ភាគ4: ជួបគ្នាឆាប់ៗ គីម ថេយ៉ុង

52 4 0
                                    

ភាគ4|ទីក្រុងសេអ៊ូនៃប្រទេសកូរ៉េខាងត្បូងទិដ្ឋភាពនាពេលរាត្រីពិតជាស្រស់ស្អាតគួរអោយតក់សម្គាល់ចរាចរណ៍មានរបៀបដែលប្រជាជនគោរពខ្ជាប់ខ្ជួនជានិច្ច តាមដងវិថីមានបង្គោលភ្លើងបំភ្លឺសងខាងសភាពអ៊ូរអររថយន្តបរកាត់ឥតដាច់កន្តុយ ក្នុងនោះផងដែលរថយន្តសេរីទំនើប អាចអោយយើងឃើញស្លាកលេខ ត្រូកូលគីម បើកក្នុងល្បឿនមធ្យម បានបញ្ឈប់នៅមុខសណ្ឋាគាប្រណិតលំដាប់អភិជន។
ទ្វាឡានបានបើកបង្ហាញអោយឃើញមនុស្សមាឌតូចរូបរាងស្រលូនស្អាតសាកសមនិងឈុតតម្លៃថ្លៃ ផ្ទៃមុខស្រស់ស្អាតភ្នែកមូលក្រឡង់ច្រមុះស្រួច បរបូរមាត់ពណ៌ស៊ីជម្ពូស្រាល Make Up បែបធម្មជាតិសមនិងទម្រុងមុខគឺល្អឥតទាល់ រាងដើរចូលក្នុងសាលទាំងទឹកមុខញញឹម ឆក់ព្រលឹងកម្លោះៗអោយងាកមើលសឹងបាក់ករដោយសាសម្រស់របស់....
"Wow ថេយ៉ុង ព្រះអើយ!ហេតុក៏ឯងស្អាតខ្លាំងម្លេះ! អ្នកណាអោយឯងតែងខ្លួនបែបនេះផាត់មុខបែបនេះចង់ប្រាប់ថាឯងស្អាតខ្លាំងណាស់!! នែ៎យើងកូនក្រមុំណា!"នាងជាកូនក្រមុំចាប់បង្វិលខ្លួនថេយ៉ុងមួយជុំមើលចុះមិត្តគេនេះណាស្អាតណាស់ ស្អាតជាងនាងជាស្រីទៅទៀតមើលចុះឈរក្បែរនាងស្អាតជាងនាងជាកូនក្រមុំក្នុងកម្មវិធីទៅទៀត។
"ស្អីរបស់ឯងជូលី យើងដឹងតើថាឯងជាកូនក្រមុំដែលស្រស់ស្អាតក្នុងយប់នេះ"ថេយ៉ុងសើចហួសចិត្តនិងមិត្តម្នាក់នេះមើលចុះបានប្តីយប់និងហើយតែមិនចោលចរឹតកូនក្មេងឆ្លេរឆ្លាមើលមាន់ពង់តែចង់ប្រាប់មិត្តគេស្រលាញ់គ្នាខ្លាំងណាស់ទោះបីរាងឡប់បន្តិច🤏។
"បានៗឯងស្អាតជាងយើងកុំឈរក្បែរយើងចូលខាងក្នុងទៅកុំអោយគេច្រលំឯងកូនក្រមុំ"ជូលីប្រញាប់ដេញថេយ៉ុងចូលមិនបានទេថាមិនត្រូវលោកអាចារ្យហៅឡើងឆាកឥឡូវហើយ🤣។
"ន៎ែ!នេះដេញផងហេស៎!យើងមិនទាន់បានជូនពរឯងទេ"
"មិនបាច់ទេឆាប់ចូលទៅ ជីមីននៅខាងក្នុង"
