ភាគ4:អូនអត់គិតចឹងទេ

1.1K 49 2
                                    

នាយកម្លោះបានដាក់ខ្លួនសម្រូតអង្គុយចុះយឺតៗនៅជិតក្បាលគ្រែថេយ៉ុងមុននឹងសម្គុកមើលទៅកាន់ផ្ទៃមុខកាយតូចមិនដាក់មុននឹងដាច់ចិត្តលើកដៃទៅវាសសក់ពីរ បីសរសៃចេញពីផ្ទៃមុខម៉ត់រលោង។ មិនថាមើលប៉ុន្មានដងប៉ុន្មានម៉ោងក៏ក្មេងម្នាក់នេះទាក់ចិត្តនាយបានគ្រប់ពេល រាងតូចមិនបានតាមនាយត្រឹមតែថ្ងៃនេះទេគឺវា7ឆ្នាំហើយតាំងពីគេអាយុ13ឆ្នាំមកម្លេស

«ឯងស្រឡាញ់អ៊ំឬគ្រាន់តែចង់តេសពីក្តីស្រឡាញ់ដែលឯងមានចំពោះអ៊ំទេ?»នាយមិនអាចសម្មតបានឡើយថានេះជាក្តីស្រឡាញ់ពិតប្រាកដឬគ្រាន់តែជាការតេសសាកមើលអារម្មណ៍ប៉ុណ្ណោះ?
«សាកប្រថុយទៅ»នៅសុខៗមួយប្រយោគបានបន្លឺឡើងដែលវាមិនមែនជាសម្តីនាយឡើយ
«ឯងមិនទាន់ដេកទេ? អេស!!»គ្រាន់តែបញ្ចប់មួយប្រយោគរួចរាងកាយមាំមួនក៏ត្រូវបានថេយ៉ុងចាប់ទាញកន្រ្តាក់មួយទំហឹងម៉ាអស់កម្លាំងព្រោះមិនដូច្នេះច្បាស់ជាទាញនាយមិនរួចឡើយ។ នាយកម្លោះភ្លេចខ្លួនមួយភ្លែតក៏ត្រូវបានក្មួយជើងល្អទាញអោយដេកលើពូករួចឡើងជិះពីលើយ៉ាងលឿន

«ឯងធ្វើស្អីនឹងថេយ៉ុង ឆាប់ចុះពីលើអ៊ំភ្លាម»នាយកម្លោះជ្រួញចិញ្ចើមនឹងបង្គាប់អោយកាយតូចចុះពីលើខ្លួន
«ខ្លួនរបស់អូនក្តៅណាស់»ទឹកមុខមមីមមើលរបៀបមនុស្សស្រវឹងត្រូវបានបង្ហាញអោយជុងហ្គុកឃើញថាអ្នកម្ខាងទៀតបែបជាត្រូវបានស្រាធ្វើទុកប៉ុណ្ណោះ
«បើចឹងចុះពីលើអ៊ំទៅ អ៊ំនឹងទៅឆុងតែខ្ញីអោយផឹក»ជុងហ្គុក
«អត់ទេ....»កាយតូចក្រវីក្បាលនឹងពេបមាត់ពេបកដោយចង់បញ្ជាក់ថាខ្លួនមិនចង់ចុះទេ

«បើមិនចុះបែបនេះអោយអ៊ំទៅឆុតតែខ្ញីយ៉ាងមិច ហា?»នាយហាក់មានអារម្មណ៍ហត់នឿយនឹងចរឹករឹងចចេសរបស់រាងតូចជាខ្លាំង អាពេលស្រវឹងក៏ចឹងហើយអាពេលអត់ស្រវឹងក៏នៅតែចឹងគិតទៅក្មេងនេះជាមនុស្សរឹងចចេសលំដាប់ស្តង់ដារមែនទេ?
«បងអ៊ំជាអ្នកជួយអូនវិញទៅ»
«ចុះអ៊ំកំពុងតែជួយហើយតើ ឯងឆាប់ងើបចេញពីខ្លួនអ៊ំសិនទៅ»

«អត់ទេ»
«បើមិនចុះបែបនេះអោយអ៊ំជួយឯងយ៉ាងមិច?»
«គឺជួយបែបមនុស្សធំ»
«បែបមនុស្សធំ?»នាយកម្លោះជ្រួញចិញ្ចើមងើយឆ្ងល់ភ្លាមៗ
«មែនហើយ គឺអ៊ំជួយត្រង់នេះហើយក៏ត្រង់នេះឬក៏ត្រង់នេះ»ថេយ៍ទាញដៃជុងហ្គុកអោយមកស្ទាប់ដើមទ្រូងរបស់ខ្លួនមុននឹងបង្អូសទៅក្បាលពោះរួចហួសទៅដល់អូនតូចរបស់គេផងដែរ។ រាងក្រាស់បើកភ្នែកធំៗនេះគេពិតជាបានប៉ះរបស់ក្មួយមែនឬ?

ពង្វក់ស្នេហ៍លោកអ៊ំបណ្តូលចិត្ត💫(ចប់)Where stories live. Discover now