ភាគទី៤៦: ពន្លឺថ្មី

1.1K 90 4
                                    

         

          ភាគទី៤៦: ពន្លឺថ្មី

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

          ភាគទី៤៦: ពន្លឺថ្មី

ការវះកាត់ក៏បានជោគជ័យ តែយ៉ុនហ្គីត្រូវឱ្យថេយ៍សម្រាកនៅមន្ទីរពេទ្យរយៈពេលយូរ ដូច្នេះហើយ ខេយ៍ខ្លាចថា រឿងរ៉ាវគ្រប់យ៉ាងអាចបែកធ្លាយទើបនាយ សូមការអនុញ្ញាតពី យ៉ុនហ្គីចេញឥឡូវនេះ នឹងឆ្ពោះទៅកេះជេជូផងដែរ÷

|កោះជេជូ|

ទេសភាពនៅកោះជេជូ ហាក់ស្ងប់ស្ងាត់ខុសធម្មតា ប៉ុន្តែខ្យល់អាកាសល្អណាស់ អមជាមួយព្រៃឈើ នឹងកោះ ទៀតនោះ កាន់តែធ្វើឱ្យ ទីនេះទទួលបរិយាកាសកាន់តែល្អ÷

ពេលវេលាហាក់ដើរលឿនណាស់ ត្រឹមតែមួយពព្រិចភ្នែកសោះ ក៏រំលងទៅ ៥ខែទៅហើយ។ ហើយរយៈពេល៥ខែមក នេះថេយ៍ ទទួលការមើលថែពី នាយខេយ៍បាន យ៉ាងល្អិតល្អន់ រីឯបញ្ហាផ្លូវចិត្ត របស់ថេយ៍វិញក៏ បានធូរស្បើយឡើង មកជាធម្មតាវិញ ចំណែកឯ ភ្នែកទាំងគូរក៏ អាចឃើញពិភពលោកដ៏ត្រចះត្រចង់នេះម្តងទៀត ប៉ុន្តែបេះដូងថេយ៍ហាក់ឈឺខ្ទ័រៗ ព្រោះតែ បេះដូងបាត់ម្ចាស់។

នៅឆ្នេរកោះ បង្ហាញឱ្យឃើញក្មេងប្រុសម្នាក់អង្គុយលើ ថ្មកែវភ្នែកសម្លឹងមើល កោះគ្មានត្រើយនោះ ដោយអារម្មណ៍ឈឺចាប់ ដៃស្រឡូនលើកមក អង្អែលពោះថ្នមៗ ដោយក្តីរំភើបក្រៃលែង ខណៈដែលទទួលដឹងថា កូនកំពុងតែធំធាត់ ឡើងពីមួយថ្ងៃទៅហើយថ្ងៃហើយ។( ត្រូវហើយថេយ៍មានកូន ជិត៦ខែហើយ គេនៅតែ៣ខែ១០ ថ្ងៃទៀតប៉ុណ្ណោះកូនជាទីស្រលាញ់នឹង បាន ឃើញពិភពលោកខាងក្រៅហើយ ពេលនោះថេយ៍ហ្នឹង មិនឯការដូចគ្រាហ៍នេះឡើយ)

======

ខុសអីតែជុងហ្គុកនៅ វិមានឯណោះវិញកំពុងតែ ព្យាយាមរកគ្រប់វិធីដើម្បីស្វែងរក ថេយ៍ត្រូវមកវិញ ទោះ នាយត្រូវប្រើមធ្យោបាយអ្វីក៏ដោយគីម ថេយ៉ុង ហ្វ័រយេត្រូវតែវិលវិញ អោយខានតែបាន។ ជាដំបូងឡើយ ជុងហ្គុកខឹង នឹងហួសចិត្ត ទៅលើ នាយខេយ៍ណាស់ រួមទាំងម៉ែដោះផងដែរ មិនគួរណា នាយចាញ់កលល្បិច ទាំងអស់នោះឡើយ អ្វីដែររឹតតែ ខឹងទៀតនោះគឺ នាយខេយ៍ បាត់ខ្លួនជាមួយថេយ៍អស់រយៈពេល៥ខែទៅហើយ។ ហើយដំណឹងមួយនេះ ក៏បាត់សូន្យឈឹង មិនសូម្បីបន្សល់ដាន អ្វីសូម្បីតែបន្តិចសោះឡើយ ទោះនាយ ព្យាយាមបង្កប់កូនចៅ អោយ រកគ្រប់ទិសទីទៀតក៏ គ្មានដំណឹង។

នរកស្នេហ៍.1 |ចប់|Where stories live. Discover now