"ឯងនេះយើងទៅហើយ"
"អើ!"
ថេយ៉ុងដើរចូលក្នុងសម្លឹងរកមើលតុដែលមានមិត្តភក្តិខ្លួនអង្គុយជុំទីនោះ....
"ពួកឯងមកយូហើយមែនទេ?"កាយតូចសួទៅកាន់មិត្តក្នុងនក៏មានជីមីដែល
"ពួកយើងទើបមកដល់ទេ wow ថេយ៉ុងរបស់ពួកយើងណាស់យប់នេះ"ជីមីនលាន់មាត់សរសើរក្នុងចំណោមមិត្ត។
"ឯងសរសើរបែបនេះ ទៅវិញយើងទិញថ្មាំបញ្ចុះអៀនហើយ"
"ប្រញាប់ព្យាបាលទៅមិនល្អទេ"
"យើងគិតថាមិនងាយបាត់ទេ"
"វាថីឯងធ្ងន់ធ្ងរដល់ថ្នាក់និងផង"
"ព្រោះវាជាអៀនដែលពួកឯងសរសើរយើងរាល់ថ្ងៃ"
"ហាសហា ឯងនេះប្រសព្វណាស់"នេះហើយមិត្តពួកគេជួបគ្នាម្តងៗនិយាយវល់ពេញនិង។
ភ្លាមនោះបុរសសង្ហារម្នាក់ដើរមកសំដៅរកថេយ៉ុងភ្លាម
"សួស្តី!"
"អូ!សួស្តីលោកកាង"ជីមីននិងមិត្តដទៃទៀតនិយាយទាំងញញឹម
" ថេហ៍ អូនមកយូរទេ"នាយកម្លោះស្រដីទាំងទឹកមុខបៀមស្នាមញញឹមជាប់មកកាន់កាយតូចហាក់ភ្លឹកភ្លាំងស្រស់ល្អឯកចំពោះមុខ
"អូនទើបមកដល់មុននេះ"ថេយ៉ុងញញឹមមកកាន់អ្នកដែលមានសព្វនាមជាសង្សា
"អូនឃ្លានទេ?"
"ហ៊ឹម!គឺឃ្លាន"
"ចាំបងទៅយកអីអោយញុាំ"
"អូនទៅដែល"
"Okតោះ"
"ពួកឯងត្រូវការអីអត់"ថេយ៉ុងរហ័សងាកមកសួមិត្តកុំថាបានhuniiភ្លេចមិត្ត
"ពួកយើងញុាំរួច ឯងទៅចុះ"
ថេយ៉ុងនិងដុងស៊ូបណ្តើរគ្នាទៅកន្លែងតុអាហារដែរមានអាហារនិងបង្អែមយ៉ាងសម្បូរបែប។ពិធីមង្គលការដំណើរការណ៍យ៉ាងរលូនរហូតដល់ចុងក្រោយនៃកម្មវីធីគឺបោះបាច់ផ្កា
"ត្រៀមៗរាប់មួយដល់បី កូនក្រមុំសូមបោះបាច់ផ្កា"MCនិយាយឡើងលើឆាកឯអ្នកខាងក្រោមឈររង់ចាំទទួលយ៉ាងច្រើនកុះករ
"ត្រៀមៗម្តងទៀត ខ្ញុំរាប់ហើយណា"
"បោះមកៗៗ"សម្លែងស្រែកហ៊ោកញ្ជ្រៀវសប្បាយរីកយុវវ័យកម្លោះក្រមុំឈរត្រៀមត្រារង់ចាំបាច់ផ្កា...
"ខ្ញុំរាប់ហើយ មួយ ពីរ-
MCរាប់មិនទាន់ចប់ផងភ្លាមនោះកូនកម្លោះយកបាច់ពីកូនក្រមុំដើរសំដៅទៅកម្លោះសង្ហារដែលជាមិត្តនិងគ្នា
