#1អាទិត្យ
មួយអាទិត្យកន្លងផុតទៅរឿងរ៉ាវគ្រប់យ៉ាងក៏បានចាត់ចែងតាមពេលវេលារួចរាល់អស់ពេលនេះជុងហ្គុកក៏បានធូស្បើយគ្រាន់បើជាងមុនអាចត្រឡប់មកភូមិគ្រឹះវិញបានចំណែកលោកស្រីចនក៏នៅត្រឡប់មកដូចដើមវិញបាន 100% នេះដូចគ្នា« មកកូនជុងមួយៗណា » លោកស្រីចនបានដឹកដៃកូនប្រុសចុះមកពីណាឡានដើម្បីចូលទៅក្នុងភូមិគ្រឹះ
« បាទម៉ាក់ខ្ញុំដើរខ្លួនឯងបានតើកូនអស់អីហើយ » ជុងហ្គុកតបទៅម្តាយវិញមើលទៅគាត់ពិតជាបារម្ភពីរគេណាស់ទាំងដែលគេបានជាហើយគាត់នៅតែតាមមើលថែគេទៀត
« មែនហើយអូនកូនយើងគេរឹងមាំណាស់អូនកុំបារម្ភពេកអី » លោកចន
« តែយ៉ាងណាក៏អូននៅតែបារម្ភដដែលនិង » លោកស្រីចន
« ហីយ៉ា អ្នកប្រុសរបស់ម៉ែដោះត្រឡប់មកវិញហើយឯណា ម៉ែដោះសុំមើលបន្តិចមើលមាននៅឈឺត្រង់ណាទៀតទេអ្នកប្រុស » ម៉ែដោះពេលឮថាជុងហ្គុកចេញពីមន្ទីរពេទ្យភ្លាមក៏ប្រញាប់មកចាំទទួលទាំងនឹករលឹកមើលដូចពេលនេះចឹងរកតែនាយឆ្លើយមួយសំណួរក៏មិនបាន
« ហូអូម៉ែដោះបើសួរច្រើនយ៉ាងនេះកូនជុងឆ្លើយមិចនិងអស់ទៅ » លោកស្រីចន
« លោកស្រីមកពីរខ្ញុំសប្បាយចិត្តពេកទើបមិនបានគិតបែបនេះទៅ » ម៉ែដោះឮហើយគាត់ក៏តបទៅវិញធ្វើឲ្យគ្រប់គ្នាសើចនិងគាត់តែម្តង
« ខ្ញុំលែងអីហើយម៉ែដោះហើយថែមទាំងរឹងមាំទៀតផងនេះម៉ែដោះមើលទៅ » ជុងហ្គុក
« បានបែបនេះល្អហើយចឹងលោកប្រុសលោកស្រីនិងអ្នកប្រុសចូលទៅខាងក្នុងទៅថ្ងៃនេះខ្ញុំរៀបចំអាហារច្រើនណាស់សម្រាប់អ្នកទាំងអស់គ្នាជាពិសេសគឺអ្នកប្រុសតូចរបស់ម៉ែដោះនេះហើយ » ម៉ែដោះ
« ពិតមែនហ្ហេសខានញាំអាហារស្នាដៃម៉ែដោះយូរហើយពេលនេះឃ្លានហើយ » ជុងហ្គុកឮបែបនេះក៏និយាយឡើងធ្វើចរឹកក្មេងភ្លាមៗឯលោកចននិងប្រពន្ធឈរមើលហើយក៏សើចហួសចិត្តនិងកូនខ្លួនធំហើយនៅធ្វើចរឹកដូចក្មេងទៀត
« មើលកូនបងចុះមិនចេះធំទេ » លោកចន
« កូនបងដូចគ្នាតើ » លោកស្រីចន
YOU ARE READING
ពេទ្យតូចម្ចាស់បេះដូង
Fantasyឯងមិនហត់ទេហ្អេដែលត្រូវមកមើលថែមនុស្សពិការដូចជាយើង មិនហត់ទេព្រោះវាជាតួនាទីរបស់ខ្ញុំដែលត្រូវមើលថែអ្នកជំងឺ😊😊