ភាគទី១ <កាលត្រលប់មកវិញ>

28 1 0
                                    

យន្តហោះមួយកំពុងតែត្រដាងស្លាបរចតចុះមួយកន្លែងដោយប្រើល្បឿនសមល្មមអាចទៅមុខបន្តិចបន្ទាប់ពីនោះអ្នកដំណើរក្នុងយន្តហោះទាំងអស់កំពុងតែរង់ចាំស្តាប់ពីបុគ្គលិកយន្តហោះដោយនិយាយថា៖
បុគ្គលិកយន្តហោះ" អ្នករួមដំណើរទាំងអស់គ្នាសូមធ្វើការយកវ៉ាលីរាងរបស់ខ្លួនបានហើយ ក្រោយពីយកអស់នាងខ្ញុំក៏សូមអរគុណដែលធ្វើការណែនាំល្អៗហើយឲ្យអ្នកដំណើរទាំងអស់គ្នាមានសុវត្ថិភាពជាចម្បង"។
នៅពេលនោះដែរមាននារីម្នាក់កំពុងតែមើលទេសភាពខាងក្រៅរួចលាយពាក្យសម្តីរបស់នាងរួចភ្លាមមាននរណាម្នាក់បាននិយាយពីសម្រស់ស្រស់ស្អាតមែនទែនដោយការស្លៀកពាក់របស់នាងកាលីបខុសពីគេបន្តិចពិតមែនតែនាងស្អាតទាំងស្លៀកបំពាក់របស់នាងបែបក្រាស់ស្តើងល្មមនឹងពាក់អាវពណ៍ខ្មៅក្រាស់ ចំណែកខោដែលនាងពាក់ពណ៌សមានខ្សែក្រវាត់ចង្កេះទៀតផងមិនត្រឹមតែប៉ុណ្ណោះទេនាងថែមពាក់វែនតាពណ៍ខ្មៅមុននឹងដើរចេញពីយន្តហោះរួចដើរបន្តរហូតដល់ចំណុចមួយ។ ខ្ញុំឈ្នោះស៊ូមីន ខ្ញុំមកពីប្រទេសអាល្លឺម៉ង់ក្រោយមកពីដែលខ្ញុំទទួលបានរស់នៅទីនោះធ្វើឲ្យខ្ញុំស្វែងរកអនាគតខ្លួនឯងហើយទើបខ្ញុំសម្រេចចិត្តមកនេះដែរក៏ព្រោះរឿងមួយក្នុងជីវិតរបស់ខ្ញុំ អរខ្ញុំភ្លេចប្រាប់គឺថាគ្រួសាររបស់ខ្ញុំជាអ្នកធូរធារម្នាក់នរណាៗក៏ដឹងដែរ។ ប៉ារបស់ខ្ញុំគាត់ជាអ្នកធ្វើការជំនួញការរកស៉ី ចំណែកម៉ាក់របស់ខ្ញុំគាត់ជាអ្នកចាត់ចែងការងារតូចតាចប៉ុណ្ណោះអាចនិយាយថាគាត់ចូលចិត្តសាមញ្ញដូចរូបខ្ញុំដែរ។ ចំណែកបងប្រុសរបស់ខ្ញុំជាគ្រូពេទ្យម្នាក់ក្នុងចំណោមក្នុងគ្រួសារ ដោយឡែករូបខ្ញុំវិញជាអ្នកឌីជីថលមួយរូបដែរកំពុងតែល្បីល្បាញនៅប្រទេសកូរ៉េខាងត្បូង។

បន្ទាប់ពីនាងបានដើរមកដល់កន្លែងមួយនោះគឺ អ្នកដែលមករង់ចាំទទួលនាង នាងក៏បានឃើញបងប្រុសនាងនឹងប៉ាម៉ាក់នាងទៀតផង។ ចំណែកនាងម្នាក់នោះដើរសំដៅទៅរកគ្រួសារនាងដោយការជួបគ្នាដោយនិយាយគ្នាថា៖
ប៉ាស៊ូមីនសួរ៖ "តើកូនសុខសប្បាយជាទេ!?
កូនទៅរៀនប្រទេសអាល្លឺម៉ង់យ៉ាងម៉េចដែរ!?"។
ស៊ូមីនក៏បានឆ្លើយតបថា៖ "កូនសុខសប្បាយជាទេ កូននៅទីនោះល្អខ្លាំងណាស់ តែកូនមកលើកនេះព្រោះនឹកបា៉ម៉ាក់រាងយូរហើយ អញ្ចឹងហើយណាមួយកូនចង់ជួយប៉ាម៉ាក់ខ្លះៗដែរ"។ គ្រួសាររបស់ស៊ូមីនកំពុងតែអោបគ្នាដោយសារតែបែកគ្នាននឹករលឹកគ្នានៅឡើយចំពោះមុខមនុស្សគ្រប់គ្នាធ្វើឲ្យច្រណែន។ រួចស៊ឹមនឹងចេញពីព្រលានយន្តហោះក៏កំពុងតម្រង់នឹងទៅផ្ទះវិញ។

