នុងនោះជារូបថតមួយសន្លឹក រូបភាពកាលនៅពីក្មេងស្រីម្នាក់និងបុរសម្នាក់ក្នុងរូបនេះ។

< សូមស្លេះត្រឹមសិន ភាគបី admin គិតថាមិនទាន់ពេលលេញនៅឡើយ>

រឿង សន្យាស្នេហ៍សន្យាទឹកភ្នែកWhere stories live. Discover now