ភាគទី:66 បងនិងស្រលាញ់អូនរហូតទៅ

539 35 0
                                    

មួយអាទិត្យកន្លងផុតទៅថ្ងៃរៀបការរបស់ជុងហ្គុកនិងថេយ៉ុងក៏បានមកដល់ថ្ងៃនេះមានមនុស្សម្នាជាច្រើនបានមកចូលរួមថ្ងៃល្អរបស់ទាយាទត្រកូលចន

« កម្មវិធីចាប់ផ្ដើមហើយកូនរួចរាល់ហើយមែនទេ » លោកចន

« បាទលោកប៉ាកូនរួចរាល់ហើយ » ជុងហ្គុកតបទាំងញញឹមបិទមាត់មិនជិតទេព្រោះជិតបានប្រពន្ធហើយ

« ហីយ៉ាអាសម្លាញ់ថ្ងៃនេះឯងសង្ហារណាស់អាហ្គុក » យ៉ុនហ្គីដើរមកទះស្មានាយតិចៗហើយនិយាយសសើរនាយសង្ហារទៀតផង

« ឯងក៏ដូចគ្នាអាយ៉ុនហើយចុះឯណាជីមីននោះមិនមកទេហ្ហេស » ជុងហ្គុក

« មកតើតែទៅបន្ទប់តែងខ្លួនរបស់ថេយ៉ុងបាត់ទៅហើយ » យ៉ុនហ្គីនិយាយតែប៉ុណ្ណេះពួកគេក៏នាំគ្នាទៅទទួលភ្ញៀវ

#បន្ទប់តែងខ្លួន

« អាថេយ៍ » ជីមីន

« អាតុញ » ថេយ៉ុង

« អូហូ ថ្ងៃនេះឯងស្អាតណាស់ដឹងទេអាថេយ៍ » ជីមីននិយាយសរសើរទៅកាន់មិត្តថ្ងៃនេះគេពិតជាស្រស់ស្អាតខ្លាំងណាស់។ពិតជាសាកសមជាកូនកំលោះតូចមែនទែន

« ថ្ងៃនេះឯងក៏ស្អាតដែរកុំមកបញ្ចូលយើងអីយើងស្អាតរាល់ថ្ងៃស្រាប់ទៅហើយមិនអញ្ចឹង » ថេយ៉ុង

« អើទៅយើងដឹងហើយថាឯងស្អាតរាល់ថ្ងៃប៉ុន្តែថ្ងៃនេះឯងស្អាតពិសេសតែម្ដង។ » ជីមីននិយាយទៅកាន់រាងតូចវិញទាំងញញឹមគេពិតជារំភើបណាស់ពេលដែលឃើញមិត្តរបស់គេបានជួបមនុស្សដែលស្រឡាញ់ពិតប្រាកដ។មិនធ្វើឱ្យមិត្តរបស់គេខូចចិត្ត។កំពុងតែនិយាយគ្នាសុខៗក៏មានមនុស្សដែលចូលមក

« រួចរាល់ហើយមែនទេក្មេងៗកម្មវិធីចាប់ផ្ដើមហើយ »  អ្នកស្រីគីម

« រួចរាល់ហើយម៉ាក់ » ថេយ៉ុង

« ថេយ៉ុងកូនម៉ាក់ថ្ងៃនេះស្រស់ស្អាតខ្លាំងណាស់ហេតុអីក៏ធ្វើមុខបែបនេះកូនភ័យមែនទេ » អ្នកស្រីគីមសួរទៅកាន់រាងតូចពេលគេធ្វើមុខដូចជាភ័យៗទើបគាត់និយាយលួងលោមកុំឱ្យគេភ័យវិញ

« ក៏ភ័យតិចតួចដែរម៉ាក់ » ថេយ៉ុង

« មិនអីទេកូនធ្វើខ្លួនធម្មតាទៅបន្តិចទៀតនឹងលែងអីហើយ។ថ្ងៃនេះដល់ម៉ោងហើយណា។ត្រៀមខ្លួនទៅចេញទៅជាមួយម៉ាក់។ » អ្នកស្រីគីម

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now