នៅពេលដែលគ្រួសារស៊ូមីនមកដល់ផ្ទះបានមួយសន្ទុះមានសំឡេងមួយបានរោទ៍ឡើងនៅក្បែរខ្លួនប្រុសស៊ូមីនភ្លាមនោះបងប្រុសនាងបានលើកទូរព្ទ័សដៃឡើងដោយនិយាយថា៖
"មីនជីពេលនេះតើឯងនៅណា? នៅខាងមន្ទីរពេទ្យយើងត្រូវការឯង"
មីនជីឮខាងមន្ទីរពេទ្យខលមកតាមដូច្នេះត្រូវតែទៅពេលនោះនាយកំពុងតែឆ្លើយតបថា៖
មីនជី"បាទ ខ្ញុំនឹងទៅឥឡូវនេះ"។
ពេលនោះដែលក្សត្រាដាក់ឥវ៉ាន់ចុះភ្លាមម្តាយកំពុងតែមើលទៅកូនប្រុសខ្លួនដោយរវល់គ្មានពេលជុំម្តងណាឡើយ។ បងប្រុសស៊ូមីន ប្អូនឃើញបងកំពុងតែប្រញាប់នឹងទៅធ្វើការឥឡូវនេះ។ នាងបានដើរទៅជិតរួចនិយាយទៅកាន់បងប្រុសរបស់ខ្លួនថា៖
ស៊ូមីន " បងប្រុស..."
មីនជី " អឹម មានអីទេ"
សូ៊មីន " អត់មានអីទេ"
មីនជីឃើញទឹកមុខប្អូនបែបនេះដោយនិយាយលួងលោមប្អូនថា៖
មីនជី" បងដឹងថាឯងបារម្ភ តែបងមិនអីទេ បន្តិចបងនឹងមកវិញមិនខាន ឯងធំហើយមិនដូចកូនក្មេងឡើយ ឆ្នាំនឹងឯងអាយុ១៩ជិត២០ហើយ ឯងត្រូវរៀនចាស់ទុំបន្តិចឯងនឹងរៀបការមិនខានឡើយ"
ស៊ូមីន " ថាម៉េច ខ្ញុំ...ខ្ញុំត្រូវរៀបការ!?"
ស៊ូមីន៊បានឮបងប្រុសនាងនិយាយដូច្នេះហើយក៏សូមប៉ាម៉ាក់ទៅធ្វើការដោយឡែកស៊ូមីនគ្រាន់តែងាកទៅសួរប៉ាម៉ាក់របស់នាងវិញម្តង ដោយប៉ាម៉ាក់ធ្វើពុតជាមិនដឹងទៅវិញតែនេះប៉ាម៉ាក់ឲ្យនាងរៀបការបុរសម្នាក់។
ស៊ូមីន " ប៉ាម៉ាក់ ២០២៣ហើយនៅចាំគូរដូចចាស់បុរាណពេកហើយ"
ម៉ាក់ជូនឆ្លើយ " គឺ..ម៉ាក់ធ្វើបែបនេះក្រៃកូននឹងចូលចិត្តឬមួយកូនចង់រើសចាំម៉ាក់នាំឲ្យ"
ប៉ាស៊ូមីននិយាយបន្តថា៖ " ប៉ាទៅធ្វើការសិនហើយនៅនិយាយជាមួយម៉ាក់ឯងទៅ"
ស៊ូមីនឃើញប៉ារបស់នាងបានដើរចេញទៅមាត់ទ្វារនៅម៉ាក់នាងដោយនិយាយបន្តទៀតថា៖
ម៉ាក់ជូន " កូនធំហើយ ដូចបងប្រុសឯងនិយាយ"
ស៊ូមីនឆ្លើយតបដោយសំឡេងដំឡើងថា
ស៊ូមីន " ម៉ាក់នោះ ថ្ងៃនេះបានអីញ៉ាំម៉ាក់"
ស៊ូមីនបានដើរបន្ទប់ផ្ទះបាយបើកទូទឹកកកភ្លាមនោះដែរនាងបានយកដកទឹកសុទ្ធដាក់កែវរួចផឹកវា។

រឿង សន្យាស្នេហ៍សន្យាទឹកភ្នែកWhere stories live. Discover now