ភាគទី១០: ងប់ងល់ឈ្លក់វង្វេង
ក្រោយពេលដែលងូតទឹករួចរាល់ហើយ ជុងហ្គុកជា អ្នកស្នើខ្លួន សូមជូតខ្លួន នឹងជួយស្លៀកសម្លៀកបំពាក់ អោយរាងតូច ពេលខ្លះក៏ លួចបន្លំអង្អែលសាច់កូនគេខ្លះដែល។
"ជុង ដៃបងកុំ រវៀងពេក"ថេយ៍ហានិយាយទាំងលួចក្ដិចដើមដៃរបស់នាយមិនដឹងជាស្អីទេ អង្អែលនោះអង្អែល
"នរណាឱ្យសាច់អូន ទន់ៗគួរអោយក្នាញ់ដូច្នេះនោះ?"ជុងហ្គុក ត្បកវិញបបួលឱ្យរាងតូច ងើបមុខមកសម្លក់នាយភ្លែត
"សឺត តស់ទៅញ៉ាំបាយ"ដោយហេតុឃើញ ថេយ៍សម្លឹងមិនដាក់ភ្នែក យ៉ាងនេះ នាយកម្លោះក៏ចាប់ពរ រាងតូចចុះទៅក្រោមដោយមិនភ្លេចលួចចំណេញផងដែរ។ គ្រាន់តែមកដល់ក្រោមភ្លាម អ្នកបម្រើក៏រៀបចំ បាយទឹករួចរាល់ នាយក្រាស់ដាក់បង្អុយចុះលើកៅអីដោយពុំភ្លេចទាញចង្កេះមួយក្តាប់របស់ថេយ៍មក អង្គុយលើភ្លៅទៅតាមទម្លាក់។ អ្នកទាំងពីរបន្តញ៉ាំអាហារដោយរីករាយនឹងមានស្នាមញញឹម ជាពិសេសគឺចន ជុងហ្គុក នូហ្វ័រ នោះឯងតាំងពីមាន វត្តមានរបស់ថេយ៍ ចូលមកក្នុងជីវិត ហាក់ធ្វើឱ្យនាយមាន អារម្មណ៍ខុសភ្លែត យល់ពីក្តីស្រឡាញ់ ការបាត់បង់ ការហួងហែង ការអន់ចិត្ត ចេះប្រចណ្ឌ នឹងខ្វល់ខ្វាយ ពីមនុស្សដែលនាយ ស្រលាញ់ផងដែរ។រីឯថេយ៍វិញក៏ដូចគ្នា គេមិននឹកស្មានថា ជួបមនុស្សល្អៗ ដូចជាជុងហ្គុកឡើយ ហើយជុងហ្គុកបាន បង្រៀនគេច្រើនណាស់ បង្រៀនឱ្យគេ ខ្វះនាយមិនបាន បង្រៀនឱ្យថេយ៍ ងប់ងល់ឈ្លក់វង្វេង នឹងនាយ បង្រៀនឱ្យ គេស្រលាញ់នាយ គឺស្រលាញ់ដក់ចិត្តមិនរួច នេះហើយជា ការបង្រៀនដែលជុងហ្គុកផ្តល់ឱ្យថេយ៉ុង។
YOU ARE READING
នរកស្នេហ៍.1 |ចប់|
Hành độngព្រោះតែស្រឡាញ់និងការទុកចិត្តដែលខ្ញុំមានចំពោះលោក ទើបខ្ញុំ ដើរចេញពីគ្រួសារ ខុសបំរាមគ្រួសារ នឹង បន្ទាបតម្លៃខ្លួនឯង ដើម្បីតែអ្នកគឺអ្នកណា ចន ជុងហ្គុក នូហ្វ័រ តែម្តេចក៏លោក ផ្តល់ទោសអោយខ្ញុំបែបនេះ?? "ក្តីស្រលាញ់របស់អ្នក ដែលមានចំពោះខ្ញុំគឺជា ការសម្តែង ត្រូវ...