ភាគបញ្ចប់:ទីបំផុតអូនអាចចាប់បងអ៊ំបានហើយ

1.4K 72 1
                                    

លោកស្រីគីមអង្គុយគាំងធ្មឹង រហូតសឹងតែមិនបានដកដង្ហើមទៅហើយតើពាក្យនេះពិតជាលាត់ចេញពីមាត់បងប្រុសរបស់ខ្លួនមែនឬ?
«បងស៉ំទោស តែរឿងនេះវាជ្រុលនឹងកើតឡើងទៅហើយបងក៏មិនអាចបង្វិលពេលវេលាអោយថ្ថយក្រោយបានដែរ»នាយដឹងថាខ្លួនខុសសម្រាប់ថេយ៍ហេតុផលគឺស្រវឹងចុះនាយ?នាយមិនបានស្រវឹងសូម្បីតែបន្តិចហេតុអីក៏យល់ព្រមធ្វើតាមការស្នើរស៉ំរបស់មនុស្សស្រវឹងទៅវិញ?កត្តានេះហើយបានជានាយគិតថាខ្លួនជាអ្នកខុស

«ឈប់ៗ នេះបងចង់ថាបងហើយនឹងថេយ៍គឺបាន.....»គាត់ស្រដីមិនចេញទេសូម្បីគំនិតពេលនេះក៏មិនដំណើរការដែរព្រោះរវល់តែភ្លឹកភ្លាំងនឹងភាពភ្ញាក់ផ្អើលរឿងរបស់ជុងហ្គុកនឹងឯង
«ពួកយើងបានដេកជាមួយគ្នា»ជុងហ្គុកបោះសម្តីឆ្លើយតបទៅកាន់លោកស្រីគីមម៉ាត់ៗមិនខ្លាចក្រែងឬខ្មាសពាក្យដែលស្រដីចេញមកនោះទេ វាកើតឡើងបែបណានាយនឹងវាចាបែបនោះ

«រឿងនេះច្បាស់ជាអាកូនជើងល្អបង្កឡើងមិនខាន»គាត់ថាស្តីអោយថេយ៍ព្រោះយល់ថាមានតែថេយ៍នោះទេដែលមានគំនិតបែបនេះ
«អត់ទេគេស្រវឹងចំណែកបងមិនបានស្រវឹងឡើយ...ទោះជាយ៉ាងណាបងនៅតែធ្វើវា»ជុងហ្គុក
«ហ៉ើយ~~~ឥឡូវនេះបងគិតចង់ធ្វើយ៉ាងមិចជាមួយគេ?»
«បងនឹងទទួលខុសត្រូវ»ស្រដីយ៉ាងម៉ឺងម៉ាត់

«អូយ!! មិនអីទេបងយ៉ាងណាថេយ៍ជាប្រុសដូច្នេះគេក៏មិនខាតបង់អ្វីដែរ»លោកស្រីគីមមិនចង់ដាក់សំពាធទៅអោយបងប្រុសដែលព្រមបោះបង់វ័យកម្លោះព្រមមកទទួលខុសត្រូវទៅលើកូនប្រុសបណ្តូលចិត្តរបស់ខ្លួននោះទេ
«អត់ទេ បងបានសញ្ចាខ្លួនឯងហើយថាមិនបូកឡំជាមួយអ្នកណាដាច់ខាត់បើម្នាក់ណាជាមនុស្សដំបូងរបស់បង ម្នាក់នោះបងត្រូវតែទទួលខុសត្រូវ»

«បងប្រុសខ្ញ៉ំដឹងថាបងជាមនុស្សមានទំនួសខុសត្រូវតែបង....យល់ថាថេយ៍គេនឹងពេញចិត្តទេដែលអោយបងទទួលខុសត្រូវព្រោះតែទំនួលមិនមែនជាក្តីស្រឡាញ់?»សម្តីរបស់លោកស្រីគីមហាក់ដូចរំលឹករឿងម្យ៉ាងអោយជុងហ្គុកត្រូវអង្គុយសញ្ជឹងគិត
«គេមិនសប្បាយចិត្តទេបើគ្រាន់តែទំនួលខុសត្រូវបែបនេះព្រោះអ្វីដែលគេចង់បានពីបងគឺក្តីស្រឡាញ់ ខ្ញ៉ំជាម្តាយតាមសង្កេតមើលចិត្តគេយូហើយថាគេស្រឡាញ់បងខ្លាំងប៉ុណ្ណា?»

ពង្វក់ស្នេហ៍លោកអ៊ំបណ្តូលចិត្ត💫(ចប់)Where stories live. Discover now