ភាគទី:24 ឯងធ្វើឆ្កួតស្អីនឹង

1.1K 41 4
                                    

*ភូមិគ្រឹះគីម

« ថេយ៍មកវិញហើយមែនទេកូន »អ្នកស្រីគីម

« បាទម៉ាក់ចឹងកូនសុំទៅបន្ទប់សិនហើយ »ថេយ៉ុង

« ទៅចុះកូន »អ្នកស្រីគីម

« បាទ »ថេយ៉ុងនិយាយហើយគេក៏រត់ឡើងមកបន្ទប់ដើម្បីមកសម្រាកព្រោះថ្ងៃនេះគេមានអារម្មណ៍ថាហត់ហត់ខ្លាំងណាស់មកដល់បន្ទប់ភ្លាមគេក៏ទម្លាក់ខ្លួនគេងមួយទំហឹង។សម្ងំគេងបានបន្តិចក៏ស្រាប់តែឮសំឡេងសារ៉ូតឡើងគេក៏យកមកមើលតែវាធ្វើអីគេខ្លួនចិញ្ចើមឆ្ងល់ព្រោះសារនេះគេមិនដែលស្គាល់ទេមិនដឹងថាអ្នកណា។

#ប្រអប់សារ

‹ សួស្ដីថេយ៉ុង ›បុគ្គល

« អ្នកណាគេចេះ »ថេយ៉ុងឈរគិតក្នុងចិត្តមិនដឹងថាអ្នកណាគេក៏តបសារនោះហើយក៏សួរទៅអ្នកម្ខាងទៀត។

‹ អ្នកជាអ្នកណាដែលអ្នកស្គាល់ខ្ញុំដែរមែនទេ ›ថេយ៉ុង

‹ នេះថេយ៍មិនស្គាល់ខ្ញុំទេមែនទេខ្ញុំចាង អ៊ិននោះអី › តាមពិតអ្នកដែលសារមករាងតូចនោះគឺជាចាង អ៊ិននេះឯងគេបានឱ្យកូនចៅរបស់គេទៅសួររកលេខ។រាងតូចពីរដែលស្គាល់ដើម្បីណាត់ជួបរាងតូចនៅថ្ងៃនេះ

‹ តាមពិតជាលោកទេខ្ញុំស្មានតែអ្នកណាតើលោកបានលេខរបស់ខ្ញុំមកពីណា ›ថេយ៉ុង

‹ តាមពិតទៅខ្ញុំបានសុំលេខរបស់ថេយ៍ពីមនុស្សដែលថេយ៍ស្គាល់ ›ចាង អ៊ិន

‹ តាមពិតអញ្ចឹងទេចុះលោកមានការអ្វីទៅ ›ថេយ៉ុង

‹ គឺមិនចេះទេតាមពិតទៅខ្ញុំចង់ជួបថេយ៍និយាយរឿងបន្តិចបន្តួចតែប៉ុណ្ណោះតើថេយ៍ទំនេរដែរទេ ›ចាង អ៊ិន

‹ មិនអីទេខ្ញុំអាចជួបបានខ្ញុំទំនេរ ›ថេយ៉ុង

‹ អូខេអញ្ចឹងយើងមកជួបគ្នាកន្លែងហាងកាហ្វេដែលខ្ញុំធ្លាប់បុកថេយ៍ថ្ងៃមុននោះអី ›ចាង អ៊ិន

‹ បាទមិនអីទេបន្តិចទៀតខ្ញុំនឹងទៅ ›ថេយ៍

‹ បាទ ›ចាង អ៊ិន
ការឆ្លើយឆ្លងសារក៏បានបញ្ចប់ល្ងាចបន្តិចថេយ៉ុងក៏បានមកតាមការសន្យា
*ហាងកាហ្វេ

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now