ផ្តើមរឿង«ការវិលត្រលប់» ព្រលានយន្តហោះដែលធំហើយល្បីជាគេបំផុតប្រចាំទីក្រុងមានអ្នកដំណើរចេញចូលស្ទើរតែ 24 ម៉ោងជើងហោះហើរក៏គ្មានពេលសម្រាប់សម្រាក។ចំណតម៉ោង 7:00 ព្រឹកក៏បានចុះចតនៅព្រលានភ្ញៀវទេសចរណ៍ដែលធ្វើដំណើរលើយន្តហោះទាំងអស់ក៏នាំគ្នាចុះពីលើយន្តហោះតម្រង់ទៅគោលដៅដែលខ្លួនបានកត់ទុក។ តុបៗ.. សំឡេងស្បែកជើងកែងទង្គិចនិងឥដ្ឋការ៉ូរបស់ស្រីស្រស់សម្រស់សោភាម្នាក់គ្រោងអាវសាមីពណ៌ក្រហមខោកាប៊យពណ៌ខៀវសក់វែងទទឹករលកដៃជើងស្រឡូនស្រឡៅកម្ពស់ខ្ពស់ល្អពាក់វែនតាខ្មៅអូសវ៉ាលីពណ៌ខ្មៅមួយចេញមកពីព្រលានយន្តហោះនាងមកលើកនេះដើម្បីមកបន្តសន្យាជាមួយនឹងបុរសម្នាក់ដែលបានសន្យាគ្នាជាយូរមកហើយណាមួយក៏ជាតម្រូវការរបស់គ្រួសារចង់ឲ្យនាងត្រឡប់មកវិញ។ពេលដែលចេញមកដល់ខាងក្រៅនាងក៏បានហៅថាស៊ីដើម្បីបន្តដំណើរទៅផ្ទះ។ មន្ទីរពេទ្យ... សកម្មភាពនៃការជួយសង្គ
23 parts