រីង!!រីង សម្លេងទូរស័ព្ទបន្លឺឡើងរងឹងនៅលើតុបណ្តាលអោយម្ចាស់លូកដៃទៅយកដើម្បីចុចទទួល
«អាឡូ ឯងមានការអី?»នាយកម្លោះសង្ហារអង្គុយសញ្ញេឯកសាទាំងមាត់វាចាចោទសំណួរទៅកាន់អ្នកនៅក្នុងទូរស័ព្ទ
«បងប្រុស ខ្ញ៉ំស៉ំទោសដែលតេទៅប្រាប់បងយឺតពេលបន្តិច»សម្លេងមនុស្សស្រីវ័យកណ្តាលម្នាក់ស្រដីឡើង«ឯមានរឿងអីមែនទេ?»នាយកម្លោះចាប់ផ្តើមជ្រួញចិញ្ចើមនាំអោយដៃម្ខាងកំពុងកាន់ប៊ិចទប់ចលនាភ្លាមៗ
«គឺថា កូនថេយ៍លួចចាកចេញពីប្រទេសបារាំងដើម្បីទៅកូរ៉េជួបបងហើយ»អ្នកជាម្តាយសែនភ័យព្រួយបន្ទាប់ពីដឹងដំណឹងថាកូនប្រុសបណ្តូលចិត្តតែម្នាក់លួចចាកចេញទៅប្រទេសកូរ៉េតែម្នាក់ឯងបាំង!! គ្រាន់តែលោកស្រីគីមបញ្ចប់ប្រយោគភ្លាមមាត់ទ្វាក៏បើកដោយស្នាដៃស្រឡូនភ្លែត
«Hi បងអ៊ំបណ្តូលចិត្ត»វែនតាខ្មៅត្រូវបានដោះចេញមុននឹងស្រដីរាក់ទាក់ទៅកាន់លោកអ៊ំបណ្តូលចិត្តដែលងើយមុខបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង។ រាងរៅស្រឡូន បបូរមាត់ផ្កាឈូបើមើលអោយចំតើនេះជាក្មេងប្រុសអាយុ20ឆ្នាំមែនឬ?
«បងប្រុសគឺថេយ៍មែនទេ? ខ្ញ៉ំដូចលឺសម្លេងជាកូនថេយ៍»អ្នកនៅក្នុងទូរស័ព្ទញ៉ាប់ញ័រជាខ្លាំងព្រោះក្នុងចិត្តអន្ទះសារចង់ដឹងពីសុខទុកកូនប្រុស«អាឡូ mommy»មិនអោយនាយកម្លោះឆ្លើយតបទាន់កាយស្រឡូនបោះជំហ៊ានជើងខិតខ្លួនមកជិតរួចយកទូរស័ព្ទចេញពីដៃក្រាស់ដើម្បីឆ្លើយឆ្លងជំនួសវិញ
«កូនថេយ៍ ហេតុអីកូនទៅណាមកណាមិនប្រាប់ម៉ាក់អោយដឹងសោះអញ្ជឹង?»
«មកពីmommy មិនអោយកូនមកកូរ៉េធ្វើអី? លើកមុនMommyបានសន្យាជាមួយកូនហើយថាបន្ទាប់ពីកូនប្រលងចប់ក្នុងពេលវាកងកូនអាចមកកូរ៉េបានប៉ុន្តែmommyមិនអនុញ្ញាត ដូច្នេះកូនមានតែលួចមកនឹងឯង»«ពុទ្ធោកូន ធ្វើបែបនេះដឹងម៉ាក់បារម្ភទេ?»
«ក៉ំបារម្ភអីmommyកូននៅទីនេះមានលោកអ៊ំជួយមើលថែរហើយ យ៉ាងណាមិញកូនមកទីនេះក៏ដើម្បីបានជួបមុខលោកអ៊ំដូចគ្នាព្រោះកូននឹកៗ នឹកលោកអ៊ំខ្លាំងណាស់»មិនត្រឹមតែនិយាយតែមាត់ទេសូម្បីក្រសែរភ្នែកក៏ក្រលៀសមើលទៅកាន់លោកអ៊ំបណ្តូលចិត្តដែលកំពុងធ្វើទឹកមុខស្មើរដាក់ដែរ។
«ណ្ហើយ~~បើជ្រុលជាចឹងម៉ាក់មានតែព្រឹងលោកអ៊ំអោយជួយមើលថែរហើយ»លោកស្រីគីម ដកដង្ហើមមួយខ្យាកព្រោះដឹកចិត្តពីគំនិតកូនប្រុសដែលមានទៅលើលោកអ៊ំចិញ្ចឹមរបស់គេថាស៉ីជម្រៅបែបណា? ក្នុងគ្រួសារគីមគឺមានតែលោកស្រីគីមប៉ុណ្ណោះដែលជាកូនស្រីតែម្នាក់ប៉ុន្តែមុននឹងមានគាត់ លោកតានៃត្រកូលគីមក៏បានយកជុងហ្គុកមកមើលថែរចិញ្ចឹមបីបាច់តាំងពីតូចដូចគ្នា ដូច្នេះនាយគឺត្រូវជាអ៊ំចិញ្ចឹមរបស់ថេយ៉ុងនឹងឯង កំពុងមានចិត្តលួចស្រឡាញ់ស្របពេលដឹងថានាយកម្លោះមិនមែនជាអ៊ំបង្កើតទៀតនោះនាយល្អិតក៏រឹតតែមិនអោយរបូតរបស់សំខាន់ចេញពីដៃថែមទៀត។ស្ថិតវ័យ44ឆ្នាំទោះអាយុកើនតែសម្រស់មិនកើនតាមអាយុបន្តិចណាឡើយ ឆ្លាត ម៉ឺងម៉ាត់ ម៉តចត់បែបនេះ ច្បាស់ណាស់ថាគីម ថេយ៉ុងពិតជាចូលចិត្ត។ ជុងហ្គុកទាញទូរស័ព្ទមកវិញ