"អ្នកបន្ទាប់គឺជាឯងនេះជាឱកាសរបស់ហើយអាសម្លាញ់ធ្វើអោយបានល្អណាស៊ូៗ"កូនកម្លោះហុចបាច់ផ្កាអោយដុងស៊ូព្រមទាំងទះស្មាគេតិចៗរួចក៏ដើរមករកកូនក្រមុំវិញ។
ដុងស៊ូកាន់ផ្កានេះហើយដើរសំដៅរកថេយ៉ុងបន្ទាប់មកក៏លុតជង្គង់ចំពោះមុខថេយ៉ុងធ្វើអោយគ្រប់គ្នាហ៊ោកញ្ជ្រៀវរំភើបជំនួសថេយ៉ុង បន្តែថេហ៍បែបជាគាំង? តើមានដឹងទេ ? កាលដែលធ្វើបែបនេះ ធ្វើខ្ញុំកំពុងគិតថាតើខ្ញុំស្រលាញ់គាត់ជាស្នេហាឬគ្រាន់តែអាណិតដែលគាត់ស្រលាញ់ខ្ញុំរហូត រហូតដល់ខ្ញុំព្រមធ្វើសង្សាសាកដាក់ចិត្តស្របតាមគាត់ប៉ុន្តែរយៈពេលប្រាំមួយខែនេះខ្ញុំយល់អារម្មណ៍ខ្លួនឯងច្បាស់ថាវាមិនមែនស្នេហា។គាត់ល្អចំពោះខ្ញុំណាស់ហេតុអីទៅចិត្តមួយអាណិតគាត់ មើលចុះគ្រប់គ្នារួមទាំងមិត្តរបស់ខ្ញុំស្រែកបន្ទរអោយខ្ញុំទទួលយល់ព្រមនោះ តើខ្ញុំគួធ្វើបែបណា?
"ថេហ៍រៀបការនិងបងបានទេ?"ដុងស៊ូញញឹមមិនសូវសមភ្នែកចាប់ផ្តើមបញ្ចេញសន្សើមពេញរង្វង់ភ្នែកនេះនាយលុតជង្គង់សុំថេយ៉ុងយូហើយតែមិនទាន់បានការឆ្លើយតបពីថេយ៉ុងទៀត នេះរយៈពេលប្រាំមួយខែការយកចិត្តដាក់ចំពោះគេមិនអាចធ្វើអោយបេះដូងនាយតូចរង្គោះរង្គើរទេឬ?
"ព្រមទៅៗ"
"ព្រមទៅៗ"សម្លេងស្រែកបន្តអោយកាយតូចភ្លាក់ពីការគិតសម្លឹងមុខមនុស្សលុតជង្គង់ជាយូរមើលភ្នែកគេចុះជិតយំហើយ។ថេយ៉ុងសម្លឹងមើលគ្រប់បន្តិចរួចទាំងជីមីនញញឹមកាន់គេផងកាយតូចលូកដៃទទួលបាច់ផ្កាស្ទាក់ស្ទើរក្នុងចិត្តដោយមិននិយាយអ្វីទាំងអស់។
"អគុណណាស់ថេហ៍បងស្រលាញ់អូន"បន្ទាប់មកដុងស៊ូលូកយកជញ្ជៀនក្នុងហោប៉ាវអាវខ្វាហ្សេមកពាក់អោយនាយតូចរួចអោបរឹតយ៉ាងណែនដូចខ្លាចត្រូវកាយតូចបដិសែតវិញ។
"Wow ឡូយខ្លាំងណាស់ថេយ៉ុង"
"យើងរំភើបជំនួសឯងហើយ"
"យប់នេះផឹកអោយណាណីមិត្តយើងជិតបានប្តីម្នាក់ទៀតហើយ"
"បើមិនស្រវឹងមិនទៅផ្ទះទេ"មិត្តៗថេយ៉ុងនិយាយទាំងសើចសប្បាយជាមួយគ្នាទាល់តែយប់ជ្រៅបន្តិចក៏បំបែកគ្នាមកផ្ទះ.....។

