ភាគទី: 39 ថាម៉េចថេយ៉ុងបាត់ខ្លួន

1.1K 49 0
                                    

ក្នុងបន្ទប់

« សឺត..ហេតុអីក៏ឈឺក្បាលម្ល៉េះ .នេះឈាមហើយយើងដេកជាមួយអ្នកណាទៅហេតុអ្វីក៏យើងមិនចាំចឹងអូយអាក្បាលនេះក៏វាឈឺខ្លាំងម្ល៉េះវើយ » ចាងអ៊ិន

តុក..តុក..

« ចូលមក » ចាងអ៊ិន

« ចៅហ្វាយមកក្លឹបមិចមិនប្រាប់ខ្ញុំចឹង » ជេមី

« គឺយើងស្មុគស្មាញតិចតួចអើមែនហើយឯងដឹងទេថាយប់មិញយើងដេកជាមួយអ្នកណា » ចាងអ៊ិនសួរទៅកូនចៅក្រែងរកគេដឹង

« ខ្ញុំម៉េចនិងដឹងទៅចៅហ្វាយបើសូម្បីតែចៅហ្វាយមកក្លឹបក៏ខ្ញុំមិនដឹងផងនេះកុំបានការខលទៅប្រាប់ទេកុំអីខ្ញុំមិនដឹងឡើយមើលមួយលោកប្រុសធំសួររកចៅហ្វាយរហូតហើយចុះចៅហ្វាយនាំអ្នកណាមកដេកជាមួយទៅ » ជេមី

« បើយើងដឹងយើងមិនមែនសួរឯងទេយើងវាស្រពិចស្រពោលតែរាងកាយរបស់គេប្រុសមិនមែនមនុស្សស្រីទេ » ចាងអ៊ិនយ៉ាងណាគេអាចនៅចាំបានខ្លះថាមនុស្សដែលគេគេងជាមួយមិនមែនជាមនុស្សស្រីឡើយ

« អញ្ចឹងមានតែក្មេងប្រុសមែនហើយចៅហ្វាយខ្ញុំទើបតែឮមេការប្រាប់ថាក្មេងប្រុសម្នាក់មកដាក់ពាក្យធ្វើការនៅទីនេះតែពេលនេះឮថាសុំលាឈប់បាត់ទៅហើយ » ជេមី

« ហៅមេការមកជួបយើង » ចាងអ៊ិន

« បាទចៅហ្វាយ » ជេមីថាហើយគេក៏ទៅហៅមេការដើម្បីមកជួបនាយបន្តិចក្រោយមកមេការក៏បានមកដល់

« ចៅហ្វាយមានរឿងអ្វីមែនទេទាន » មេការ

« ប៉ុន្មានថ្ងៃនេះមានមនុស្សមកធ្វើការថ្មីមែនទេ » ចាងអ៊ិន

« បាទចៅហ្វាយតែគេលាឈប់នៅយប់មិញនេះឯង » មេការ

« ហេតុអីក៏ឈប់លឿនម្ល៉េះមានរឿងអី  » ចាងអ៊ិន

« គឺ...គឺ..គឺ. » មេការ

« នៅគឺយូរទៀតទេ » ចាងអ៊ិនពេលនេះគេចង់ដឹងណាស់ថាក្មេងនោះជាអ្នកណាបើតាមគេស្មានគឺដូចមនុស្សដែលគេធ្លាប់ស្គាល់យ៉ាងចឹងគ្រាន់តែគេស្រពិចស្រពិលមិនច្បាស់នៅក្នុងចិត្ត

« គឺយប់មិញចៅហ្វាយបានបំពានរាងកាយគេទើបគេសុំលាឈប់ហើយប្រាប់ឲ្យខ្ញុំមិនឱ្យប្រាប់រឿងនេះទៅអ្នកណាទេទាន » មេការ

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now