«ប៉ុណ្ណឹងសិនចុះ»នាយកម្លោះថារួចទូរស័ព្ទក៏ផ្តាច់ប្រព័ន្ធភ្លាម
«អីយ៉ា ហេតុអីបងអ៊ំធ្វើមុខបែបនេះ?មើលចុះលែងសង្ហារហើយណា»ខណះពេលរាងក្រាស់បាញ់ក្រសែរភ្នែកដ៏មុទស្រួចនឹងពេញដោយការក្រឺតខ្នាញ់ចំពោះថេយ៉ុងនាំអោយអ្នកកំពុងត្រូវបានគេសម្លឹងរឹតតែប្រហើននឹងឌឺដងលើសដើម«ក៉ំមកធ្វើចរឹកបែបនេះដាក់អ៊ំ ហើយលើកក្រោយគួរតែហៅអ៊ំអោយស្រួលបួលផង»នាយកម្លោះក្រវាស់ដៃស្រឡូនចេញពីផ្ទៃមុខសង្ហារមុននឹងវាចារួចក្រោកឈរអស់កម្ពស់ដោយបម្រុងនឹងដើរចេញទៅក្រៅ
«បងអ៊ំទៅណា អូនថេយ៍ស៉ំទៅផង»មិនអោយផុតពីក្រសែរភ្នែកកម្លោះតូចរូតដើរទៅជិតនឹងអោបដៃអ្នកជាអ៊ំឡើងស្អិតប្រៀបដូចកាវបិទមិនអោយរបកមុននឹងញិញ៉កដាក់វ័យក្រាស់ដែលធ្វើទឹកមុខម៉ៅព្រោះក្រពុលមុខនឹងចរឹកចចេសថេយ៉ុងជាខ្លាំង«ថេយ៍អ៊ំប្រាប់ឯងយ៉ាងមិចមិញនេះ?»នាយសឹងតែចាប់ក្មេងនេះញ៉ាត់ចូលកេះឡាំងដើម្បីយកទៅដាក់នៅក្នុងយន្តហោះផ្ញើរអោយម្តាយរបស់គេវិញណាស់ ក្មេងស្អីក្បាលរឹងយ៉ាងនេះ?
«បងអ៊ំនិយាយអី អូនថេយ៍អត់ចាំផង»ថេយ៉ុងធ្វើភ្នែកក្រលីងក្រឡង់ហាក់ដូចមនុស្សមិនចាំអីពិតមែន
«ហ្ហើយ~~~»នាយកម្លោះដកដង្ហើមធំរួចដើរចេញតែម្តងទោះដៃអមមានរាងតូចក៏ដោយ
Skip
៚នៅភោជនីយដ្ឋានជុងហ្គុកត្រូវបង្ខំចិត្តនាំកាយតូចមកញាំអីព្រោះត្រចៀកទាំងគូថ្លង់រកនិយាយមិនត្រូវដោយសារតែសម្លេងស្រែកទាមទាររបស់ក្មួយកំហូចម្នាក់នេះ
«លោកអគនាយកគីម»សម្លេងស្តួចស្តេះរងឹងពេញត្រចៀកថេយ៉ុងស្របពេលគេកំពុងញាំបន្ទាប់ពីស្តាប់លឺសូឈ្មោះអ៊ំបណ្តូលចិត្តចេញពីបបូរមាត់នារីផ្សេងហើយនាំអោយផ្ទៃមុខផូផង់អត់នឹងងើយសម្លឹងមើលមិនបាន។ ជើងស្រឡូនពាក់ស្បែកជើងកែងចោទខ្ពស់ព័ណ៍ក្រហមខ្កំពុងដើរសម្រិតលឺសូរតែតឹកៗសម្តៅមកជិតតុរបស់អ៊ំក្មួយទាំងពីរ«សួរស្តីអ្នកនាង រីអា»នាយកម្លោះក្រោកឈរ
«រីករាយណាស់ដែលបានជួបលោក»នាងក្រម៉ំលើកដៃឡើង
«រីករាយដូចគ្នា»ជុងហ្គុកធ្វើការចាប់ដៃជាការរាក់ទាក់បណ្តាលអោយអ្នកអង្គុយមើលលួចខាំធ្មេញសង្កត់អារម្មណ៍ភាពប្រច័ណ្ឌដែលរៀបនឹងផ្ទុះសឹងមិនចង់បាន។
សូមរងចាំភាគបន្ត
YOU ARE READING
ពង្វក់ស្នេហ៍លោកអ៊ំបណ្តូលចិត្ត💫(ចប់)
Acciónក្តីស្រឡាញ់វាគ្មានដែនកំណត់ទេ មិនថាស្រីប្រុសឬអាយុ គឺមិនអាចកំណត់បានឡើយដរាបណាបេះដូងព្រមបើកទទួលនោះគឺជាផ្លូវក្តីសុខរបស់យើងយ៉ាងពិតប្រាកដ