ភាគ3:ក្តៅណាស់

1.1K 53 1
                                    

៚ក្នុងក្លឹប
ភ្លើងព័ណ៍បាញ់ឆ្វេកឆ្វាចនៅក្នុងទីងងឹតមានតែលេចនៃភ្លើងព័ណ៍ដែលបំភ្លឺទាក់ភ្នែកមនុស្សម្នាដែលបានចូលរួមប៉ុណ្ណោះ ក្នុងនោះក៏មានកម្លោះតូចរបស់យើងដូចគ្នា។

«គួរអោយខឹងមែនគាត់ដឹងហើយថាខ្ញ៉ំស្រឡាញ់គាត់ប៉ុណ្ណាប៉ុន្តែ.....»ថេយ៉ុងបញ្ចេញទឹកមុខខឹងសប្បារព្រោះក្នុងចិត្តក្តៅក្រហាយដែលអ៊ំមិនយល់ពីបេះដូងរបស់ខ្លួន និយាយដល់ត្រឹមនេះកាយតូចក៏ទប់សម្តីរួចលើកកែវលើកអកដើម្បីរំសាយកំហឹង។
«ត្រូវការអ្នកកំដរទេ?»បុរសសង្ហារខិតខ្លួនមកជិតក្នុងបំណងចង់ជិតស្និតជាមួយថេយ៉ុងដែលអង្គុយរអ៊ូរទាំម្នាក់ឯង រាងកាយតូចស្តើងស្ថិតក្នុងសម្លៀកបំពាក់ដ៏ទាក់ទាញរឿងប៉ុណ្ណេះក៏អាចជាហេតុផលដែលនាំអោយបុរសម្នាក់នោះព្រមចូលមករកដែរ

«អត់ទេ...»ពីម៉ាត់ដាច់ខាតទាំងមិនបានមើលមុខអ្នកម្ខាងទៀតឡើយថាជាអ្នកណាដឹងត្រឹមថាគេមិនចង់បានអ្នកណាក្រៅពីជុងហ្គុក
«ប្រាកដទេ?»សំណួរសួរបញ្ជាក់នេះហាក់ដូចនាំអោយថេយ៍អត់នឹងក្រលៀសភ្នែកសម្លឹងមើលមកមិនបាន ទម្រង់មុខការលេងស្ទាយខ្លួនពិតជាស្រដៀងនាយកម្លោះខ្លាំងណាស់ទាស់ត្រង់ថាមិនមានពាក់វេនតាប៉ុណ្ណោះ

(គួរអោយចាប់អារម្មណ៍)ឃើញដូច្នេះអារម្មណ៍ប្រែទៅជាផ្លាស់ប្តូរបានខ្លះហាក់ចង់យកបុរសសង្ហារម្នាក់នៅចំពោះមុខមកជំនួសបងអ៊ំរបស់ខ្លួនបានមួយពេល
«ខ្ញ៉ំប្តូរចិត្តវិញហើយ លោកមកផឹកកំដរខ្ញ៉ំវិញទៅល្អទេ?»ថេយ៉ុងរំលេចស្នាមញញឹមប្រៀបដូចជាអន្ទាក់ចាប់ចចកមកនៅក្បែរខ្លួនទាំងមិនញញើត
«គ្មានបញ្ហា»មិនបង្អង់យូអ្នកក្រឡុកស្រាបានហ៊ុចកែវស្រាយអោយទៅនាយកម្លោះ

«រីករាយដែលបានស្គាល់លោក»កាយតូចហ៊ុចកែវឡើង
«បាទ ទេពធីតាសម្រស់»ពួកគេបានលើកកែវជល់ជារបៀបស្វាគមន៍នៃការជួបគ្នាមុននឹងលើកមកក្រែបផឹក
«លោកក៉ំហៅខ្ញ៉ំបែបនេះអី ខ្ញ៉ំជាប្រុសទេ»
«ប៉ុន្តែលោកមើលទៅស្អាតណាស់ ចង់ថាស្អាតជាងស្រីៗដែលខ្ញ៉ំបានជួបទៅទៀត»មិនស្រដីតែមាត់ដៃដ៏ប្រហើនក៏ហ៊ានលូកមកស្ទាប់អង្អែលផ្ពាល់ទន់រលោងរបស់ថេយ៉ុងដូចគ្នា។ មិនមានថាស្តីអោយផ្ទុយមកវិញមានតែស្នាមញញឹមប៉ុណ្ណោះប៉ុន្តែអ្នកណាទៅដឹងថាវាជាស្នាមញញឹមឥអ្វី

ពង្វក់ស្នេហ៍លោកអ៊ំបណ្តូលចិត្ត💫(ចប់)Where stories live. Discover now