+Morning 🌄

"ចង្រៃយ៎!!!កាងដុងស៊ូអាកូនចង្រៃ!!!"
"អាខេន!!!ឆាប់ហៅដុងស៊ូមកជួបយើង"
"បានចៅហ្វាយ"នាយខេនឱនគំនាបចៅហ្វាយចិត្តឃោឃៅ តែត្រូវផ្អាកដំណើរព្រោះមានសម្លេងមួយមកកាត់...
"មិនបាច់ទេខ្ញុំមកហើយ"ដុងស៊ូចុះពីកាំជញ្តើរមកដើរអង្គុយលើសាឡុងទល់មុខឪពុកខ្លួនកំពុងក្តាប់ដៃខឹងសឹងបែកសរសៃ។
"ហេតុអីឯងល្ងង់ដល់ថ្នាក់នេះ ដឹងហើយមែនទេថាគ្រួសាររបស់វាជិតខ្ស័យធន់ហើយ មិចនៅសំុវារៀបការទៀត "លោកកាងខ្វាន់ដុងខឹងកូនប្រុសមិនស្តាប់បង្គាប់គ្រប់យ៉ាង
"ប៉ាឃើញពត៏មានហើយមែនទេ តែខ្ញុំមិនខ្វល់ទេខ្ញុំស្រលាញ់ថេយ៉ុងខ្ញុំនិងយកគេអោយបានមិនថាក្នុងវិធីណាក៏ដោយ ប៉ាក៏មិនអាចបំបែកខ្ញុំបានដែលអ្វីដែលខ្ញុំចង់ត្រូវតែបានចាំទុក"
និយាយរួចក៏ងើបឈរពេញកម្ពស់
"ហើយអាការងារខុសច្បាប់ជាម៉ាហ្វៀឆ្កួតឡប់នោះខ្ញុំក៏មិនធ្វើដែល"
"បើឯងហ៊ានមានៈកុំថាយើងមិនបានប្រាប់ទោះកូនតែមួយក៏យើងហ៊ានកាត់កាលឯងចោលដែល"លោកកាងខឹងសឹងតែលើកដៃសម្លាប់កូនខ្លួនឯងចោលហើយ
"ទោះយ៉ាងណាខ្ញុំត្រូវតែរៀបការជាមួយថេយ៉ុងអោយបាន ខ្ញុំមិនខ្វល់ថាលោកប៉ាចាត់ទុកខ្ញុំជាអ្វីទេ"នាយនិយាយរួចចេញបើកឡានទៅក្រៅទុកអោយឪពុកស្រែកហៅខឹងឡើងញរ័សាច់
"ឆាប់ត្រឡប់វិញអាកូនចោលម្សៀត បើឯងចេញទៅឯងមិនមែនកូនយើងទេ!"
Skip
"កូនត្រឡប់មកវិញហើយប៉ាម៉ាក់"ជុងគុកចុះពីលើឡានមានបម្រើនទទួលវ៉ាលីចូលក្នុងភូមិគ្រឹះមើលចុះបែក10ឆ្នាំហើយសភាពភូមិគ្រឹះក្នុងបរិវេននេះនៅតែដូចដើម អ្វីដែលមិនដូចដើមនោះគឺប៉ាម៉ាក់របស់នាយលែងនៅទៀតហើយសល់ត្រឹមរូបថតព្យួរនិងជញ្ជាំងដ៏ប្រណិតមួយនេះ។
"តោះចូលក្នុងផ្ទះទៅចៅ"
"បាទលោកតា"
"ហត់នឿយហើយថ្ងៃនេះសម្រាកមួយថ្ងៃចាំស្អែកទៅក្រុមហ៊ុន"
"បាទលោតាក៏គ្នាសម្រាកអោយបានច្រើនលោកតានិងរឹងមាំនៅមើលភាពជោគជ័យ ជ័យជំនះរបស់ពួកចៅណា"
"ល្អណាស់ចៅប្រុសទាំងពីររបស់តា"លោកតាចនអង្អែលសក់ក្បាលជុងគុកនិងអុីនយ៉ុនញញឹមជឿជាក់ថាពួកមិនធ្វើអោយគាត់ខកបំណងទេ។
_______________________
"ដល់ពេលហើយដែលពួកឯងត្រូវតែសងការឈឺចាប់យើងវិញ"
"ហុឹស!ចង់ដឹងណាស់បើមង្គលការស្រាប់តែបាត់កូនក្រមុំនោះតើវាសប្បាយយ៉ាងណា! ជួបគ្នាឆាប់ៗណា គីម ថេយ៉ុង" កែវភ្នែកមុតស្រួចសម្លឹងមើរូបក្នុងទូរស័ព្ទឥតដាក់ ស្នាមញញឹមគែមលើផ្ទៃមុខស្រស់សង្ហារ.....

Tobe Continues 🌱

By: KimYuuLeap

រឿង គំនុំស្នេហ៍ម៉ាហ្វៀ🔥🥀❤️Where stories live. Discover now